ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឡាន​ Jeep បុ.ក​ឡានគេ២​គ្រឿង រួច​​ឡាំប៉ា​លត់​ជង្គង់សំពះ​ ស្រែក​ថា​ មិន​បាន​បុ.កឡានគេ​​ទេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ Jeep ក្នុង​ស្ថានភាព​ស្រវឹង​ជ្រុល​ទៅ​បុ.ករថយន្ត​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ Jeep ក្នុង​ស្ថានភាព​ស្រវឹង​ជ្រុល​ទៅ​បុ.ករថយន្ត​២គ្រឿង​ពីក្រោយ បណ្តាល​អោយ​រង​ការ​ខូចខាត ហើយ​ម្ចាស់​រថយន្ត Jeep បាន​ស្រែក​ឡាំប៉ា និង​លត់ជង្គង់សំពះ រួចនិយាយ​ថា រថយន្ដ​របស់​គាត់​មិន​បាន​បុ.ក​គេ​នោះ​ទេ ​។

​ហេតុការណ៍​ខាងលើនេះ​បង្កការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ទល់មុខ​និង​ស្ថានទូត​វៀតណាម ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​វ័យ​ជាង​៥០​ឆ្នាំ បាន​បើករថយន្ត​ស៊េរី​ទំនើបមួយគ្រឿង​​ម៉ាក Jeep wrangler ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា LT.K.KEO ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​កន្លែង​កើតហេតុ ក៍​ជ្រុល​ទៅ​បុ.ក​​ពីក្រោយ​រថយន្ត​​មួយគ្រឿង​ម៉ាក Range Rover ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-6633 បើកបរ​ដោយ​បុរស​ម្នាក់​ បណ្តាល​អោយ​រង​ការ​ខូចខាត​ផែ្ន​ក​ខាងក្រោយ​តិចតួច​តែ​ប៉ុណ្ណោះ ។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ថា ​ភ្លាម​ៗ​នោះ​ដែរ អ្នកបើកបរ​រថយន្ត​ Jeep មិន​ព្រម​ឈប់ ក៏បន្ត​បើកទៅ​មុខ​ជ្រុល​ទៅ​បុ.ក​​ពីក្រោយ​រថយន្ត​​មួយគ្រឿង​ទៀត​ម៉ាក KAI Morning ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ធំ 2A-4219 បើកបរ​ដោយ​បុរស​ម្នាក់​ ​បណ្តាល​ឲ្យ​រថយន្ដ KAI Morning រង​ការ​ខូចខាត​ក្រ​ពិត​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងស្តាំ បន្តិចបន្តួច ចំណែក​ខាង​រថយន្ត Jeep វិញ​រង​ការ​ខូចខាត​ផែ្ន​ក​ខាង​មុខ​ចំហៀង​ខាងស្តាំ​បន្តិច តែ​ក្នុង​ហេតុការណ៍​នេះ​មិន​បង្កគ្រោះថ្នាក់​ដល់​មនុស្សណា​ម្នាក់​​នោះ​ទេ តែ​អ្នកបើកបរ​រថយន្ត​បង្ក មិន​ព្រម​សង​សំណង​ទៅ​រថយន្ត​រង​គ្រោះ​នោះ​ទេ​ ហើយ​គិតតែ​ស្រែក​ឡាំប៉ា​ទៅ​វិញ ។ ក្នុង​ករណី​នេះ​ដែរ ភាគី​ខាង​រថយន្ត​Jeep​បាន​ចុះ​ពីលើ​រថយន្តស្រែក​ឡាំប៉ា លត់​ជង្គង់​សំពះ ទាំង​ស្ថានភាព​ស្រវឹង​ថា រថយន្ដ​របស់​គាត់​មិន​បាន​បុ.ក​គេ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ក៍​មាន​តំណាង​ភាគី​ខាង​រថយន្ត Jeep​ចេញ​មក​ដោះស្រាយ ដោយ​បាន​ជួយ​ថ្លៃ​ការ​ជួសជុល​ទៅ​អោយ​ខាង​រថយន្ត​ទាំង​២​គ្រឿង​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ