ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ខារ​​មិន​ទៀង! ចេញ​ពី​មង្គល​ការ​មិត្ត​ភក្តិ បែរ​ជា​ស្លា.ប់​ទាំង​វ័យ​ក្មេង

6 ឆ្នាំ មុន

«Mirror»​របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មាន​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​មួយ​នៅ​ពេល​លោក​Stuart Moorat អាយុ​២៧​ឆ្នាំ និង​នាង​Georgina Le Prevost ​អាយុ​២៥​ឆ្នាំ ជា

«Mirror»​របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មាន​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​មួយ​នៅ​ពេល​លោក​Stuart Moorat អាយុ​២៧​ឆ្នាំ និង​នាង​Georgina Le Prevost ​អាយុ​២៥​ឆ្នាំ ជា​ប្តី​ប្រពន្ធ​ជនជាតិ​អង់គ្លេស​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​បាត់បង់​ជីវិត​ពេល​ត្រឡប់​ពី​ពិធីជប់លៀង​អាពាហ៍ពិពាហ៍​របស់​មិត្តភក្តិ ។

ហេតុការណ៍​កើតឡើង​នៅ​លើ​ផ្លូវ​មួយ ក្នុង​ប្រជុំ​កោះ​Channel​ប្រទេស​អង់គ្លេស ។ អាជ្ញាធរ​ផ្នែក​ស៊ើប​អង្កេត​បញ្ជាក់​ថា រថយន្ត​របស់​ជន​រង​គ្រោះ​បាន​ចាក​ចេញពី​ផ្លូវ​ក្នុង​តំបន់​«​សង់សា​វី​យ៉ា​» ហើយ​ជ្រុល​ចង្កូត​ទៅ​បុក​ផ្ទាំង​ថ្ម​នៅ​តំបន់ឆ្នេរ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២១ កក្កដា ២០១៧ ។

ការ​ស្លាប់​របស់​អ្នក​ទាំង​២​ធ្វើ​ឱ្យ​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ពិធី​មង្គលការ​មាន​អារម្មណ៍​សោកស្តាយ ខណៈ​ពេល​ស្ត្រី​ម្នាក់​បង្ហោះ​អត្ថបទ​មួយ​សម្តែង​ការ​សោកស្តាយ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​បញ្ជាក់​ថា Georgina​ជានា​រី​ម្នាក់​គួរ​ឱ្យ​ស្រឡាញ់​រាប់អាន ហើយ​ក៏​បាន​ផ្ញើ​ក្តី​នឹករលឹក​ដល់​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​២​ផង ។

ចំណែក​អ្នកលេង​អីុន​ធើ​រ​ណេ​ត​ផ្សេង​ទៀត​បញ្ជាក់​ថា​«​ពួក​គេ​ទាំង​២​គឺជា​ទេពអប្សរ​នៅ​ឋានសួគ៌ ការ​ស្លាប់​របស់​ពួក​គេ​ទាំង​នៅ​ក្មេង​វ័យ និង​សុំ​ផ្ញើ​ក្តី​អាឡោះអាល័យ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ​» ៕