ពេលណា អ្នកត្រូវប្ដូរសម្បកកង់រថយន្ដ?
សម្បកកង់ជាផ្នែកមួយដ៏សំខាន់ដើម្បីឲ្យរថយន្តអាចធ្វើចលនាប្រកបដោយសុវត្ថិភាព។ ដោយសារតែហេតុនេះ ទើបយើងគួរតែយកចិត្តទុកដាក់ត្រួតពិនិត្យមើលវាឲ្យបានត្រឹមត្រូវជាប្រចាំ និងមិនគួរមើលរំលង
សម្បកកង់ជាផ្នែកមួយដ៏សំខាន់ដើម្បីឲ្យរថយន្តអាចធ្វើចលនាប្រកបដោយសុវត្ថិភាព។ ដោយសារតែហេតុនេះ ទើបយើងគួរតែយកចិត្តទុកដាក់ត្រួតពិនិត្យមើលវាឲ្យបានត្រឹមត្រូវជាប្រចាំ និងមិនគួរមើលរំលង
សម្បកកង់ជាផ្នែកមួយដ៏សំខាន់ដើម្បីឲ្យរថយន្តអាចធ្វើចលនាប្រកបដោយសុវត្ថិភាព។ ដោយសារតែហេតុនេះ ទើបយើងគួរតែយកចិត្តទុកដាក់ត្រួតពិនិត្យមើលវាឲ្យបានត្រឹមត្រូវជាប្រចាំ និងមិនគួរមើលរំលង ពិសេសពេលធ្វើដំណើរផ្លូវឆ្ងាយ ។ ការប្តូរសម្បកកង់ថ្មី ក៏ជារឿងមួយដ៏ស្មុគស្មាញរបស់ម្ចាស់រថយន្តមួយចំនួនផងដែរ ។ វាអាចនឹងពិបាកមើលដឹងថា ពេលណាជាពេលដែលត្រូវផ្លាស់ប្តូរសម្បកថ្មី ព្រោះថា យើងមិនមែនប្រើប្រាស់វារហូតទាល់តែបែកហើយបានប្តូរថ្មីនោះទេ ។
ដើម្បីដោះកង្វល់មួយនេះ សារព័ត៌មានកោះសន្ដិភាព ទំព័រ« រថយន្ដ និងបច្ចេកវិទ្យា » សូមនាំលោកអ្នកមកចាប់អារម្មណ៍សញ្ញាមួយចំនួនដែលស្តែងចេញឲ្យដឹងថា ដល់ពេលដែលអ្នកត្រូវប្តូរសម្បកកង់រថយន្តថ្មីហើយ !
១. សម្បកប៉ោងវៀចខុសធម្មតា មានស្នាមឆែប ឬ ប្រេះ ៖
នៅពេលមានការប៉ោងវៀចទៅម្ខាងខុសធម្មតា វាអាចបណ្តាលមកពីផ្នែកណាមួយនៃសម្បកកង់រថយន្ត មិនអាចមានលទ្ធភាពទប់កម្លាំងសម្ពាធខ្យល់បាន ។ ប្រសិនបើមានស្នាមប្រេះឬឆែប នៅកន្លែងណាមួយនៃសម្បកកង់នោះ សូមប្រញាប់យកទៅអ្នកជំនាញឲ្យត្រួតពិនិត្យបន្ថែមភ្លាម ។ បើមិនស្រួលទេ គឺត្រូវប្តូរសម្បកចេញភ្លាមតែម្ដង ។
២. សម្បកសឹកក្រឡា ៖
រឿងសាមញ្ញ និងស្រួលជាទីបំផុតនោះ គឺគ្រាន់តែអង្កេតទៅលើក្រឡាសម្បកកង់រថយន្តរបស់អ្នកជាការស្រេច ថាតើវាមានការសភាពសឹករេចរិលឬក៏អត់ ? បើអស់ក្រឡាហើយ គួរប្ដូរចេញភ្លាម កុំស្ដាយប្រាក់បន្ដិចបន្ដួចនាំខូចប្រយោជន៍ធំ ។
៣. សម្ពាធខ្យល់ក្នុងកង់រថយន្ត ៖
កម្រិតសម្ពាធកង់រថយន្ត ក៏ជាចំណុចមួយដែលគួរឲ្យកត់សម្គាល់ផងដែរ។ ប្រសិនបើខ្យល់ក្នុងសម្បកកង់ធូរលើសពី១ផោនក្នុងមួយអុីញការ៉េ(PSI) នោះវាមានន័យថា អ្នកដល់ពេលត្រូវប្តូរវាចេញហើយ ។
៤. មានអារម្មណ៍ថា ញ័រៗពេលបើកបរ ៖
អ្នកគួរតែចាប់អារម្មណ៍នៅពេលបើកបរ ថាតើរថយន្តរបស់អ្នកមានញ័រៗប្លែក ពេលកំពុងបើកទៅមុខដែរឬទេ ។ វាហាក់បីដូចជាជិះទៅទាំងកង់មិនស្មើគ្នា ដែលធ្វើឲ្យរថយន្តរត់មិនល្អ។ តែអ្នកគួរបែងចែកឲ្យដាច់ពីការញ័រ ដោយសារតែបញ្ហាបូម ដែលវាមានការញ័រចេញមកពីចង្កូត ។ ប្រសិនបើរថយន្តរត់មិនស្រួលហើយ អ្នកគួរតែទៅរកជាងជំនាញទៅប្រសើរជាង ។
ក្រោយពីបានដឹងពីចំណុចសំខាន់ៗទាំង៤ខាងលើ អ្នកគួរតែព្យាយាមចាប់អារម្មណ៍ទៅលើកង់រថយន្ត ព្រោះថា កង់ទាំង៤ដែលនៅលើថ្នល់នោះ គឺពិតជាសំខាន់ណាស់ ។ ប្រសិនបើធ្វេសប្រហែសតែបន្តិចនោះ គឺគ្រោះថ្នាក់អាចកើតមានឡើងគ្រប់ពេលវេលា ៕
ចែករំលែកព័តមាននេះ