ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុននឹងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារពិភពលោក និងសម្បកស្វាយចន្ទីទៅជាប្រេងឥន្ធនៈ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ជប៉ុន​ដ៏​ធំ​មួយ​គ្រោង​នឹង​បង្កើត​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​នាំ​ទៅ​កាន់​ទីផ្សារ​ពិភពលោក និង​កែ​ច្នៃ​សម្បក ស្វាយចន្ទី​ទៅ​ប្រេងឥន្ធនៈ​។ គម្រោង​បង្កើត​រោងចក្រ​កែ​ច្នៃ​គ្រាប់ និង​សម្បក​ស្វាយចន្ទី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ជប៉ុន​ដ៏​ធំ​មួយ​គ្រោង​នឹង​បង្កើត​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​នាំ​ទៅ​កាន់​ទីផ្សារ​ពិភពលោក និង​កែ​ច្នៃ​សម្បក ស្វាយចន្ទី​ទៅ​ប្រេងឥន្ធនៈ​។

គម្រោង​បង្កើត​រោងចក្រ​កែ​ច្នៃ​គ្រាប់ និង​សម្បក​ស្វាយចន្ទី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រកាស​ស្វាគមន៍​។

ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​ទទួល​ជួប​ជាមួយ​លោក​អគ្គនាយក​ក្រុមហ៊ុន Top Planning Japan Co.,LTD​នៅ​ទីស្តីការក្រសួង​។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​បាន​សម្ដែង​ការ​ស្វាគមន៍ និង​លើកទឹកចិត្ត​ចំពោះ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​ដែល​កន្លង​មក​បាន​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​នាំ​ចេញ​ទៅ​លក់​លើ​ទីផ្សារ​ប្រទេស​ជប៉ុន​ក៏​ដូច​ជា គម្រោង​បង្កើត​រោងចក្រ​ធំ​១​នៅ​កម្ពុជា ដើម្បី​នាំ​ស្វាយចន្ទី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ទាំង​ផ លិ​ត​ផល​គ្រាប់ស្វាយចន្ទី និង​ច្នៃ​សម្បក​ស្វាយចន្ទី​ទៅ​ជា​ប្រេងឥន្ធនៈ​»​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា ដើម្បី​ទទួល​បាន​តម្លៃបន្ថែម​ច្រើន​ជាង​នេះ​ខ្ញុំ​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​គោរព​តាម​គោលការណ៍​បរិស្ថាន បង្កើន​ការ​ផ្សព្វផ្សាយ និង​កែ​ច្នៃ​ការ​វេច​ខ្ចប់​ឱ្យ​បាន​ស្អាត​ល្អ ឈាន​ទៅ​ទទួល​បានការ​គាំទ្រ​នៅ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន និង​ពិ​ភ ព​លោក​។

ដោយឡែក ការ​កែ​ច្នៃ​សម្បក​ចន្ទី​ទៅ​ជា​ឥន្ធនៈ គឺជា​រឿង​ល្អ​មួយ ប៉ុន្តែ​ក្រុមហ៊ុន គួរ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​ពី​លទ្ធភាព​កែ​ច្នៃ​ទៅ​ជា​ផលិតផល​ម្ហូបអាហារ ឬ​ជី​កសិកម្ម​វិញ​ខណៈ​ដែល​កម្ពុជា​កំពុង​ត្រូវការ​ជី​។

ឯកឧត្តម​បាន​ស្នើ​សុំ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​តាម​រយៈ​អង្គការ JICA ដើម្បី​ទទួល​បាន​ពូជ​អង្ករ Japonica របស់​ជប៉ុន​មក​ដាំ​ដុះ​នៅ​កម្ពុជា​សម្រាប់​ការ​នាំ​ចេញ​ផង​ដែរ​។​ឯកឧត្តម​បន្ថែម​ថា ទាក់ទង​នឹង​ប្រព័ន្ធ​គាំទ្រ​លើ​ផលិតកម្ម​ដំណាំ​ស្រូវ​ក្រសួង​ត្រូវធ្វើ​ការងារ​ជាមួយនឹង​អន្តរក្រសួង​ដូច​ជា ក្រសួង​ធនធានទឹក​លើ​ប្រព័ន្ធ​ធារាសាស្ត្រ និង​ក្រ សួង​សាធារណៈកា​រលើ​ប្រព័ន្ធ​នៃ​ការ​ដឹក​ជញ្ជូន​ជាដើម​។

ឯកឧត្តម ក៏​បាន​លើក​ឡើង​អំពី​ការ​ប្រើប្រាស់​នូវ​ថាមពល​ល្អ និង​ចំណាយ​តិច​សម្រាប់​កសិកម្ម​ដោយ​ស្នើ​ឱ្យធ្វើ​ការ​សិក្សា​លើ​ការ​ប្រើ​ប្រព័ន្ធ​បង្ហូរទឹក​សម្រាប់​ការ​ស្រោចស្រព​(Water Tank) និង​អាច​ប្រើ​ថាមពល​បន្ថែម​ដូច​ជា ការ​ប្រើ​ភ្លើង​បូមទឹក​ពេល​យប់​ដែល​មាន​តម្លៃ​ទាប និង​ប្រើ​ថាមពលព្រះអាទិត្យ​(Solar) សម្រាប់​បូមទឹក​ពេល​ថ្ងៃ​ជាដើម​។ ហើយ​បើ​ប្រព័ន្ធ​នេះ ទទួល​បាន​ជោគជ័យ​នោះ​នឹង​អនុវត្ត​នៅ​ទូ​ទាំង​ប្រទេស​តែ​ម្តង​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ត​រវាង​ក្រុមហ៊ុន និង​ក្រសួង ដើម្បី​បង្កើត​រោងចក្រ​កែ​ច្នៃ​ចន្ទី​នៅ​កម្ពុជា និង​ផលិត​ទៅ​ទីផ្សារ​ពិភពលោក និង​ការ​កែ​ច្នៃ​ប្រេងឥន្ធនៈ​ពី​សំបក​ចន្ទី​ក្នុង​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន Top Planning Japan (TPJ) និង​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ មាន​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ដែល​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​សាងសង់​រោងចក្រ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ខ្នាត​តូច​ជា​ការ​សាកល្បង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​អារក្ស ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

គ្រាប់ស្វាយចន្ទី​កែ​ច្នៃ គឺជា​កសិផល​នាំ​ចេញ​ដែល​មាន​សក្តានុពល​នៅ លើ​ទីផ្សារ​ប្រទេស​ជប៉ុន ហើយ​គិត​ពី​ឆ្នាំ​២០១៩ ដល់​២០២២ នេះ គ្រាប់ស្វាយចន្ទី​កែ​ច្នៃ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​ប្រមាណ ១៨៤.៩០​តោន ក្នុង​នោះ​ឆ្នាំ​២០២២ មាន​១២៦.៤៤​តោន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ