ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះ​ក្នុងដីឡូតិ៍​មួយកន្លែង ផ្អើល​អ្នកភូមិ​ទួល​ពង្រនាំគ្នា​ពន្លត់​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ឆេះ​សំរាម​ជិត​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​សង្ស័យ​មាន​គេ​លួច​ដុ.ត បង្ក​ការ​ភ្ញាក់​​

​រាជធានីភ្នំពេញ ៖ ឆេះ​សំរាម​ជិត​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​សង្ស័យ​មាន​គេ​លួច​ដុ.ត បង្ក​ការ​ភ្ញាក់​​ផ្អើលដល់​​សមត្ថកិច្ច ​និង​អាជ្ញាធរ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​បា.ញ់​ពន្លត់​ទាន់​ពេលវេលា កាលពី​វេលា​ម៉ោង​​១០​នឹង​២០​នាទី​យប់​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​​ចំណុច​ក្នុង​ដី​ឡូត៍​​មួយកន្លែង ស្ថិត​ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ភ្លើង​ឆេះ​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ជិត​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​មានការ​សង្ស័យ​ថា​មាន​គេ​លួច​ដុ.ត ។ នៅ​ទីតាំង​ខាងលើ​ឃើញ​មាន​ភ្លើង​ឆាបឆេះ​សំរាម​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​ បាន​នាំ​គ្នា​ទុយោ​ទឹក ​ដើម្បី​បាញ់​ពន្លត់ ខណៈ​ពេល​កំពុង​តែ​បាញ់​ទឹក ​ស្រាប់តែ​ទឹក​ដាច់​មិន​មានទឹក​ដើម្បី​ពន្លត់ ទើប​ប្រជាពលរដ្ឋ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នឹង​អាជ្ញាធរ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​បាញ់​ពន្លត់ ។

សមត្ថកិច្ច​នឹង​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ប្រាប់​ថា ករណី​ឆេះ​សំរាម​ខាងលើ​មិន​បង្ក​គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជិតខាង​ទេ តែ​ខ្លា.ច​នៅ​ពេល​កណ្តាល​យប់ ​ពេល​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ដេកលង់លក់​ គឺ​ខ្លា.ច​ឆេះ​រាលដាល​ដល់​ផ្ទះ​ជួល​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​ ទើប​ទាក់ទង​ទៅ​ជំនាញ​ពន្លត់អគ្គីភ័យ​ភ្លាម​ៗ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ចំនួន​១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២​រថយន្ដ​ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋនោះ​​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ