ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី UN ៖ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​របស់​អង្គការសហប្រជាជាតិ បាន​បញ្ជាក់​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ ។ លោក Joseph Scheuer…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​របស់​អង្គការសហប្រជាជាតិ បាន​បញ្ជាក់​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ ។

លោក Joseph Scheuer អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា (UN Resident Coordinator Cambodia) បាន​លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ថា លោក​បាន​សង្កេត​ឃើញ​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​ច្រើន​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នា​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣ លោក Joseph scheuer បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​តែងតែ​សហការ​ជាមួយ​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​យល់ព្រម​ឲ្យ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា បន្ត​អាណត្តិ​របស់​ខ្លួន ដើម្បី​បន្ត​បំពេញបេសកកម្ម​ក្នុង​ការ​ជួយ​រាជរដ្ឋាភិបាល​បន្ត​ទៀត ។

លោក​បាន​លើក​ឡើង​ថា «​ការ​គោរព​សិទ្ធិ​មនុស្ស នៅ​កម្ពុជា មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​ច្រើន ហើយ​លោក​ក៏​បាន​ជម្រាប​ជូន​នូវ​គម្រោង​នានា ក្នុង​ការ​រៀបចំ​កិច្ចសហការ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ឆ្នាំ​បន្តបន្ទាប់​នា​ពេល​អនាគត​ផង​ដែរ​» ។

នៅ​ក្នុង​ជំនួប​នោះ​ដែរ​លោក កែវ រ៉េ​មី បាន​លើក​ឡើង​អំពី​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ ក្នុង​វិស័យ​សិទ្ធិ​មនុស្ស រវាង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ជាមួយ​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ក៏​ដូច​ជា​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា (OHCHR) នា​ពេល​កន្លង​ទៅ​។ លោក ក៏​បាន​បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​បន្ត​កិច្ចសហការ​គ្នា​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ