ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី «​ដូច្នឹង​ផង​» របស់​ទូរទស្សន៍​ថោ​ន​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​ក្នុង​ការ​បញ្ចាំង​រឿង​ដុំ​មក ទូរទស្សន៍​ថោ​ន

រាជធានី​ភ្នំពេញ ៖ ខណៈ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​ក្នុង​ការ​បញ្ចាំង​រឿង​ដុំ​មក ទូរទស្សន៍​ថោ​ន បង្ហាញ​កម្មវិធី​កំប្លែង​ថ្មី​មួយទៀត​មានឈ្មោះ​ថា «​ដូច្នឹង​ផង​!» ។ កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ ឃ្លី​ប​វី​ដេ​អូ​ជា​ច្រើន​ធ្វើ​ឲ្យ​មហាជន​ផ្ទុះសំណើច ទាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ លើ​យូ​ធូប និង​លើ​ហ្វេ​ស​ប៊ុ​ក ។

លោក​ប៊ុ​ន រតនា ដែល​គេ​ស្គាល់​តាម​រយៈ​ការ​ដឹកនាំ​សម្តែង​បទ​ចម្រៀង​មនោសញ្ចេតនា​ល្បី​ៗ ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ថា​លោក​បាន​ចូល​ទៅ​គ្រប់គ្រង​ផ្នែក​ផលិតកម្ម​វិធី​នៅ​ស្ថានីយទូរទស្សន៍ Town Full HDTV ជាមួយ​កម្មវិធី​ថ្មី ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ។ អ្នកដឹកនាំ​បទ «​ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរ​» រូប​នេះ​បន្ត​ថា​កម្មវិធី​ថ្មី​ដែល​លោក​កំពុង​ផលិត​រួម​ជាមួយ​ក្រុមការងារ​ផលិតកម្ម និង​ស្ថានីយទូរទស្សន៍​ថោ​ន បាន​ផ្សាយ​ចេញ បណ្តើរ​ៗ រាប់រយ​ឃ្លី​ប​នោះ ជា​កម្មវិធី​កំប្លែង​ខ្លី «​ដូច្នឹង​ផង​!» ដាក់​បញ្ចាំង​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​អាទិត្យ វេលា​ម៉ោង​៧​ដល់​ម៉ោង​៩​យប់​។

លោក​ប៊ុ​ន រតនា ហៅ​សេ​ម និយាយ​ថា «​ដូច​យើង​ដឹង​ស្រាប់​ហើយ កម្មវិធី​កំប្លែង​វា​ពិបាក​ណាស់ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​សើច​បាន តែ​ទីបំផុត ខាង​ផលិតកម្ម​ថោ​ន និង​ស្ថានីយទូរទស្សន៍​ថោ​ន​យើង​អាច​ធ្វើ​វា​បាន ដោយ​ជាក់ស្តែង​យើង​ឃើញ​អុ​ី​ចឹ​ង​មែន មហាជន​ចូល​ចិត្ត​មើល​ច្រើន » ។ លោក​ប៊ុ​ន រតនា ជា​ផលិតករ​ដឹកនាំ​បទ​ចម្រៀង​ដូច​ជា​បទ «I am Sorry» បទ​«​អស់​ឱកាស​» បទ​«​ហេតុ​អ្វី​ឱ្យ​បង​ស្គាល់​អូន​» បទ «​ពេល​នេះ​ម៉ោង​នេះ​ខ្ញុំ​ឈឺចាប់​ជា​ទម្ងន់​» និង​បទ «​ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរ​» ៕