ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលនៃការចាប់ឆ្នោត កំណត់លំដាប់​លេខរៀង​​គណបក្ស​នយោបាយ នៅលើសន្លឹកឆ្នោត

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គ.ជ.ប បានប្រកាសពីលទ្ធផល​នៃការចាប់ឆ្នោត កំណត់លេខរៀង​គណបក្ស​នយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត​ លើកទី១ ដើម្បីជ្រើសរើស​ក្រុមប្រឹក្សាក្រុង ស្រុក ដែលទើប​បំបែក…

ភ្នំពេញ៖ គ.ជ.ប បានប្រកាសពីលទ្ធផល​នៃការចាប់ឆ្នោត កំណត់លេខរៀង​គណបក្ស​នយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត​ លើកទី១ ដើម្បីជ្រើសរើស​ក្រុមប្រឹក្សាក្រុង ស្រុក ដែលទើប​បំបែក និងបង្កើតថ្មី ឬការបោះឆ្នោតឡើងវិញ ឆ្នាំ២០២៣​។ មានគណបក្ស​ ៣ បានចុះឈ្មោះ និងដាក់បេក្ខជន​ប្រកួតប្រជែង​ការបោះឆ្នោតនេះ គឺគណបក្ស​ប្រជាជនកម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច និងគណបក្ស​ភ្លើងទៀន​។

សេចក្តីប្រកាស បង្ហាញថា នៅខេត្តកណ្តាល គឺក្រុងអរិយក្សត្រ គណបក្ស​ហ៊្វុនស៊ិនប៉ិច ស្ថិតនៅលេខរៀងទី១ គណបក្ស​ប្រជាជនកម្ពុជា លេខរៀងទី២ និងគណបក្សភ្លើងទៀន នៅលេខរៀងទី៣។

ក្រុងសំពៅពូន៖ គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី១ គណបក្សភ្លើងទៀន លេខរៀងទី២ និងគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី៣​។

ខេត្តកំពង់ស្ពឺ៖ ក្រុងឧដុង្គម៉ែជ័យ គឺ​គណបក្ស​ភ្លើងទៀន ទទួលបានលេខរៀងទី១ គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី២ និងគណបក្ស​ប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣។

ចំណែកស្រុកសាមគ្គីមុនីជ័យ ក្នុងខេត្តកំពង់ស្ពឺ គឺគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី១ គណបក្សភ្លើងទៀន ទទួលបានលេខរៀងទី២ និងគណបក្ស​ប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣។

ដោយឡែក នៅខេត្តក្រចេះ ស្រុកអូរគ្រៀងសែនជ័យ គណបក្សភ្លើងទៀន ទទួលបានលេខរៀងទី១ គណបក្ស​ប្រជាជនកម្ពុជា ទទួលបានលេខរៀងទី២ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី៣​។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ក្រុងអរិយក្សត្រ ក្រុងសំពៅពូន ក្នុងខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គី​មុនីជ័យ ក្នុងខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ ក្នុងខេត្តក្រចេះ ត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣​។ ការបោះឆ្នោតនេះ មានតែក្រុមប្រឹក្សា​ឃុំសង្កាត់​ ក្នុងស្រុកក្រុង និងអ្នកតំណាងរាស្ត្រ​ ក្នុងខេត្តនោះប៉ុណ្ណោះ ជាអ្នកបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាក្រុងស្រុក ដែលទើបបំបែក និងបង្កើតថ្មីទាំង ៥នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ