ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​គណបក្ស​ប្រជាជន​ ៖ ខ្ញុំ​សូម​ប្រគល់​សិទ្ធិ​ជូន​…

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ជា​ផ្លូវការ​ប្រគល់​សិទ្ធិ​ជូន​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​

​រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ជា​ផ្លូវការ​ប្រគល់​សិទ្ធិ​ជូន​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ក្រុង ខណ្ឌ ក្នុង​ទូ​ទាំង​ប្រទេស​កម្ពុជា ឲ្យ​ធ្វើ​ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ចុះហត្ថលេខា​លើ «​ពាក្យសុំ​ចុះ​ឈ្មោះ​ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា» ក្នុង​ទម្រង់​បែបបទ​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​តាម​បណ្តា​ឃុំ សង្កាត់ ក្នុង​ក្របខណ្ឌ​នៃ​ក្រុង ស្រុក ខណ្ឌ របស់​ខ្លួន​សម្រាប់​ចូល​សង្កេត​មើល​ការ​ធ្វើ​ប​ច្ចុប្ប​ន្ន​ភាព​បញ្ជី​បោះ​ឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​។​

យោង​លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី ០១ ខែសីហា ដែល​មាន​ចុះហត្ថលេខា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ឡូ​ហ្គោ​របស់​គណបក្ស​បាន​បញ្ជាក់​ថា​៖ «តំណាង​​គណបក្ស​ដែល​បាន​ទទួល​ការ​ផ្ទេរ​សិទ្ធិ​នេះ មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​គណៈកម្មាធិការ​គណបក្ស​ក្រុង​-​ខណ្ឌ សម្រាប់​ការងារ​ខាងលើ​»។​

​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៧​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប​.​បាន​បើក​កិច្ចប្រជុំ​ពិ​គ្រោះ​យោបល់ អំពី​សេចក្តី​ព្រាង​បទបញ្ជា  និង​នីតិវិធី​សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​ប​ញ្ជើ​បោះ​ឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​។​

​សូម​ជម្រាប​ថា ​ការ​ធ្វើ​កិច្ចប្រជុំ​នេះ​បន្ទាប់​បី​ គ​.​ជ​.​ប​.​បាន​កំណត់​ថ្ងៃ​ទី​១ ខែកញ្ញា សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត  ។ ជាង​នេះ​ស្រប​តាម​ការ​កំណត់​របស់​រាជរដ្ឋាភិបាល បាន​កំណត់​យក​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨ ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា ដែល​ចំនួន​អាស​ន្នះ​នៅ​រដ្ឋសភា​មាន​ចំនួន​១២៥៕