ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​ស្វែងរក​ទីផ្សារ​​នាំ​ចេញ​អង្ករ ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ស្វែងរក​ការ​នាំ​ចេញ​អង្គរ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ប្រទេស​ហ្វី​លី​ពី​ន ខណៈ​ហ្វី​លី​ពី​ន នាំ​ចូល​អង្ករ ចំនួន ៣.៨២​លាន​តោន ពី​បណ្ដា​ប្រទេស​នានា​…

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ស្វែងរក​ការ​នាំ​ចេញ​អង្គរ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ប្រទេស​ហ្វី​លី​ពី​ន ខណៈ​ហ្វី​លី​ពី​ន នាំ​ចូល​អង្ករ ចំនួន ៣.៨២​លាន​តោន ពី​បណ្ដា​ប្រទេស​នានា​ ។

កាលពី​ពេល​ថ្មី​ៗ​មកនេះ ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម ដឹកនាំ​ដោយ​លោកស្រី គឹ​ម ស្រី​រ័​ត្ន អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ចាន់ សុខ​ទី ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ​ទទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ និង​ឧកញ៉ា ចាន់ សុខ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​សមាជិក​ចំនួន ៨​រូប ទៅ​ចូលរួម​កិច្ចប្រជុំ និង​ធ្វើ​ទស្សនកិច្ច​សិក្សា​ពី​ទីផ្សារ​អង្ករ​នៅ​ប្រទេស​ហ្វី​លី​ពី​ន ដោយ​មានការ​សម្របសម្រួល​ពីឧកញ៉ា វ៉ា​ន់ សូ​អៀង ទីប្រឹក្សា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រសួងពាណិជ្ជកម្ម នា​ថ្ងៃ​ទី​៦ កុម្ភៈ បានឲ្យ​ដឹង​ថា កិច្ចប្រជុំ​ និង​ទស្សនកិច្ច​សិក្សា​ទីផ្សារ​នេះ គណៈប្រតិភូ​ប្រទេស​កម្ពុជា ​បាន​ជួប​ជាមួយលោក ALFEDO.E PASCUAL រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ប្រទេស​ហ្វី​លី​ពី​ន និង​លោកស្រី DR. EMMIE LIZA PEREZ-CHIONG ប្រធាន​សាជីវកម្ម​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​ក្រសួងពាណិជ្ជកម្ម​ប្រទេស​ហ្វី​លី​ពី​ន និង​ភាគី​ពាក់ព័ន្ធ ​លើ​ការ​នាំ​ចូល​អង្ករ ​។

ភាគី​ទាំង​ពីរ បាន​ឯកភាព​គ្នា និង​ធ្វើការ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជា​ថ្មី ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​អង្ករ ក្រោម​យន្តការ​រដ្ឋ និង​រដ្ឋ ដែល​សង្ឃឹមថា នឹង​ចុះហត្ថលេខា​នា​ពេល​ឆាប់​ៗ​ខាង​មុខ​។ ជាមួយ​គ្នា​នេះ ខាង​ភាគី​ហ្វី​លី​ពី​ន ក៏​បើក​ឲ្យ​មានការ​ធ្វើ​ពាណិជ្ជកម្ម​អង្ករ​ដោយ​សេរី នៅ​ក្រោម​រូបភាព​ឯកជន និង​ឯកជន​ដោយ​ផ្ទាល់​តែ​ម្តង ទៅ​តាម​បរិមាណ គុណភាព និង​តម្លៃ​ ដែល​បាន​ឯកភាព រវាង​ភាគី​ទាំង​ពីរ ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ គណៈប្រតិភូ​កម្ពុជា​ បាន​ជួប​ពិភាក្សា​ពី​យន្តការ និង​លក្ខខណ្ឌ​បច្ចេកទេស តម្លៃ​សម្រាប់​ផ្គត់ផ្គង់​ ជាមួយ​បណ្តា​ក្រុមហ៊ុន​នាំ​ចូល​អង្ករ​របស់​ហ្វី​លី​ពី​ន ដែល​ជា​លទ្ធផល​បណ្តា​ក្រុមហ៊ុន​នាំ​ចូល​ទាំងនោះ​មានការ​ចាប់អារម្មណ៍​លើ​គុណភាព​អង្ករ និង​មាន​បំណង​នាំ​ចូល​អង្ករ​កម្ពុជា ទៅ​ក្នុង​ទីផ្សារ​ហ្វី​លី​ពី​ន ផង​ដែរ ​។

សូម​បញ្ជាក់​ថា ប្រទេស​ហ្វី​លី​ពី​ន ជា​ប្រទេស​ផលិត​ស្រូវ ហើយ​ក៏​ជា​ប្រទេស​នាំ​ចូល​អង្ករ​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ផង​ដែរ ដែល​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ ប្រទេស​ហ្វី​លី​ពី​ន បាន​នាំ​ចូល​អង្ករ​ចំនួន ៣.៨២​លាន​តោន ពី​ប្រទេស​នានា ដែល​ប្រភេទ​អង្ករ​ភាគច្រើន​បំផុត ​ជា​ប្រភេទ​អង្ក​រស​ធម្មតា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ