ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ វ​ង្យ ណ​យ បោះសម្តី​មួយ​ឆ្ងាញ់ ក្រោយ​នារី​ម្នាក់​ប្រកាស​ថា «​បើ​នរណា​វា​.​យ​ឈ្នះ Bua Kaw នាង​​នឹង​យក​ធ្វើ​ជា​ប្តី​»(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ប៉ុន្មាន​ថ្ងៃ​មកនេះ គ្រប់​គ្នា​ប្រាកដជា​បានដឹង​ហើយ នៅ​រឿងរ៉ាវ​ដែល​កំពុង​តែ​ក្ដៅ​ដូច​បាយ​ពុះ និង​កំពុង​តែ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​រវាង​ប្រទេស​ថៃ​នៅ​ប្រទេស​កម្ពុជា រវាង​ប្រដាល់​គុន​ខ្មែរ​និង​ថៃ ដែល​មានការ​ចម្រូងចម្រាស​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ខ្លាំង មិន​ព្រម​ឈប់​នោះ​ឡើយ ដោយសារ​តែ

រាជធានី​ភ្នំពេញ ៖ កាលពី​ប៉ុន្មាន​ថ្ងៃ​មកនេះ គ្រប់​គ្នា​ប្រាកដជា​បានដឹង​ហើយ នៅ​រឿងរ៉ាវ​ដែល​កំពុង​តែ​ក្ដៅ​ដូច​បាយ​ពុះ និង​កំពុង​តែ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​រវាង​ប្រទេស​ថៃ​នៅ​ប្រទេស​កម្ពុជា រវាង​ប្រដាល់​គុន​ខ្មែរ​និង​ថៃ ដែល​មានការ​ចម្រូងចម្រាស​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ខ្លាំង មិន​ព្រម​ឈប់​នោះ​ឡើយ ដោយសារ​តែ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មនា​ឆ្នាំ​២០២៣​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​តែ​ម្ដង​។

ដោយ​ភ្លាម​ៗ​នោះ ក៏​បាន​សម្រេច​ប្តូរ​ពី Muay Thai មក​ជា​គុន​ខ្មែរ​វិញ រហូត​ធ្វើ​អោយ​មហាជន​ជា​ច្រើន​​ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន ហាក់​មានការ​ភ្ញាក់ផ្អើល​នឹក​ស្មាន​មិន​ដល់​គ្រប់​ៗ​គ្នា ជា​ពិសេស​ជនជាតិ​ថៃ​តែ​ម្ដង ហាក់ដូចជា​សម្ដែង​ការ​ប្រតិកម្ម​យ៉ាង​ខ្លាំង ចំពោះ​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​មួយ​នេះ​ផង​ដែរ ។

ជាក់ស្ដែង អ្វី​ដែល​ធ្វើ​អោយ​មហាជន​ទាំងប្រុស​ទាំងស្រី​មានការ​ភ្ញាក់ផ្អើល​ជាង​នេះ​ទៅ​ទៀត​នោះ មិន​ទុក​ចាំ​យូរ ក្រោយ​ពេល​ឃើញ​មានការ​ដូរ​ឈ្មោះ​មិន​ទាន់​បាន​ប៉ុន្មាន​ផង គេង​មិន​លក់​បក់​មិន​ល្ហើយ ស្រាប់តែ​គេ​បាន​នាំ​គ្នា​ប្រទះ​ឃើញ​កីឡាករ​ប្រដាល់​ថៃ​ដ៏​ល្បីឈ្មោះ​មិនធម្មតា Bua Kaw ក៏​បាន​ចេញ​មុខ​មក​និយាយ​ទាំង​គ្មាន​ញញើត និង​ថែម​ទាំង​បាន​បោះសម្ដី​ថា «​រឿង​ដែល​កម្ពុជា បាន​និយាយ​ថា ប្ដូរ​ឈ្មោះ​ពី Muay Thai ដោយ​ដាក់​ថា​គុន​ខ្មែរ នៅ​ស៊ី​ហ្គេ​ម​នេះ​ជា​កម្មសិទ្ធិ​របស់​គេ ដូច្នេះ​ហើយ​យើង​មិន​អាច​ទៅ​និយាយ​បាន​នោះ​ទេ ហើយ​ចំពោះ​គុន​ខ្មែរ គឺ​ត្រឹមតែ​លំដាប់​អាស៊ាន​តែ​ប៉ុណ្ណោះ យើង​កុំ​នាំ​គ្នា​ទៅ​ឈឺក្បាល​ទៅ​ខ្វល់​អី​។ យើង​ត្រូវ​និយាយ​ដល់​ក្នុង​ព្រឹត្តិការណ៍ អូ​ឡាំ​ពិ​ក ព្រោះ​របស់​ថៃ​យើង «Original លេខ​១ ទៅ​ហើយ​»​។

បន្ទាប់​ពី​បានឃើញ និង​បានឮ​កីឡាក​ប្រដាល់​ថៃ Bua Kaw ហ៊ាន​ហាមាត់​និយាយ​ទាំង​សម្តី​ឈ្លើ​.​យ​ដូច្នេះ​រួច​មក មិន​ទុក​ចាំ​ស្អែក ក៏​ស្រាប់តែ​មាន​នារី​រូប​ស្រស់​សោភា​មុខមាត់​ស្អាត​សាច់​.​សខ្ចី​ដូច​សំឡី​ម្នាក់ ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា «Yada Yada» បាន​ចេញ​មុខ​មក​ប្រកាស​ក្ដែ​ង​ៗ​ទៅ​កាន់​មហាជន ដោយ​បាន​បោះសម្ដី​ស្វែងរក​ជើង​ខ្លាំង​ណា​ម្នាក់ បើ​អាច​ផ្តួល កីឡាករ ប៉ូ​ខាវ បាន​មែន​នោះ នាង​សុខចិត្ត​យក​ធ្វើ​ប្ដី​តែ​ម្ដង​។

ដោយ​ក្នុង​នោះ​នាង​បាន​បង្ហោះ​រូប​រួច​ភ្ជាប់​ជាមួយ​សារ​សរសេរ​រៀបរាប់​បែប​នេះ​ថា «​បើ​អ្នក​ណា​វា​.​យ​ឈ្នះ <​ប៊ួ​ខាវ​> ខ្ញុំ​នឹង​យក​ធ្វើ​ប្ដី នឹង​មិន​យក​បណ្ណាការ​សូ​ម្បី​មួយ​រៀល ព្រមទាំង​គោរព​ស្រលាញ់ ព្រម​មើលថែ​រក្សា​អស់​មួយ​ជីវិត​»​។

ក្រោយ​ប្រទះ​ឃើញ​នារី​ខាងលើ​រូប​នោះ បើកភ្លើង​ខៀវ​ភ្លាម ស្រាប់តែ​កីឡា​រករ​ប្រដាល់​ល្បី​ឈ្មោ វង្ស ណ​យ ចេញ​មុខ​មក​បង្ហោះ​វី​ដេ​អូ ដោយ​ភ្ជាប់​ជាមួយ​សារ​និយាយ​ចំ​ៗ​យ៉ាង​ដូច្នេះ​ថា «​ចង់ទៅ​វៃ​ជាមួយ ប៊ួ ខាវ ដែរ តែ​ខ្លាច​ប្រពន្ធ​កូន​វេទនា ព្រោះ​មាន​ស្រី​យ៉ាប់​ៗ​ចង់​តោង​កាលី​បយក​ល្បី ប្រគល់​ខ្លួន​ដើម្បី​ប្រយោជន៍​ច្រើន​ពេក ឈ្នះ​ទើបបាន ផ្ទះ ឡាន បាន​លុយ​ប្រចាំឆ្នាំ ឈ្នះ​ទើបបាន​ខ្លួន ព្រោះ​ដឹង​ថា មិន​ងា​.​យ ឬ​មិន​អាច​ទៅ​រួច​។ គ្រាន់​ជា​ការ​តោង​កាលី​បយក​ល្បី​តែ​ប៉ុណ្ណោះ បើសិនជា​ចង់​ជួយ​ពិតប្រាកដ គួរតែ​សំណូមពរ​អោយ​កីឡាករ​ដែល​មាន​សមត្ថភាព​ចូល​ហាត់ ហើយ​ចិញ្ចឹម​ពួក​គាត់​» ។

ហើយ​ក្រោយមក​ក៏​ឃើញ​ថា មាន​មហាជន​ទាំងប្រុស​ទាំងស្រី​នាំ​គ្នា​សម្រុកចូល​ទៅ​ខ​មិន​បញ្ចេញមតិ​ថា «​ម៉េច​ម៉ា បើ​បង​បាន​វ៉ៃ​ឈ្នះ ទុក​ឱ្យ​ប្អូន​ជំនួស​ក៏​បាន​ដែរ​» «​បង​កុំ​ភ័យ បើ​បង​វ៉ៃ​ឈ្នះ ញុ​ម​សុខចិត្ត​លះបង់​ខ្លួនប្រាណ​ជំនួស​បង​ក៏​បាន​ដែរ​» «​អត់​អី​ទេ​បង វ៉ៃ​ឱ្យ​ឈ្នះ​ប៊ួ​ខាវ​សិន​ទៅ ចាំ​ប្អូន​អ្នក​ទទួល​នារី​ជំនួស​ក៏​បាន​»​។ អ្នកខ្លះ​ទៀត​បាន​និយាយ​ថា «​ចេះ​គិតគូរ​ដល់​ប្រពន្ធ​អ​ញ្ចឹ​ង​ហៅ​ថា​បុរស​ល្អ​»​។

លោក វង្ស ណ​យ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា «Video ដែល​លោក​ផុស​នេះ មិនមែន​ជា​ការ​ជាន់ពន្លិច​មិន​ចង់អោយ​ជួយ​ទៅ​លើ​វិស័យ​គុន​ខ្មែរ​ទេ គ្រាន់តែ​ចង់អោយ​អ្នក​ដែល​ចង់​ជួយ​នឹង គឺ​ជួយ​ចេញពី​ចិត្ត​ពិតប្រាកដ កុំ​ទាល់តែ​ឈ្នះ​បាន​ជួយ ណាមួយ​លោក​គ្រាន់តែ​និយាយ​បែប​កំ​ប្លែ​ៗ ដើម្បី​អោយ​បងប្អូន​ផ្ទុះសំណើច​តែ​ប៉ុណ្ណោះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ