ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​​កម្ម​ករ​​សំណង់ប្រថុយ​មែន… ធ្លាក់ពីកម្ពស់១៤​ជាន់​​មក​ដី​

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្មករ​សំណង់​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​មាន​កម្ពស់​១៤​ជាន់​បណ្តាល

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្មករ​សំណង់​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​មាន​កម្ពស់​១៤​ជាន់​បណ្តាលឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្រោយ​ជណ្តើរយោង​ដាច់​ខ្សែកាប បង្ក​ការ​ភ្ញាក់ផ្អើល​នា​ព្រឹក​ថ្ងៃ​ទី​០៣ សីហា នេះ ស្ថិត​នៅ​ចំណុច​អគារ​ការដ្ឋាន​សំណង់​ក្នុង​បរិវេណ​កាស៊ីណូ​ក្រោ​ន (​ចំណុច​ហ្គេ​នទី​ង​) ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​មានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​គី ម៉ូ​សា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ខ្មែរ​អ៊ី​ស្លា​ម មាន​ទីលំនៅ​ក្នុងភូមិ​ចាន់គិរី​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត រង​របួសធ្ងន់​បាក់​ស្មងជើង​ស្តាំ​-​ពោះ និង​បែកក្បាល ហើយ​ត្រូវ​បាន​ក្រុម​កម្មករ​ដូច​គ្នា ជួយ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក ក្រុង​ប៉ោយ​ប៉ែ​ត ។

បើ​តាម​កម្មករ​ឈ្មោះ​សុខ វ​ណ្ណះ ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​និង​កម្មករ​ផ្សេង​ទៀត​សរុប​៣​នាក់ ជិះ​ជណ្តើរយោង​ពីក្រោម​ទៅ​លើ​តែ​២​នាក់ បាន​ចុះ​តាម​ជាន់​ផ្សេង​ៗ​អស់​នៅ តែ​ជន​រង​គ្រោះ​បន្ត​ឡើង​ទៅ​ជាន់​ទី​១៤ ។ លុះ​ទៅ​ដល់ ស្រាប់តែ​ដាច់​ខ្សែកាប​យោង​ធ្លាក់​មក​ដី​បង្ក​របួស​ធ្ងន់ធ្ងរ​តែ​ម្តង ។

ជន​រង​គ្រោះ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​បឋម​យ៉ាង​យកចិត្តទុកដាក់​ក្រុម​គ្រួ​សារបាន​សុំ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ដោយ​​ក្រុម​គ្រូពេទ្យ​ជួយ​ដឹក​បញ្ជូន​ឆ្លង​ព្រំដែន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដោយមិនទាន់​ដឹង​យ៉ាងណានោះទេ ។ តាម​ប្រភព​ថា ខ្សែកាប​យោង​នោះ​ដាច់​ជិត​អស់​យូរហើយ តែ​មិនឃើញ​មានការ​ផ្លាស់​ប្តូរ​ទេ ។