ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​បោះបង់​ម្តាយ​ចាស់ជរា ត្រូវ​បាន​មន្ត្រីសង្កាត់​លេខ​១ ក្រុងព្រះសីហនុ មើលថែ​បណ្តោះអាសន្ន

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ «​ម្តាយ​ម្នាក់​ចិញ្ចឹម​កូន​ច្រើន​នាក់​រស់ តែ​ពេល​ខ្លះ​កូន​ច្រើន​នាក់ ចិញ្ចឹម​ម្តាយ​ម្នាក់​មិន​រស់​» គឺជា​ពាក្យ​ដែល​ចាស់​ៗ​បុរាណ​ចូល​ចិត្ត​លើកយក​មក​និយាយ​ទូន្មាន​ដល់​កូនប្រុស​ស្រី ដើម្បី​ជា​គំនិត និង​ការ​ដាស់តឿន នៅ​ពេល​ដែល​ម្តាយ​ឪពុក​ចាស់ជរា​ទៅ ត្រូវការ​នូវ​ការ​មើលថែ…

ខេត្ត​ព្រះ​សីហ​នុ ៖ «​ម្តាយ​ម្នាក់​ចិញ្ចឹម​កូន​ច្រើន​នាក់​រស់ តែ​ពេល​ខ្លះ​កូន​ច្រើន​នាក់ ចិញ្ចឹម​ម្តាយ​ម្នាក់​មិន​រស់​» គឺជា​ពាក្យ​ដែល​ចាស់​ៗ​បុរាណ​ចូល​ចិត្ត​លើកយក​មក​និយាយ​ទូន្មាន​ដល់​កូនប្រុស​ស្រី ដើម្បី​ជា​គំនិត និង​ការ​ដាស់តឿន នៅ​ពេល​ដែល​ម្តាយ​ឪពុក​ចាស់ជរា​ទៅ ត្រូវការ​នូវ​ការ​មើលថែ ការ​យកចិត្តទុកដាក់ និង​ភាព​កក់ក្តៅ​ពី​កូន​ៗ​វិញ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ក៏​មានកូន​មួយ​ចំនួន​ប្រហែល​មិន​បាន​ចាប់អារម្មណ៍​ទៅ​លើ​ពាក្យ​មួយ​ឃ្លា​នេះ​ទេ ជាក់ស្តែង ជីដូនមួយ​រូប ដែល​អះអាង​ថា ត្រូវ​កូនចៅ​បោះបង់​ចោល រហូត​មក​ដល់​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ មិន​ទាន់​មាន​កូនចៅ ឬ​សាច់ញាតិ​មក​ទទួលយក​ទេ ត្រូវ​បាន​មន្ត្រី​មើលថែ​ទាំ​បណ្តោះអាសន្ន និង​អោយ​សម្រាក​នៅ​សាលាសង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

បើ​តាម​ស្មៀន​សង្កាត់​លេខ​១ លោកស្រី សុខ ស៊ី​ថា បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​០៨​និង​៤១​នាទី​យប់​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រុមការងារ​មន្ទីរ​សង្គមកិច្ច​ខេត្ត ក្រុមការងារ​ការិយាល័យ​សង្គមកិច្ច​ក្រុង ក្រុមការងារ​សង្កាត់​លេខ​១ និង​លោក​មេ​ភូមិ បាន​កំពុង​រៀបចំ​កន្លែង​អោយ​លោកយាយ និង​ក្រុមការងារ​សម្រាក ទាំងអស់​គ្នា នៅ​ក្នុង​សាលាសង្កាត់​លេខ​១ ដើម្បី​មើលថែ​ទាំ​លោកយាយ ដែល​កូន​បោះបង់​ចោល រង​ចាំ​មាន​ដំណោះស្រាយ ដោយ​ខាង​ក្រុមការងារ​បាន​ធ្វើ​របាយការណ៍ និង​កំណត់ហេតុ​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​ខេត្ត រួចរាល់​ហើយ ។

ដោយឡែក​លោក ឈិ​ត សុ​ផាត ចៅសង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​អះអាង​ថា លោកយាយ​ម្នាក់ ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ឃ្លាំង​លើ កាលពី​យប់​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣ រូប​គាត់​មិន​វង្វេង​ទេ នៅ​មាន​ស្មារតី​ធម្មតា ហើយ​លោកយាយ​ក៏​បាន​បញ្ជាក់​ដែរ​ថា «​លោកយាយ​ត្រូវ​កូនចៅ ប្រាប់​ឲ្យ​ចាក​ចេញពីផ្ទះ កាលពី​ម្សិលមិញ​» ។

ទោះជា​យ៉ាងនេះ​ក្តី លោក​ចៅសង្កាត់ បាន​បញ្ជាក់​ថា នេះ​ជាស​ម្តី​របស់​លោកយាយ យ៉ាងណា​អាជ្ញាធរ បាន​និង​កំពុង​ស្វែងរក​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​លោកយាយ​ផង​ដែរ ដោយ​មន្ត្រីសង្កាត់ បាន​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច ដើម្បី​ពិភាក្សា​ដោះស្រាយ រក​សាច់ញាតិ​ជូន​លោកយាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ