ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំណត់​ថ្ងៃ​ទី​៨​កុម្ភៈ បើក​សម័យប្រជុំ​ពេញអង្គ ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​២

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា បាន​កំណត់​ថ្ងៃ​ទី​៨ ខែកុម្ភៈ ខាង​មុខ​នេះ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ​។ ការ​កំណត់​ថ្ងៃ​ប្រជុំ​ពេញអង្គ​នេះ បន្ទាប់​ពី​នៅ​ថ្ងៃ​ទី​៦…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា បាន​កំណត់​ថ្ងៃ​ទី​៨ ខែកុម្ភៈ ខាង​មុខ​នេះ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ​។

ការ​កំណត់​ថ្ងៃ​ប្រជុំ​ពេញអង្គ​នេះ បន្ទាប់​ពី​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើ​កិច្ចប្រជុំ​ក្រោម​អ​ធិ​តី​ភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។

អង្គប្រជុំ​បាន​អនុម័ត​កាលបរិច្ឆេទ បើក​សម័យប្រជុំ​រដ្ឋសភា វិសាមញ្ញ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយ​មាន​របៀបវារៈ ដូច​ខាងក្រោម ៖
១- ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តី​ពី ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ។
២- ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តី​ពី ការ​គ្រប់គ្រង​ទឹក​ស្អាត ។

អង្គប្រជុំ​បាន​អនុម័ត សមាសភាព​លេខាធិការ សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦ ចំនួន ៣​រូប ដែល​មាន​រាយ​នាម​ដូច​តទៅ ៖
១- ឯកឧត្តម សន សា​រ៉ា​ណា​ ​អាយុ ៥១​ឆ្នាំ
២- លោក​ជំទាវ គឹ​ម សុ​វ​ណ្ណា​ ​អាយុ ៦៤​ឆ្នាំ
៣- ឯកឧត្តម សៅ សា​រ៉ាត់​ ​អាយុ ៦៥​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ