អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីបើកការស៊ើបអង្កេតលើប្រទេសចិន
សហរដ្ឋអាមេរិក ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) អាចនឹងចាប់ផ្តើមបង្ហាញភាពផ្តាច់ការទាក់ទិននឹងបញ្ហាពាណិជ្ជកម្មជាមួយប្រទេសចិន ។
ឧត្តមមន្ត្រីរដ្ឋាភិបាល
សហរដ្ឋអាមេរិក ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) អាចនឹងចាប់ផ្តើមបង្ហាញភាពផ្តាច់ការទាក់ទិននឹងបញ្ហាពាណិជ្ជកម្មជាមួយប្រទេសចិន ។
ឧត្តមមន្ត្រីរដ្ឋាភិបាល
សហរដ្ឋអាមេរិក ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) អាចនឹងចាប់ផ្តើមបង្ហាញភាពផ្តាច់ការទាក់ទិននឹងបញ្ហាពាណិជ្ជកម្មជាមួយប្រទេសចិន ។
ឧត្តមមន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់បាននិយាយថា រដ្ឋាភិបាលលោកត្រាំ ជិតចាប់ផ្តើមការស៊ើបអង្កេតមួយដើម្បីបញ្ជាក់ថា តើសកម្មភាពធ្វើពាណិជ្ជកម្មរបស់ប្រទេសចិនមានភាពយុត្តិធម៌ឬទេ ។ ការសម្រេចចិត្តនេះអាចនឹងបន្ថែមភាពតានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ។
មន្ត្រីខាងលើនិយាយថា ការស៊ើបអង្កេតនេះក៏អាចនឹងបង្កឲ្យមានការដាក់ពន្ធ និងវិធានការផ្សេងៗទៀតផងដែរ ហើយនឹងផ្តោតសំខាន់លើបញ្ហាកម្មសិទ្ធិបញ្ញាជាដើម ។
បន្ទាប់ពីបានជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) កាលពីដើមខែមេសា លោកត្រាំ និយាយថា លោកនឹងមិនតឹងរ៉ឹងពេកទេលើបញ្ហាពាណិជ្ជកម្មជាមួយចិន ដើម្បីឲ្យប្រទេសនេះជួយដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង ។
ប៉ុន្តែបន្ទាប់ពីកូរ៉េខាងជើងបន្តសាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីបរបស់ខ្លួនមក លោកត្រាំប្រៀបដូចជាបាត់បង់ភាពអត់ធ្មត់ ។
លោកបានសរសេរនៅលើ Twitter របស់លោកកាលពីចុងសប្តាហ៍មុនថា លោកពិតជាអស់សង្ឃឹមនឹងចិនណាស់ និងចោទប្រទេសនេះថា ទទួលបានអត្ថប្រយោជន៍ពីការធ្វើពាណិជ្ជកម្ម ប៉ុន្តែមិនធ្វើអ្វីសោះទាក់ទិននឹងបញ្ហាកូរ៉េខាងជើង ។ លោកព្រមានថា ៖ « ពួកយើងនឹងមិនអនុញ្ញាតឲ្យវាបន្តទៀតទេ » ។
មន្ត្រីខាងលើបន្តថា ការបើកការស៊ើបអង្កេតនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់សម្ពាធលើប្រទេសចិន ឲ្យប្រឆាំងនឹងកូរ៉េខាងជើងប៉ុណ្ណោះ ។
ប៉ុន្តែដោយផ្តោតសំខាន់លើបញ្ហាកម្មសិទ្ធិបញ្ញា ការសម្រេចចិត្តនេះអាចនឹងដោះស្រាយការរិះគន់ពីក្រុមហ៊ុនអាមេរិកជាច្រើនដែលប្រកបអាជីវកម្មក្នុងប្រទេសចិន ។
សភាពាណិជ្ជកម្មអាមេរិកនៅចិន បាននិយាយក្នុងរបាយការណ៍កាលពីខែមេសាកន្លងមកថា សមាជិករបស់ពួកគេកំពុងតែជួបប្រទះនឹងទុក្ខលំបាកក្នុងផ្នែកមួយចំនួនដូចជា រឿងសម្ងាត់ផ្នែកពាណិជ្ជកម្ម និងប៉ាតង់ជាដើម ។
របាយការណ៍នេះក៏បានអះអាងថា ប្រសិនបើកម្មសិទ្ធិបញ្ញាត្រូវបានការពារកាន់តែល្អប្រសើរក្នុងប្រទេសចិននោះ វានឹងជួយដល់ការនាំចេញ និងការងារក្នុងសហរដ្ឋអាមេរិកផងដែរ ៕
ចែករំលែកព័តមាននេះ