ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆក់​ខ្សែ​-​ក ក្មេង​កំពុង​លេង​នៅ​មុខ​ផ្ទះ ៥​ថ្ងៃក្រោយ ត្រូវ​ជាប់​ខ្នោះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​-​ក របស់​ក្មេង​កំពុង​លេង​នៅ​មុខ​ផ្ទះ បាន​សម្រេច រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព រយៈពេល​០៥​ថ្ងៃ ហើយ​ខ្សែ​-​ក​នោះ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​-​ក របស់​ក្មេង​កំពុង​លេង​នៅ​មុខ​ផ្ទះ បាន​សម្រេច រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព រយៈពេល​០៥​ថ្ងៃ ហើយ​ខ្សែ​-​ក​នោះ មិន​ទាន់​បាន​លក់​ចេញ​ជា​លុយ​ផង ត្រូវ​ជាប់​ខ្នោះដៃ អាវុធហត្ថ​រាជធានី​ភ្នំពេញ ។

បើតាមកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច ផ្លូវ​លេខ​៩២ ស្ថិត​នៅ ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មាន​ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក Nex ធ្វើ​សកម្មភាព ឆក់​ខ្សែ​-​ក ពី​ក្មេង​កំពុង​លេង​នៅ​មុខ​ផ្ទះ​បាន​សម្រេច រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព ។

បន្ទាប់​មក​ឪពុក​ក្មេង​រង​គ្រោះ បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​សែន​សុខ ដើម្បី​ជួយ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ ។

ក្រោយ​ពេល​ទទួល​បណ្តឹង​បាន​៥​ថ្ងៃ កម្លាំង​ជំនាញ​អាវុធហត្ថ ខណ្ឌ​សែន​សុខ បាន​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ចំណុច ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ ឈ្មោះ សេង នី ហៅ​ធូ អាយុ​៤០​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព ឆក់​ខ្សែ​ក​ពី​ក្មេង​រង​គ្រោះ​ពិតប្រាកដ​មែន ក្នុង​នោះ​អាវុធហត្ថ បាន​ចាប់​យក​វត្ថុ​តាង ខ្សែ​-​ក ១​ខ្សែ ដែល​ជា​របស់​ក្មេង​រង​គ្រោះ ប្រគល់​អោយ​ម្ចាស់​ដើម​វិញ​ផង​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ