ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងយុត្តិធម៌​ ដាក់​ឲ្យ​ដំណើរការ​សាកល្បង សេវា​ព្រឹត្តិបត្រ​ថ្កោលទោស ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​រួមចំណែក​ធ្វើ​ទំនើប​កម្ម​ ស្ថាប័នរដ្ឋ​ប្រកបដោយ​បរិយាយ​បន្ន សមធម៌​ និង​យុត្តិធម៌ ​ក្នុង​សង្គម ​និង​ស្រប​តាម​បរិបទ​សម័យ​ឌី​ជី​ថ​ល ​ក្រសួងយុត្តិធម៌ បាន​ដាក់​ឲ្យ​ដំណើរការ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​រួមចំណែក​ធ្វើ​ទំនើប​កម្ម​ ស្ថាប័នរដ្ឋ​ប្រកបដោយ​បរិយាយ​បន្ន សមធម៌​ និង​យុត្តិធម៌ ​ក្នុង​សង្គម ​និង​ស្រប​តាម​បរិបទ​សម័យ​ឌី​ជី​ថ​ល ​ក្រសួងយុត្តិធម៌ បាន​ដាក់​ឲ្យ​ដំណើរការ សាកល្បង​ជំហាន​ទី​១ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ចាប់ពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាង​មុខ​នេះ​តទៅ​ ។

យោង​តាម​សេចក្ដីជូនដំណឹងរបស់​ក្រសួងយុត្តិធម៌​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ បាន​បញ្ជាក់​ថា ដើម្បី​រួមចំណែក ធ្វើ​ទំនើប​កម្ម​ស្ថាប័នរដ្ឋ ប្រកបដោយ​បរិ​យា​បន្ន សមធម៌ និង​យុត្តិធម៌ ដែល​ជា​យុទ្ធសាស្ត្រ​ចតុកោណ ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​យុ​ត្ត​ធម៌ បាន​និង​កំពុងធ្វើការ​អភិវឌ្ឍ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​ឌី​ជី​ថ​ល ដើម្បី​ផ្តល់​នូវ​សេវា​ឆាប់រហ័ស និង​ភាព​ងាយស្រួល ជូន​ដល់​សាធារណជន ដែល​មាន​តម្រូវការ​ស្នើ​សុំ​ព្រឹត្តិបត្រ​ថ្កោលទោស ដោយ​ក្រសួងយុត្តិធម៌​ នឹង​ដាក់​ឲ្យ​ដំណើរការ សាកល្បង​ ជំហាន​ទី​១ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ចាប់ពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាង​មុខ​នេះ​តទៅ​ ​។

ក្រសួង បន្ដ​ថា ការ​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​ ជំហាន​ទី​១ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នេះ នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​សាធារណជន ដែល​មាន​តម្រូវការ​ស្នើ​សុំ​ព្រឹត្តិបត្រ​ថ្កោលទោស ឲ្យ​ទទួល​បាន​នូវ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ និង​ព័ត៌មាន​អំពី​តម្រូវការ​ឯកសារ​នានា ជា​ពិសេស​សាធារណជន​អាច​បំពេញ​ពាក្យ​​ស្នើ​សុំ​ព្រឹត្តិបត្រ​ថ្កោលទោស​ពី​ចម្ងាយ តាម​រយៈ កុំព្យូទ័រ ឬ​ទូរសព្ទ​ដៃ រួច​ផ្ញើ​មក​កាន់​នាយកដ្ឋាន​កិច្ចការ​ថ្កោលទោស​ជា​មុន បន្ទាប់​មក​អតិថិជន​គ្រាន់តែ​អញ្ជើញ​មក​កាន់​នាយកដ្ឋាន​កិច្ចការ​ថ្កោលទោស ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ចាំបាច់​មួយ​ចំនួន ដើម្បី​ផ្តិត​មេដៃ និង​បង់ប្រាក់​ ជា​ការ​ស្រេច​។

ក្រសួងយុត្តិធម៌​បាន​បន្ថែម​ថា ដើម្បី​ប្រើប្រាស់​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​ឌី​ជី​ថ​ល​នេះ គឺ​តម្រូវ​ឱ្យ​សាធារណជន ចូល​ទៅ​កាន់​គេហទំព័រ​របស់​ក្រសួងយុត្តិធម៌ (https://cr.moj.gov.kh/) ឬ ទាញ​យក​កម្មវិធី​ដែល​មានឈ្មោះ​ថា (CR-MOJ) ពី APP Store សម្រាប់​ប្រព័ន្ធ IOS ឬ​ពី PLAY_Store សម្រាប់​ប្រព័ន្ធ Android ដោយ​អនុវត្ត​តាម​ការ​ណែនាំ និង​របៀប​ប្រើប្រាស់ ដូច​បាន​ភ្ជាប់​ជូន​នៅ​ក្នុង​កម្មវិធី​នេះ​។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួងយុត្តិធម៌ បានឱ្យ​ដឹង​ទៀត​ថា ទន្ទឹម​នឹង​ការ​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នេះ សាធារណជន​នៅ​តែ​អាច​អញ្ជើញ​មក​បំពេញបែបបទ​ស្នើ​សុំ​ព្រឹត្តិបត្រ​ថ្កោលទោស​ដោយ​ផ្ទាល់ នៅ​នាយកដ្ឋាន​កិច្ចការ​ថ្កោលទោស​នៃ​ក្រសួងយុត្តិធម៌ ដូច​បាន​អនុវត្ត​កន្លង​មក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ