ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាហ្វេ FITNE ឈ្នះ​មេដាយមាស​ពី​Monde Selection Quality Award

6 ឆ្នាំ មុន

រាជធានី​ភ្មំ​ពេញ​, ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​២០១៧ ៖ ជាមួយ​ការ​តាំងចិត្ត​ខ្ពស់​ដើម្បី​ក្លាយជា​ផលិតផល​ដែល​មានគុណ​ភាព​ក្នុង​ការ​ជួយ​ប្រជាជន​យើង​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ដុះ​ក្បាលពោះ កាហ្វេ

រាជធានី​ភ្មំ​ពេញ​, ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​២០១៧ ៖ ជាមួយ​ការ​តាំងចិត្ត​ខ្ពស់​ដើម្បី​ក្លាយជា​ផលិតផល​ដែល​មានគុណ​ភាព​ក្នុង​ការ​ជួយ​ប្រជាជន​យើង​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ដុះ​ក្បាលពោះ កាហ្វេ FITNE បាន​ឈ្នះ​មេដាយ មាស​ផ្នែក​គុណភាព​ពី Monde Selection Quality Award ឆ្នាំ ២០១៧ ។

កាហ្វេ FITNE with White Kidney Bean Extract គឺជា​កាហ្វេ​សម្រក​ទម្ងន់​ដែល​ប្រើ​ជាតិ​ស្ករ​គ្មាន​កាល់​ឡូ​រី​។ កាហ្វេ FITNE មាន​លក្ខណៈ​ពិសេស​លើស​ពី​កា​ហេ្វ​ធម្មតា ដោយ​ដើរតួ​ជា​ផលិតផល​ជំនួយ​សុខភាព ជួយ​ថែរក្សា​សុខភាព​ប្រជាជន​យើង​ឲ្យ​មាន​សុខភាព​ល្អ និង​មាន​រាង​ស្លី​ម​ស្អាត​ទាក់ទាញ​។

លោក Vekit Bamrungkit អគ្គនាយករង​ក្រុមហ៊ុន New Concept Product Co., Ltd. បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​៖«​ការ​ឈ្នះ​ពានរង្វាន់​គុណភាព​ពី Monde Selection Quality Awards គឺជា​ការ​ទទួលស្គាល់​ដ៏ សំខាន់​មួយ និង​ជា​សក្ខីភាព​ដែល​បញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​របស់​យើង​ក្នុង​ការ​អភិវឌ្ឍ និង​ផលិត​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​សម្រាប់​អតិថិជន​របស់​យើង​»​។ លោក​បាន​បន្ថែម​ទៀត​ថា ៖«​ការ​ឈ្នះ​ពានរង្វាន់​នេះ​គឺជា​កត្តា​សំខាន់​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​ដើម្បី​អតិថិជន​របស់​យើង និង​អ្វី​ដែល​អតិថិជន​យើង​បាន​ជឿជាក់ និង​គាំទ្រ​ដល់​យើង ។ ពានរង្វាន់​នេះ​គឺជា​គុណ​តម្លៃ​មួយ​បន្ថែម​ទៀត​ដល់​គុណភាព​ល្អ​របស់​ផលិតផល​យើង​ដែល​ធ្លាប់​បាន​បញ្ជាក់​ឲ្យ​ឃើញ​រួច​មក​ហើយ​»​។

កា​ហេ្វ FITNE បាន​ពង្រីក​វត្ត​មាននៅ​លើ​ទីផ្សារ​ជា​ច្រើន​ទូ​ទាំង​ពិភពលោក ។ នៅ​កម្ពុជា FITNE មានកម្ម​វិធី «​សម្រក​រាង ឈ្នះ​រង្វាន់​» ដែល​អតិថិជន​មិន​ត្រឹមតែ​ទទួល​បាន​ដំណោះស្រាយ​ល្អ ក្នុង​ការ​ជួយ​សម្រក​រាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​ឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទ អាយ​ហ្វូ​ន​សិ​វិ​ន និង​រង្វាន់​សាច់ប្រាក់​ជា​ច្រើន​ទៀត ។ កម្មវិធី​នេះ​ផ្តល់​ឱកាស​ជូន​ដល់​អតិថិជន​គ្រប់​រូប​នៅ​កម្ពុជា ដែល​បាន​ទិញ​ផលិតផល​ស្របច្បាប់​របស់ FITNE ដែល​មាន​បិទ​ស្ទី​គ​ឃ័​រ «​សម្រក​រាង ឈ្នះ​រង្វាន់​» នៅ​លើ​កញ្ចប់ ។ ពិតជា​ងាយស្រួល​ឈ្នះ​រង្វាន់​ពី FITNE គ្រាន់តែ​រក​ទិញ​ផលិតផល FITNE ដែល​មាន​បិទ​ស្ទី​គ​ឃ័​រ «​សម្រក​រាង ឈ្នះ​រង្វាន់​»​។ ជាមួយ​ផលិតផល FITNE ស្របច្បាប់ អតិថិជន​អាច​រីករាយ​ជាមួយ​អត្ថប្រយោជន៍ និង​រីករាយ​ជាមួយ​ឱកាស​ឈ្នះ​រង្វាន់​។

FITNE គឺជា​ផលិតផល​ដ៏​ល្បី​របស់​ក្រុមហ៊ុន New Concept Product Co., Ltd. ដែល​ក្រុមហ៊ុន​នាំមុខ​គេ​ផ្នែក​ផលិត​អាហារ​សុខភាព​នៅ​ប្រទេស​ថៃ​តាំងពី​ឆ្នាំ​១៩៨៥ ដោយ​មាន​ទស្សនវិស័យ​ផ្តល់​ជូន​ដំណោះស្រាយ​ល្អ​ប្រសើរ​ក្នុង​ការ​រក្សា​សុខភាព និង​កាត់​បន្ថយ​បញ្ហា​ខ្លាញ់​ដុះ​ក្បាលពោះ ជូន​ដល់​អតិថិជន​ខ្លួន​តាម​រយៈ ការ​តាំងចិត្ត​ផលិត​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ ។ ដោយ​អនុលោម​តាម​ស្តង់ដារ​គុណភាព​អន្តរជាតិ FITNE បាន​ក្លាយជា​ចំណែក​សំខាន់​មួយ​របស់​ក្រុមហ៊ុន New Concept Product Co., Ltd. ក្នុង​ការ​ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​ស្ថាប័ន​លំដាប់ថ្នាក់​ពិភពលោក​ជា​ច្រើន​ដូច​ជា ISO9001: 2008, HACCP (Hazard Analysis and Critical Control Point), GMP (Good Manufacturing Practice), BRC (British Retail Consortium), HALAL ហើយ​ថ្មី​ៗ​នេះ​បាន​ឈ្នះ​មេដាយ Monde Selection Quality ។

Monde Selection គឺជា​ស្ថាប័ន​វាយតម្លៃ​គុណភាព ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៦១ ដើម្បី​ធ្វើការ​វាយតម្លៃ ធ្វើតេស្ត បញ្ជាក់ និង​ផ្តល់​ពានរង្វាន់​ជូន​ដល់​ផលិតផល​ដែល​បាន​ជ្រើសរើស​៕