ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្នះ​ពានរង្វាន់​និយោជក​ល្អ​បំផុត​ប្រចាំ​អាស៊ី

6 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៧ ក្រុមហ៊ុន EZECOM បាន​ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ដំបូង​បង្អស់​នៅ​កម្ពុជា ក្នុង​ការ​ឈ្នះ​ពានរង្វាន់​និយោជក​ល្អ​បំផុត​ប្រចាំ​អាស៊ី​។

កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៧ ក្រុមហ៊ុន EZECOM បាន​ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ដំបូង​បង្អស់​នៅ​កម្ពុជា ក្នុង​ការ​ឈ្នះ​ពានរង្វាន់​និយោជក​ល្អ​បំផុត​ប្រចាំ​អាស៊ី​។

នេះ​គឺជា​ពានរង្វាន់​ទី​ពីរ​ដែល EZECOM បាន​ទទួល​នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ​។ កាលពី​ខែមិថុនា​កន្លង​ទៅ ក្រុមហ៊ុន​បាន​ទទួល​បាន​ពានរង្វាន់ អ្នក​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ល្អ​បំផុត​សម្រាប់​ពាណិជ្ជកម្ម ដែល​ត្រូវ​បាន​ជ្រើសតាំង​ដោយ​ការ​សិក្សា​ស្រាវជ្រាវ​ពី IDG និង​របាយការណ៍​ក្នុង​វេទិកា 4G LTE​។ ទាំងនេះ​គឺជា​សមិទ្ធិ​ផល​ឆ្នើម​ក្នុង​ការ​គ្រប់គ្រង​ប្រកបដោយ​គុណភាព ការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​ឧត្តមភាព និង​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​សហគមន៍​។

លោក វ៉ិ​ត សុខ​ឃី​ម ប្រធាន​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស បាន​ឲ្យ​ដឹង​ថា​៖ «​នៅ​ក្រុមហ៊ុន EZECOM គុណ​តម្លៃ​ស្នូល​មួយ​នៃ​គុណ​តម្លៃ​ទាំង​ប្រាំ​របស់​យើង​គឺ​ធនធានមនុស្ស​។ យើង​ផ្តល់​ឱកាស ដល់​បុគ្គលិក​ស្មើ​ៗ​គ្នា និង​ធ្វើការ​ជ្រើសរើស​ផ្អែក​លើ​សមត្ថភាព​និង​គោរព​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​ដោយ​គ្មាន​ការ​រើសអើង​ពី​អាយុ ប្រភព ស្ថានភាព​រស់នៅ ឬ ពណ៌​សម្បុរ​ឡើយ​។ យើង​ក៏​បាន​លើកទឹកចិត្ដ និង​ផ្តល់​ឱកាស​ជូន ស្ត្រី រួម​ទាំង​អ្នក​ពិការ​ដើម្បី​បម្រើរ​ការងារ​ក្នុង​ក្រុម​របស់​យើង​ផង​ដែរ​»។

លោក​បាន​បន្ត​ទៀត​ថា​៖ «​យើង​ដាក់​ទុន​វិនិយោគ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​មាន​ភាព​រីករាយ​ដែល​បានឃើញ​ការ​រីក​ដុះដាល​ទាំងនេះ​។ គុណ​តម្លៃ និង​គោលនយោបាយ​ដែល​យើង​មាន បាន​ជម្រុញ​ឲ្យ​យើង​ក្លាយជា​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​លំដាប់​ខ្ពស់ និង​ជា​មូលហេតុ​នាំ​ឲ្យ​យើង​ឈ្នះ​ពានរង្វាន់​ក្នុងថ្ងៃនេះ​»។

ពានរង្វាន់​និយោជក​ល្អ​បំផុត​ប្រចាំ​អាស៊ី​២០១៧ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ Employer Branding Institute រួម​ជាមួយ World HRD Congress និង Star of the Industrial Group នៅ​សណ្ឋាគារ Le Meridien ប្រទេស​សិង្ហ​បុរី ដោយ​មានការ​ចូលរួម​ពី​អ្នកដឹកនាំ​ពាណិជ្ជកម្ម​ជាន់ខ្ពស់​នៅ​ទូ​ទាំង​បណ្តា​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។

ឧកញ៉ា ផូ​ល ប្លែន​ហរ​ហ្គែ​ន នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន EZECOM បាន​មាន​ប្រសាសន៍​ថា​៖ “​វា​ជា​កិត្តិយស​សម្រាប់​យើង​ទាំងអស់​គ្នា​នៅ​ក្នុង​ក្រុមហ៊ុន EZECOM ក្នុង​ការ​ទទួល​ពានរង្វាន់​និយោជក​ល្អ​បំផុត​ប្រចាំ​អាស៊ី​នេះ​។ «​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​យកចិត្តទុកដាក់​របស់​យើង​ក្នុង​ការ​ផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព​ល្អ​បំផុត ព្រមទាំង​ការ​កសាង​នូវ​បរិស្ថាន​ការងារ​ដ៏​ប្រសើរ​ដល់​បុគ្គលិក​ទាំងអស់​»។