ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចនាយក​រដ្ឋមន្ត្រី​ ៖ មិន​អនុញ្ញាត​ឲ្យ​មាន​ជំងឺ២០១៣​ទេ​… «​ដាក់​ហើយ កុំ​ធ្វើ​ផ្តេសផ្តាស់​»

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បញ្ជាក់​ជា​ថ្មី​ម្តងទៀត សម្តេច​មិន​អនុញ្ញាត​​ឲ្យ សភាពការណ៍រ​ញ៉ៃ​រ​ញ៉ៃ​នៃ​ការ​តវ៉ា​អនាធិប​តេយ្យ​តាម​ដងផ្លូវ​ប្រឆាំង​

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បញ្ជាក់​ជា​ថ្មី​ម្តងទៀត សម្តេច​មិន​អនុញ្ញាត​ឲ្យ សភាពការណ៍រ​ញ៉ៃ​រ​ញ៉ៃ​នៃ​ការ​តវ៉ា​អនាធិប​តេយ្យ​តាម​ដងផ្លូវ​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០១៣ កើត​មាន​ជា​ថ្មី​ទៀត​នោះ​ទេ​។​

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា​៖ «​អ្វី​ដែល​ខ្ញុំ​ណែនាំ​ គឺ​ការ​គ្រប់គ្រង​ស្ថេ​រ​ភាព​នយោបាយ និង​ស្ថេ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​។ មិន​អនុញ្ញាត​ឲ្យ​ជំងឺ​២០១៣ កើតឡើង​ទៀត​ទេ​»​។ សម្តេច​បាន​បញ្ជាក់​ថា សម្តេច​បាន​ណែនាំ​ថា គឺ​មិន​អាច​ឲ្យ​មាន​សភាពការណ៍​មិនល្អ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ផ្ទុះ​ឡើង​ដូច​ឆ្នាំ​២០១៣ ដែល​បក្ស​ប្រឆាំង ហេតុ​តែ​ចង់បាន​តំណែង​អនុប្រធាន​រដ្ឋសភា បើជា​ដឹកនាំ​បាតុកម្ម​ហិ​ង្សា ដូចនេះ​គឺ​ត្រូវ «​ដាក់​ហើយ កុំ​ផ្តេសផ្តាស់​» បើ​អ្នក​ណា​ម្នាក់ អ្នកនយោបាយ​ណាមួយ​ចង់​ដឹកនាំ​បាតុកម្ម​ហិ​ង្សា​ជា​ថ្នូរ​នឹង​មុខ​តំណែង​គឺ​ប្រាកដជា «​ត្រូវ​ហើយ គ្មាន​ទុក​ទេ​»។​

​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ក្នុង​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ កីឡាករ កីឡាការិនី មុន​ចេញ​ទៅ​ប្រកួត​កីឡា SEA Games នៅ​ម៉ា​ឡេ​ស៊ី នៅ​វិមាន​សន្តិភាព​ព្រឹក ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៧ បាន​បញ្ជាក់​ថា​៖ «​ចង់បាន​ស្អី អ្នកឯង​អាង​ធ្វើ​បាតុកម្ម ចុះ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​គ្មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ទេ​អី? សុំ​ព្រមាន​ទុក​ឲ្យ​ហើយ កុំ​អាង​អី​ធ្វើ​បាតុកម្ម គេ​ក៏​មាន​សិទ្ធ​ដែរ»​។ ហើយ​បើសិនជា​តដៃ ប្រាកដជា​ប៉ះ​គ្នា សូ​ម្បី​តែ​អា​មេ​រិ​ក ក៏​កើត​មាន​ចលាចល​ដែរ បាតុកម្ម បាញ់​នេះ​បាញ់​នោះ​ពេញ​ប្រទេស​អា​មេ​រិ​ក​ហ្នឹង​។​

សម្តេច​ក៏​ប្រតិកម្ម​តប​នឹង​នាយករង​ប្រចាំ​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ភី​ល រ៉ូ​បឺត​សុ​ន ត្រូវ​បាន​ស្រង់​សម្តី​ដោយសារ​ព័​ត៌​មាន​មួយ​ចំនួន​ថា លោក​បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ដោយ​ទាមទារ​ឲ្យ​ដក​ចេញពី​តំណែង​សម្រាប់​ការ​ចោទប្រកាន់​ថា ​បាន​ធ្វើ​សារ​ព្រមាន​ដ៏​ឃោរឃៅ​សម្រាប់​ការ​រារាំង​មិន​ឲ្យ​សភាពការណ៍ ២០១៣ កើតឡើង​ម្តងទៀត​។​

សម្តេច​បាន​មាន​ប្រសាសន៍​ថា ​អ្នក​ដែល​ទាមទារ​ឲ្យ​ដក​លោក វង្ស សូត្រ ចេញពី​តំណែង​នោះ គឺជា​ជនជាតិ​អា​មេ​រិ​កាំ​ង ដូច្នេះ​ជនបរទេស​នោះ​គួរតែ​យកចិត្តទុកដាក់​សភាពការណ៍​នៅ​ប្រទេស​ខ្លួន​ដែល​កំពុង​តែ​រញ៉េរញ៉ៃ តិច​ៗ​ផ្ទុះ​ការ​បាញ់បោះ ហើយ «​កុំ​នាំ​អាណា​ធិ​ប​តេ​យ្យមក​ប្រទេស​ខ្ញុំ​»​។​

​សម្តេច​ក៏​បាន​ផ្ញើ​សារ​ទៅ​អង្គការ​សង្គម​ស៊ី​វិល ភ្នាក់ងារ​បរទេស​ដែល​ស៊ីលុយ​បរទេស និង​បក្សនយោបាយ​នានាថា ​ត្រូវ​តែ​គោរព​ច្បាប់ និង​អនុវត្ត​តាម​ច្បាប់ កុំ​ប្រព្រឹត្ត​អ្វី​ដែល​ខុស​នឹង​ច្បាប់ ព្រោះ​អង្គការ​របស់​គេ និង​បក្ស​ន​យោ​យ​បាយ​នោះ​អាច​នឹង «ត្រូវ​រំលាយ​»៕