ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និងកូវ៉ែត នឹងបន្តជំរុញទំនាក់ទំនង​ទ្វេភាគី​បន្ថែមទៀត​

1 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មូហាម៉េដ សាអេដ…

​ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី (Muhammad Saeed Shafi Al-Hajri)  ឯកអគ្គរាជទូត​នៃប្រទេសកូវ៉ែត ប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវ​ទំនាក់​ទំនងរវាងប្រទេសទាំងពីរ។ ការលើកឡើងនេះ បានធ្វើឡើង នាឱកាស ដែលលោក​ឯកអគ្គរាជទូតកូវ៉ែត ចូលជួបសម្តែងការគួរសមលោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ក្រសួងការបរទេស​កម្ពុជា ប្រកាសថា ភាគីទាំងពីរ បានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញ​បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួន រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរុករកប្រេង/ឧស្ម័ន។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានសង្ឃឹមថា សកម្មភាពរួមគ្នា​មួយចំនួន នឹងត្រូវយកមកពិនិត្យនិងរៀបចំ ដើម្បីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-កូវ៉ែត នៅឆ្នាំ២០២៤។

សេចក្តីប្រកាស បន្តថា លោកឧបនាយករដ្ឋមន្ត្រី និងលោក​ឯកអគ្គរាជទូត បានផ្លាស់ប្តូរយោបល់​លើបញ្ហាតំបន់មួយចំនួន រួមទាំង កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ។ លោក​ឯកអគ្គរាជទូតថ្មី បានអបអរសាទរកម្ពុជា ចំពោះជោគជ័យ​នៃការធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំមុន ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ