ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​7​គ្រួសារ​ប្តឹង​តវ៉ា​សុំ​បើកផ្លូវ​ចាស់​សម្រាប់​ធ្វើ​ដំណើរ​ចេញចូល

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​៧​គ្រួសារ​រស់នៅ​ក្បែរ​ផ្សារ​ហ៊ុយ​ឡេ​ង​បាន​ប្តឹង​តវ៉ា​

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​៧​គ្រួសារ​រស់នៅ​ក្បែរ​ផ្សារ​ហ៊ុយ​ឡេ​ង​បាន​ប្តឹង​តវ៉ា​សុំ​បើកផ្លូវ​ចាស់​សម្រាប់​ធ្វើ​ដំណើរ​ចេញចូល​នៅ​ចំណុច​ផ្លូវ​ខាងជើង​ផ្សារ​ស្ថិត​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។ 

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ជា​ការ​ពិត​ផ្សារ​របស់​លោក ហ៊ុយ ឡេ​ង បាន​កសាង​ក្រោយ​ដី​របស់​គាត់​រស់នៅ​ក្រោយ​ពេល​កសាង​ផ្សារ​ដំណើរការ​ហើយ​បិទផ្លូវ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​របង​ផ្សា​ហ៊ុយ​ឡេ​ង​ខាងជើង​មិន​ចេញចូល​ដឹក​ដី​ចាក់ ហើយ​ប្រជាពលរដ្ឋ​សុំ​ឱ្យ​អភិបាលខេត្ត​-​ក្រុង​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ចេញចូល​ចាក់​ដី​លើ​ដី​កម្ម​សិទ្ធ​ផង ។ 

លោក ហ៊ុយ ឡេ​ង ម្ចាស់​ផ្សារ​ហ៊ុយ​ឡេ​ង​បាន​បញ្ជាក់​ថា ជា​ការ​ពិត​ដែល​លោក​មិន​ឱ្យ​រថយន្ត​ដឹក​ដី​ចេញចូល​ចាក់​ដី​ជាប់​ព្រំ​របង​ខាងជើង​ផ្សារ ព្រោះ​ជា​ដី​កម្ម​សិទ្ធ​ផ្សារ​ដែល​គាត់​ទិញ​ហើយ​ម្ចាស់​ដី​ជិតខាង​សុំ​បើកផ្លូវ​គាត់​មិន​បាន​បើក​ឱ្យ​បាន​ប្តឹង​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាញ់​ប្តឹង​ទៅ​សាលា​ឧ​ទ្ទោរ​ចាញ់ក្តី​លោក​ទៀត ពេល​នេះ​បាន​ប្តឹង​ទៅ​សាលា​កំពូល​មិន​ទាន់​បាន​កាត់​ឱ្យ​ចាញ់​ឈ្នះ​នៅឡើយ​ទេ ។ លោក​បាន​បញ្ជាក់​ថា ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៣ សីហា នេះ​សាលាក្រុង​សិរី​សោភ័ណ​បាន​ចេញ​លិខិត​ហៅ​ទាំង​២​ភាគី​សម្រោប​សម្រួល​តែ​លោក​បញ្ជាក់​ថា រឿង​នេះ​ទុក​ឱ្យ​តុលាការ​អនុវត្តន៍​តាម​ច្បាប់​ទៅ​ចុះ ។

លោក វ៉ៃ គេង​លី អភិបាលក្រុង​សិរី​សោភ័ណ​បាន​បញ្ជាក់​ថា រឿង​វ៉ា​វ​ប្រជាពលរដ្ឋ​ចំនួន​០៧​គ្រួសារ​ប្តឹង​ម្ចាស់​ផ្សា​រហុយ​ឡេ​ង​គឺ​សាលាក្រុង​សិរី​សោភ័ណ​បាន​ធ្វើ​លិខិត​អ​ញ្ចើ​ញ​ទាំង​ពីរ​ភាគី​ដើម្បី​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ចេញចូល និង​រថយន្ត​ចូល​ចាក់​ដី​លើ​ដី​កម្ម​សិទ្ធ​តែ​ប៉ុណ្ណោះ តែ​ដោះស្រាយ​បាន​ឬ​មិន​បាន​មិន​ទាន់​បានដឹង​នៅឡើយ​ទេ ៕