ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​នឹង​ចាប់ផ្តើម​ចុះ​ជួប​កម្មករ​រោងចក្រ​កាត់ដេរ ដើម្បី​…

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​គម្រោង​ជា​ផ្លូវការ ក្នុង​ការ​ចុះ​ទៅ​តាម​រោងចក្រ​កាត់​ដែរ «​ដើម្បី​ស្វែង​យល់​បន្ថែម​នូវ​ស្ថានការណ៍ និង​

​រាជធានី​ភ្នំពេញ​៖  សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​គម្រោង​ជា​ផ្លូវការ ក្នុង​ការ​ចុះ​ទៅ​តាម​រោងចក្រ​កាត់​ដែរ «​ដើម្បី​ស្វែង​យល់​បន្ថែម​នូវ​ស្ថានការណ៍ និង​ជីវភាព​របស់​កូនក្មួយ​កម្មករ»​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី ០៤ សីហា ឆ្នាំ​២០១៧ នេះ​។​

លោក ផៃ ស៊ី​ផា​ន​បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​៖ «​ការ​ចុះ​ជួប​នេះ គឺ​អាច​ធ្វើ​ទៅ​តាម​លទ្ធភាព​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ ដែល​អាច​ធ្វើ​ទៅ​បាន បន្ទាប់​ពី​ជួប​ជាមួយ​នឹង​កម្មករ កម្ម​ការ​នី នៅ​កោះ​ពេជ្រ ថ្ងៃ​ទី​២០ ខាង​មុខ​នេះ​។ ការ​ពង្រឹង​ភាព​ជិត​ស្និត​រវៀង​សម្ដេច និង​កម្មករ បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​សម្ដេច​បន្ថែម​លើ​វិធាន និង​គោលនយោបាយ​គាំទ្រ និង​សុវត្ថិភាព​របស់​កម្មករ​»។​

សូម​បញ្ជាក់​ផង​ដែរ​ថា ​ក្នុង​ខែកញ្ញា​ខាង​មុខ​នេះ ការ​ប្រជុំ​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ចាប់ផ្តើម​ជា​លក្ខណៈ​ទ្វេរ​ភាគី ហើយ​បច្ចុប្បន្ន​នេះ​ក្រសួង​ការងារ​ក៏​បាន​នឹង​កំពុង​តែ​ធ្វើការ​សិក្សា​មួយ​អំពី​ស្ថានភាព​ជីវភាព​បងប្អូន​កម្មករ​តាម​រោងចក្រ​សំណាក​មួយ​ចំនួន ដើម្បី​ឲ្យ​បាន​ព​ត៌​មាន​ជាក់លាក់​ថា ត្រូវ​ដាក់​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ធ្វើការ​ចរចារ​៕