ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីកដី​លក់​ជម្រៅ​ដល់​ឋាននរក​ទៅហើយដោយ​​ឈ្មួញ​កំពុង​រត់​ច្បាប់​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ឈ្មួញ​កាយ​រណ្តៅ​ដី​ក្បែរ​វត្ត​អាង​សីលា​ខ្មែរ​ទំហំ​ជិត​២​ហិ​កតា ​ជម្រៅ​ជាង​៥​ទៅ​៦​ម៉ែត្រ​អាជ្ញាធរ​ថា​ កំពុង​រត់​ច្បាប់​ដែល​ស្ថិត​ភូមិ​សីលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ​។ ជាក់ស្តែង ​នៅ​ថ្ងៃ​ទី​០៦…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ឈ្មួញ​កាយ​រណ្តៅ​ដី​ក្បែរ​វត្ត​អាង​សីលា​ខ្មែរ​ទំហំ​ជិត​២​ហិ​កតា ​ជម្រៅ​ជាង​៥​ទៅ​៦​ម៉ែត្រ​អាជ្ញាធរ​ថា​ កំពុង​រត់​ច្បាប់​ដែល​ស្ថិត​ភូមិ​សីលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ​។

ជាក់ស្តែង ​នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ​ឃើញ​មាន​រណ្តៅ​ដី​មួយ​កន្លែង​នៅ​ខាងកើត​វត្ត​អាង​សីលា​​ខ្មែរ​ឃើញ​សកម្មភាព​ជីក​មាន​ជម្រៅ​មិន​តិច​ជាង​៥​ទៅ​៦​ម៉ែត្រ​ ដែល​មាន​ទំហំ​ប្រមាណ​២​
ហិ​កតា ដែល​មាន​អេ​ស្កាវ៉ាទ័រ​​២​គ្រឿង​កំពុង​កាយ​ដី​ឡាន​បែន​ដឹក​ចេញ​ទៅ​លក់​តាម​ដី​ឡូ​តិ៍​មាន​រថយន្ត​ចេញ​-ចូល​ ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សីលា​ខ្មែរ​បាន​ប្រាប់​ថា ឈ្មួញ​កាយ​ដី​វាលស្រែ​ក្បែរ​ខាងកើត​វត្ត​អាង​សីលា​ខ្មែរ​ មាន​រយៈពេល​យូរ​ខែ​មក​ហើយ ​ដែល​មាន​រថយន្ត​បែន​ដឹក​ដី​ចេញ-​ចូល​កាត់​ផ្លូវ​ បណ្តាល​ហុយ​ប៉ះ​ពាល់​ប្រជាពលរដ្ឋ​ និង​ដី​ជ្រុះ​លើ​ផ្លូវ​កៅស៊ូ​ដែល​ប្រឈម​គ្រោះ​ សម្រាប់​អ្នក​ឌំ​ណើ​រ​ដោយ​រថយន្ត​បែន​ដឹក​ដី​មិន​បាន​គ្រោ​ប​អោយ​បាន​ជិត​ដឹក​ជំ​ហោ​បណ្តាល​ជ្រុះ​លើ​ដងផ្លូវ​។

ប្រជាពលរដ្ឋ​សំណូមពរ​សុំ​អោយ​អាជ្ញាធរ​ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​ និង​មន្ត្រី​មន្ទី​ជំនាញ ​មេត្តា​ចុះ​ពិនិត្យ​មើល​ណែនាំ​ដល់​ឈ្មួញ​កាយ​ដី​លក់​ជា​យូរ​ខែ​ហើយ​ ដែល​មាន​ជម្រៅ​អាច​ប្រឈម​គ្រោះ​ដល់​មនុស្ស ​និង​សត្វពាហណៈ​អាច​ធ្លាក់​ចូល​រណ្តៅ​បាន​ និង​សុំ​ដឹក​ដី​ត្រូវ​គ្រោ​ប​អោយ​បាន​ជិត​ល្អ​ការ​ពារ​ជ្រុះ​បើ​មាន​ជ្រុះ ​ហើយ​ត្រូវ​សម្អាត​អោយ​បាន​ល្អ​ការពារ​គ្រោះថ្នាក់​ដល់​អ្នក​រួម​ដំណើរ ​និង​ស្រោច​ទឹក​កំ​អោយ​ហុយ​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​។

លោក កែវ តា​រ៉ា​រស្មី អភិបាលស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា​ ​ឈ្មួញ​ដែល​កាយ​ដី​វាលស្រែ​នៅ​ភូមិ​សីលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ម្ចាស់​កំពុង​រត់ការ​ធ្វើ​ច្បាប់ តែ​អាជ្ញាធរ​ស្រុក​បានអោយ​អាជ្ញាធរ​ឃុំ​អូរ​បី​ជាន់ ​ចុះ​ទៅ​ពិនិត្យ​និង​ណែនាំ​អោយធ្វើ​ច្បាប់​ហើយ ​ទើប​អនុញ្ញាត​អោយ​កាយ​ដី​ពេល​កាយ​ដឹក​ចេញ​ត្រូវ​គ្រោ​ប​អោយ​ជិត​បើ​មាន​ដី​ជ្រុះ​តាម​ផ្លូវត្រូវ​សម្អាត​អោយ​បាន​ស្អាត​ការពារ​គ្រោះថ្នាក់​កើត​ឡើង ​និង​ស្រោច​ទឹក​មិន​អោយ​សើម​កុំអោយ​ហុយ​ប៉ៈ​ពាល់​ដល់​ប្រជា​ពលរ​ដ្ឋេ​ជិតខាង​។

ទាក់ទិន ការ​កាយ​ដីស្រែ​ទំហំ​ជិត​២​ហិ​កតា​ជម្រៅ​៥​ទៅ​៦​ម៉ែត្រ ​អ្នក​សារព័ត៌​មានបាន​ទំនាក់ទំនង​ទៅ​លោក សុត វ​ឌ្ឍ​នា ប្រធាន​មន្ទី​រ៉ែ​ និង​ថាមពល​ខេត្តបន្ទាយមានជ័យ ​ដែល​ខ​ល​ទូរស័ព្ទ​ចូល​២​ទៅ​៣​ដង​តែ​គ្មាន​អ្នក​ទទួល ដែល​មិន​ទទួល​បាន​តើ​មានច្បាប់ ឬអត់​ច្បាប់​ ដែល​ច្បាប់​តម្រូវ​កាយ​ប៉ុន្មាន​ម៉ែត្រ​ដែល​ឃើញ​កាយ​មាន​ទំហំ​ជិត​២​ហិ​ក​តាជំរៅ​​រហូត​៥​ទៅ​៦​ម៉ែត្រ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូនបន្ត​លើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ