ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ស៊ូបោះបង់ការងារដែលមានប្រាក់ខែច្រើន មកចាប់យកអាជីពច្នៃដុំថ្ម

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ គ្រាន់តែ​ជា​ដុំ​ថ្ម​សោះ តែ​អាចយ​កមក​កែ​ច្នៃ​ធ្វើ​ជា​គ្រឿងអលង្ការ​លម្អរ​បាន​យ៉ាង​ស្រស់​ស្អាត និង​មាន​ក្បាច់​យ៉ាង​ប្រណិត គួរ​ជាទី​ទាក់ចិត្ត​មនុស្ស​គ្រប់​គ្នា​។ យើង​ធ្លាប់តែ​ឃើញ​គេ​យក​ថ្ម​ធំ​ៗ​មក​ឆ្លាក់​ជា​ចម្លាក់ ឬ​រូប​បដិមា​ផ្សេង​ៗ ចុះ​តើ​គេ​យក​មក​កែ​ច្នៃ​ជា​គ្រឿងអលង្ការ​ដោយ​របៀប​ណា? លោក…

ខេត្តកំពង់ស្ពឺ ៖ គ្រាន់តែ​ជា​ដុំ​ថ្ម​សោះ តែ​អាចយ​កមក​កែ​ច្នៃ​ធ្វើ​ជា​គ្រឿងអលង្ការ​លម្អរ​បាន​យ៉ាង​ស្រស់​ស្អាត និង​មាន​ក្បាច់​យ៉ាង​ប្រណិត គួរ​ជាទី​ទាក់ចិត្ត​មនុស្ស​គ្រប់​គ្នា​។ យើង​ធ្លាប់តែ​ឃើញ​គេ​យក​ថ្ម​ធំ​ៗ​មក​ឆ្លាក់​ជា​ចម្លាក់ ឬ​រូប​បដិមា​ផ្សេង​ៗ ចុះ​តើ​គេ​យក​មក​កែ​ច្នៃ​ជា​គ្រឿងអលង្ការ​ដោយ​របៀប​ណា?

លោក សយ បញ្ញា ដែល​មហាជន​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក Tik tok ក៏​ដូច​ជា Youtube ជាដើម​ស្គាល់​ថា ឈ្មោះ ឆា​ដ រាជ (​ជា​ឈ្មោះ​ក្រៅ​របស់​លោក​)​ពិតជា​ធ្លាប់​បានឃើញ​ស្នាដៃ​របស់​បុរស​ម្នាក់​នេះ ក្នុង​ការ​ច្នៃ​ដុំ​ថ្ម​ធម្មតា​ឱ្យ​ក្លាយជា​របស់​មាន​តម្លៃ​។

ក្នុង​វ័យ​២៧​ឆ្នាំ លោក សយ បញ្ញា ដែល​បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​ខ្ទ​ម្ភ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ទម្លាយ​ឱ្យ​ដឹង​ថា លោក​ធ្លាប់​ធ្វើការ​ឱ្យ​គេ​បាន​ប្រាក់​ចំណូល​ច្រើន​គ្រាន់បើ តែ​លោក​បាន​សម្រេចចិត្ត​លាឈប់​ពី​ការងារ​ដោយ​មាន​និស្ស័យ​ស្រលាញ់​ចូល​ចិត្តការ​ច្នៃ​វត្ថុ​ផ្សេង​ៗ​។

លោក​បន្ត​ថា ដោយ​សម្លឹង​ឃើញ​ពី​ធនធាន និង​វត្ថុធាតុដើម​ដែល​ជា​ប្រភេទ​ថ្ម​ក្នុងស្រុក​អាច​កែ​ច្នៃ​ទៅ​ជា​គ្រឿងអលង្ការ​ដែល​យើង​គ្រប់​គ្នា​ធ្លាប់តែ​ឃើញ​គេ​កែ​ច្នៃ​គ្រឿង​លម្អ​រាង​កាយ​ធ្វើ​ចេញពី​មាស ប្រាក់ ផ្លា​ក​ទី​ន លោហៈ ស្ពាន់ ឬ​ដើម​រុក្ខជាតិ​ផ្សេង​ៗ ដូច្នេះ​ក៏​មានគំនិត​ក្នុង​ការ​យក​ដុំ​ថ្ម​ច្នៃ​វិញ​ម្តង​។

ម្យ៉ាងវិញទៀត លោក សយ បញ្ញា ឬ​ហៅ​ថា លោក​ឆា​ដ រាជ ចង់​បង្ហាញ​អោយ​បងប្អូន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ដឹង​ថា ត្បូង​ថ្ម​ក្នុងស្រុក​យើង​ក៏​អាច​កែ​ច្នៃ​បាន​ផង​ដែរ ហើយ​ធាតុ​ផ្សំ​ទាំង​អស់នេះ​ក៏​ក្នុងស្រុក​យើង​មាន​ស្រាប់ មិន​ចាញ់​ស្រុក​គេ​ប៉ុន្មាន​ទេ ដូច្នេះ​យើង​មាន​ធនធាន មានចំណេះ​អាច​កែខៃ​បាន គឺ​ពិត​ល្អ​ណាស់ ជា​ជាង​បើ​មានការ​បាត់បង់​វា​គួរ​អោយ​ស្តាយ​។

គួប​ផ្សំ​ជាមួយនឹង​ចិត្ត​ស្រឡាញ់​ទៅ​លើ​ប្រភេទ​ថ្ម រ៉ែ ត្បូង​ផង យុវជន​រូប​នេះ​បាន​បោះបង់​ការងារ​ដែល​មាន​តួនាទី និង​ទទួល​បាន​ប្រាក់ខែ​ច្រើន​ផង​នោះ​ងាក​មក​ប្រកប​អាជីព​ធ្វើ​ខ្សែដៃ​អង្កាំ​រាសី​ប្រភេទ​ត្បូង​ដែល​ច្នៃ​ចេញពី​ត្បូង​ថ្ម​វិញ បើ​ទោះបីជា​មិន​ទាន់​មាន​គេ​ស្គាល់​ទូលំទូលាយ​ក៏​ដោយ​។

លោក ឆា​ដ រាជ បាន​ចាប់ផ្តើម​ប្រឡូក​ក្នុង​អាជីព​របស់​ខ្លួន​អស់​រយៈពេល​ជាង​៤​ឆ្នាំ​មក​ហើយ រហូត​មក​ទល់​ពេល​នេះ​ដោយ​លោក​ចាប់ផ្តើម​យក​ថ្ម​មក​បំបែក ឬ​អង្កន់​ថ្ម​តូច​ៗ​ល្មម​ដែល​មាន​ទំហំ​ប៉ុន​ៗ​គ្នា ច្នៃ​ចេញ​ជា​ខ្សែដៃ​ដែល​មាន​ទម្រង់ ពណ៌​ចម្រុះ និង​មាន​ចម្លាក់​ប្លែក​ៗ​គ្នា​គួរ​អោយ​ទាក់ទាញ​ដោយ​ពី​ដំបូង​ឡើយ លោក​គិត​ថា គ្រាន់តែ​ធ្វើ​លេង​ៗ​តែ​ប៉ុ​ណ្តោះ តែ​ក្រោយ​ពី​ការ​ច្នៃ​ចេញ​ជា​រូបរាង និង​មានការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហើយ មានការ​គាំទ្រ​ពី​សំណាក់​មហាជន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក កាន់តែ​ជំរុញ​ទឹកចិត្ត​អោយ​លោក​បន្ត​ធ្វើ​រហូត​មក​។

បើ​ទោះជា​ត្រូវ​ចំណាយពេល​ក្នុង​ការ​ធ្វើ​យូរ​បន្តិច​មែន តែ​គ្រប់​គ្រាប់​ថ្ម គ្រប់​ត្បូង​ដែល​លោក​រចនា​ច្នៃ​ចេញ​ជា​រូបរាង​មក គឺ​មានការ​ផ្ចិតផ្ចង់ និង​យកចិត្តទុកដាក់​ជាមួយ និង​ចំណង់​ចំណូលចិត្ត​ដែល​មិន​ធ្វើ​អោយ​អ​ថិ​តិ​ជន​ខកបំណង​ឡើយ​។

លោក ឆា​ដ រាជ បាន​បញ្ជាក់​ផង​ដែរ​ថា «​ចំពោះ​ការ​ធ្វើ​ខ្សែដៃ​អង្កាម​រាសី​នេះ មានការ​លំបាក​ច្រើន​ព្រោះ​វា​ទាមទារ​ខ្លាំង​បំផុត​នោះ គឺ​ការ​អត់ធ្មត់​ពីព្រោះ​ប្រភេទ​ថ្ម​ខុស​ពី​ប្រភេទ​ឈើ វា​មាន​ភាព​ស្មុគស្មាញ​ជាង ដូច្នេះ​ទាមទារ​អោយ​យើង​មាន​សមត្ថភាព​ជំនាញ​ច្បាស់លាស់ ហើយ​និង​ការ​ប្រុង​ប្រយ័ត្ន បើ​មិន​ដូច្នោះ​ទេវា​អាច​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដែល​អាច​ចូល​ដៃ​ជាមួយ​ដុំ​តែង ម៉ូ​ទ័​រ ឬ​ក៏​ផ្លែ​ចោះ សឹក​ក្រ​យ៉ៅ​ដៃ ដាច់​ក្រចក​ជាដើម ដែល​រឿង​ទាំងនេះ​រូប​លោក​ផ្ទាល់​ជួប​ប្រទះ​ជា​រឿយ​ៗ ទើប​យើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​»​។

ជាដំបូង​ត្រូវ​យក​ត្បូង​ថ្ម​មក​បំបែក​ឬ អង្កន់​សាច់​ត្បូង​ថ្ម​ទាំងនោះ​អោយ​មាន​ទំហំ​ប៉ុន​ៗ​គ្នា និង​ឆាប​អោយ​មាន​ទម្រង់​ជា​រាង​មូល​ទើប​យើង​យក​វា​ទៅ​តែង​រាង​គ្រាប់អង្កាំ​នីមួយ​ៗ​ជាមួយ និង​ដុំ​តែង​ដើម្បី​អោយ​មាន​ផ្លែ​តូច​ចម្រុះ​ផ្សេង​ៗ បន្ទាប់​ពី​យើង​តេ​ង​ហើយ​មើលទៅ​ថា​វា​មូល​ល្អ​ហើយ ទើប​យក​វា​ទៅ​ចោះ​រុន​។ ចំពោះ​ការ​ចោះ​រុន​នេះ គឺ​តម្រូវ​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ដែរ ព្រោះ​បើ​យើង​ចោះ​មិន​ស្មើ​នោះ​ទេ អាច​ធ្វើ​អោយ​ប៉ែល ក្រង​មិន​ស្អាត​ឡើយ ក្រោយ​ចោះ​រួច​នៅ​មិន​ទាន់​សម្រេច​ទេ គឺ​យើង​ត្រូវ​យក​អង្កាំ​ដែល​ចោះ​ហើយ​នោះ​ទៅ​ខាត់​ច្រើន​ដង​ទៀត​ទើប​ធ្វើ​អោយ​អង្កាំ​ភ្លឺ រលោង​ស្អាត ដូច្នេះ​ទម្រាំ​សម្រេច​បាន​នូវ​ខ្សែដៃ​មួយ​ខ្សែ​ដ៏​ស្រស់​ស្អាត គឺ​ចំណាយ​ពេលវេលា​យូរ និង​ផ្ចិតផ្ចង់​ខ្លាំង​ទៅ​លើ​គ្រាប់អង្កាំ​នីមួយ​ៗ​។

ងាក​មក​តម្លៃ​ខ្សែដៃ​នេះ​វិញ លោក​ឆា​ដ រាជ បាន​ឲ្យ​ដឹង​ថា មាន​តម្លៃ​ចាប់ពី​៦០​ដុល្លារ​ឡើង​ទៅ ទៅ​តាម​ប្រភេទ​គុណភាព​ត្បូង​ថ្ម ឬ​ទំហំ​ធំ តូច​នៃ​ខ្សែដៃ ហើយ​ក៏​មានការ​ចាប់អារម្មណ៍ និង​ការ​កម្ម​ង់​ទិញ​ពី​បងប្អូន​ក្នុង និង​ក្រៅ​ស្រុក​ដោយ​ពួក​គាត់​ពាក់​ជា​គ្រឿង​លម្អ ហើយ​អ្នកខ្លះ​យល់​ថា ជា​គ្រឿង​លើករាសី​ជាដើម ទើប​មានការ​គាំទ្រ​ជា​ហូរហែរ​។

ចំពោះ​តម្លៃ​លោក​ឆា​ដ រាជ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មាន​បងប្អូន ក៏​ដូច​ជា​មហាជន​ខ្លះ​អាច​យល់​ឃើញ​ថា រៀង​មាន​តម្លៃ​ថ្លៃ​ជាងគេ​បន្តិច បើ​ធៀប​ទៅ និង​របស់​គេ​ផ្សេង ប៉ុន្តែ​លោក​មិន​បានដឹង​ពី​គុណភាព​ត្បូង​ថ្ម​របស់​អ្នក​ផ្សេង​យ៉ាងណា​នោះ​ទេ លោក​ក៏​មិន​ចង់វា​.​យ​តម្លៃ​ថា​របស់​គេ​បែប​ណា​នោះ​ដែរ អ្វី​ដែល​សំខាន់ គឺ​លោក​ស្គាល់​ពី​គុណភាព​ត្បូង​ថ្ម​របស់​លោក ដែល​ធ្វើ​ឡើង​យ៉ាង​សម្រិត​ស​ម្រា​ង​ដោយ​ផ្ទាល់​ដៃ ដូច្នេះ​សង្ឃឹមថា​បងប្អូន​អាច​ធ្វើការ​ថ្លឹងថ្លែង​បាន និង​ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក​យើង​ផង​៕ ដោយ ៖ សាទ ស្រីណែត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ