ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា លោក ញឹក ប៊ុ​ន​ឆៃ គឺ​…

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ លោក ញឹក ប៊ុ​ន​ឆៃ ដែល​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន ឬ​នាំ​ខ្លួន​កាលពី​ម្សិលមិញ​នោះ ត្រូវ​បាន​ឃាត់ខ្លួន​ឲ្យ​ដេក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពេញ​មួយ​យប់​។​

​រាជធានី​ភ្នំពេញ​៖ លោក ញឹក ប៊ុ​ន​ឆៃ ដែល​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន ឬ​នាំ​ខ្លួន​កាលពី​ម្សិលមិញ​នោះ ត្រូវ​បាន​ឃាត់ខ្លួន​ឲ្យ​ដេក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពេញ​មួយ​យប់​។​ បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក​ ខៀវ សុភ័គ បាន​ប្រាប់​នៅ​​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៧ នេះថា លោក​ ញឹក ប៊ុន​ឆៃ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលា​ការ​នៅ​រសៀល​នេះ ។

មក​ដល់​ព្រឹក​មិ​ញ​នេះ មិន​ទាន់​ដឹង​ជា​ផ្លូវការ​នៅឡើយ​ទេ អំពី​វាសនា​របស់​គាត់​ថា​ តើ​ត្រូវ​ប​ញ្ជួ​ន​បន្ត​តាម​នីតិវិធី ឬ​ត្រូវ​ដោះ​លែង​។ ករណី​ខាងលើ​នេះ កំពុង​ស្ថិត​នៅ​យ៉ាង​ក្តៅ​គគុក សម្រាប់​ក្រុម​អ្នកប្រមាញ់​ព័ត៌មាន​។ ប្រ​សិន​មាន​ព័ត៌មាន​ប្លែក នឹង​មាន​ផ្សាយ​ជូន​បន្តបន្ទាប់​ពី​កោះសន្តិភាព​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា​ដោយ​ព្រះរាជអាជ្ញា​រង សៀង សុខ បាន​បញ្ជាក់​យ៉ាង​​ច្បាស់​ថា លោក ញឹក ប៊ុ​ន​ឆៃ ត្រូវ​បញ្ជា​ឲ្យ​ចូល​ខ្លូ​ន ដើម្បី​សាកសួរ​ពី​ដំណើររឿង «សមគំនិត​ផលិត​គ្រឿងញៀន​ខុសច្បាប់​ និង​​ចាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន»​ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃ​ទី ០១ ខែមេសា ឆ្នាំ​២០០៧៕