នៅពេលទិញរថយន្តថ្មីថ្មោង លោកអ្នកពិតជាមានអារម្មណ៍ថា ជិះស្រួលនិងផាសុកភាពពិសេសគឺម៉ាស៊ីនត្រជាក់ផ្តល់ខ្យល់ត្រជាក់បានល្អគួរជាទីពេញចិត្ត ប៉ុន្ដែរយៈពេលច្រើនខែក្រោយមក អ្វីៗក៏មានការផ្លាស់ប្តូរបន្ដិចម្ដងៗ ពិសេសគឺម៉ាស៊ីនត្រជាក់ ក៏លែងសូវត្រជាក់ដូចមុនទៀតដែរ។ ដល់ពេលនោះ តើយើងគួរតែបញ្ចូលហ្គាសថ្មីដែរឬទេ?
ពិតណាស់ ការបាត់បង់សមត្ថភាពត្រជាក់ គឺជាសញ្ញាដែលស្រួលដឹងជាទីបំផុត ដោយសារតែកម្រិតហ្គាសត្រជាក់ធ្លាក់ចុះទាប ទើបវាមិនអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើឲ្យខ្យល់ឆ្លងកាត់មានសីតុណ្ហភាពត្រជាក់បាន ។ អ្នកអាចដឹងដោយគ្រាន់តែពិនិត្យទៅលើខ្យល់ដែលបានបាញ់មក ។ ពេលខ្លះវាមិនសូវត្រជាក់ ឯពេលខ្លះទៀត វាបាញ់ចេញតែខ្យល់ធម្មតាដូចកង្ហាអីចឹងដែរ ។
ចំណុចមួយទៀតដែលយើងគួរដឹង គឺមានការលេចចេញនូវទឹកហ្គាសម៉ាស៊ីនត្រជាក់ចេញមកក្រៅសើមៗ ដោយអាចឃើញវាមានសណ្ឋានដូចជាទឹករំអិលៗនៅខាងក្រោមរថយន្ត ។ ការលេចនេះ គឺនឹងធ្វើឲ្យហ្គាសម៉ាស៊ីនត្រជាក់អស់ក្នុងពេលខាងមុខ ។ យើងត្រូវតែយកទៅជាង ដើម្បីរកមើលកន្លែងដែលធ្លាយនោះ ដើម្បីជួសជុល ហើយបញ្ចូលហ្គាសជាថ្មីជាការស្រេច ៕
ចែករំលែកព័តមាននេះ