ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ជនជាតិ​ចិន​បុក​រថយន្ត​កូរ៉េ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ម៉ាស៊ីនបូមខ្យល់​មួយ​គ្រឿង​បើក​រ៉េ​ចង្កូត​ឡើង​លើ​ខឿន​ពុះ​ចែកផ្លូវ​

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ម៉ាស៊ីនបូមខ្យល់​មួយ​គ្រឿង​បើក​រ៉េ​ចង្កូត​ឡើង​លើ​ខឿន​ពុះ​ចែកផ្លូវ​បណ្តាល​ឱ្យ​រយះ​ទ្រុង​រថយន្ត​ធ្លាក់​ម៉ាស៊ីនបូមខ្យល់​នៅ​កណ្តាលផ្លូវ​ត្រូវ​រថយន្ត​ជនជាតិ​ចិន​គេច​មិន​ផុត​ទៅ​បុក​រថយន្ត​កូរ៉េ​ធ្វើ​ឲ្យ​ខូចខាត កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ខាងកើត​រង្វង់​មូល​ចោម​ចៅ​ប្រមាណ​៥០​ម៉ែត្រ​ស្ថិត​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រថយន្ត​បង្ក​ម៉ាក​កូរ៉េ ពណ៌​ខៀវ មាន​ដឹក​ម៉ាស៊ីនបូមខ្យល់​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច រថយន្ត​រង​គ្រោះ​ម៉ាក RAV4 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២W-៦៤៥១ បើកបរ​ដោយ​ជនជាតិ​ចិន​មាន​គ្នា​៤​នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​រង​គ្រោះ​ម៉ាក RAV4 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​៤​នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ចំណែក​រថយន្ត​បង្ក​ដឹក​ម៉ាស៊ីនបូមខ្យល់​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​មក​ដល់​ចំណុច​កើតហេតុ​បាន​រ៉េ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​ឡើង​លើ​ខឿន​ទ្រូងផ្លូវ​ហើយ​រអិល​ធ្លាក់​ទៅ​ខាងឆ្វេង​ផ្លូវ​ម្ខាង​ទៀត​កាត់​ទទឹង​ផ្លូវ​បណ្តាល​ឲ្យ​រយះ​ទ្រុង​រថយន្ត​ធ្លាក់​ម៉ាស៊ីនបូមខ្យល់​នៅ​កណ្តាលផ្លូវ ភ្លាម​ៗ​នោះ​រថយន្ត​ជនជាតិ​ចិន​បើក​មក​ដល់​មិនដឹង​គេច​ទៅ​ខាង​ណា​បាន​បើក​ទៅ​បុក​រថយន្ត​កូរ៉េ​ពេញទំហឹង​បណ្តាល​ឱ្យ​ខូចខាត​រថយន្ត​ផ្នែក​ខាង​មុខ​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​បង្ក​មានការ​ភិតភ័យ​បាន​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ​មក​មាន​តំណាង​ភាគី​រថយន្ត​បង្ក​បាន​មក​ដោះស្រាយ​ដោយ​បាន​សុំ​សំរួល​សង​ចំនួន​១០០​ដុល្លារ​ទៅ​រថយន្ត​ជនជាតិ​ចិន​ដើម្បី​បញ្ចប់​នៅ​កន្លែង​កើតហេតុ និង​បាន​ហៅ​រថយន្ត​មក​ស្ទូច​ម៉ាស៊ីនបូមខ្យល់​ដាក់​លើ​រថយន្ត​វិញ ៕