ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជូន​កីឡា​24​ប្រភេទ​ទៅ​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លងមកនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករកីឡាការិនី​ទាំង​២៤​ប្រភេទ​កីឡា​សរុប​មានចំនួន​២៧៤​នាក់​ទៅ​ចូលរួម​

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លងមកនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករកីឡាការិនី​ទាំង​២៤​ប្រភេទ​កីឡា​សរុប​មានចំនួន​២៧៤​នាក់​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ចាប់ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧​។

មន្ត្រីជាន់ខ្ពស់​កម្ពុជា​ដែល​នឹង​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ​មាន​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា លោក នុ​ត សា​អាន អនុប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា លោក ស៊ា​ន បូ​រ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា  លោក លី កុសល អគ្គ​ហិ​រញ្ញឹក​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា លោក អ៊ុ​ក សិទ្ធិ​ជាតិ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​លោក
វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម ។

ចំណែក​កីឡា​ទាំង​២៤​ប្រភេទ​ដែល​កម្ពុជា​យក​ទៅ​ចូលរួម​ប្រកួត​នោះ​មាន ១-​កីឡា​តេ​ក្វា​ន់​ដូ​ស្ទីល WTF ដឹកនាំ​ដោយ​លោក គង់ ស​ក្ដ​ដា​អគ្គលេខាធិការ​សហព័ន្ធ​, ២-​កីឡា​ប៉េតង់​ដឹកនាំ​ដោយ​លោក អិុន គឹ​ម​ស្រ៊ុ​ន អគ្គ​លេខា​ធិ​ការ​សហព័ន្ធ​, ៣-​កីឡា​សី​ឈិ​ន​ឡូ​ន ដឹកនាំ​ដោយ​លោក ទូច សុភៈ អគ្គលេខាធិការ​សហព័ន្ធ​, ៤-​កីឡា​វាយ​កូន​បាល់ ដឹកនាំ​ដោយ​លោក ទេព រិ​ទ្ធី​វិ​ទ អគ្គលេខាធិការ​សហព័ន្ធ​, ៥-​កីឡាប្រដាល់​គុន​ខ្មែរ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​, ៦-​កីឡា​វ៉ូ​ស៊ូ ដឹកនាំ​ដោយ​លោក​Panasiuk DMYTRO ដែល​ជា​គ្រូបង្ហាត់​ប្រចាំ​សហព័ន្ធ​, ៧-​កីឡាបាល់ទាត់ ដឹកនាំ​ដោយ​លោក ម៉ៃ តុលា អគ្គលេខាធិការ​ស្ដីទី​សហព័ន្ធ​, ៨-​កីឡាអត្តពលកម្ម ដឹកនាំ​ដោយ​លោក ប៉ែន វុ​ទ្ធី អគ្គលេខាធិការ​សហព័ន្ធ​, ៩-​កីឡា​កាយសម្ព័ន្ធ ដឹកនាំ​ដោយ​លោក ណ​យ​ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​, ១០-​កីឡា​បាល់បោះ ដឹកនាំ​ដោយ​លោក កៅ កាន់​ណា​លី អគ្គលេខាធិការ​សហព័ន្ធ​, ១១-​កីឡា​វាយ​កូន​ឃ្លី​លើ​តុ ដឹកនាំ​ដោយ​លោក​ឧក​កញ្ញា រ័​ត្ន សុ​ខន ប្រធាន​សហព័ន្ធ​, ១២-​កីឡា​វាយ​សី ដឹកនាំ​ដោយ​លោក អាំង សំបូរ អគ្គលេខាធិការ​សហព័ន្ធ​, ១៣-​កីឡា​ទោចក្រយាន ដឹកនាំ​ដោយ​លោក ព្យែ អីុ​ប៉ា​ទ្រី​ក ជំនួយការ​អគ្គលេខាធិការ​សហព័ន្ធ​, ១៤-​កីឡា​គុន​ដាវ ដឹកនាំ​ដោយ​លោក សុខ អ៊ា​ង អគ្គ​លេខា​ធិ​ការ​សហព័ន្ធ​, ១៥-​កីឡាវាយកូនគោល ដឹកនាំ​ដោយ​លោក ឆោម សំបូរ អគ្គលេខាធិការ សហព័ន្ធ​, ១៦-​កីឡាប្រដាល់​សាកល ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​, ១៧-​កីឡា​ស្គី​ទឹកកក ដឹកនាំ​ដោយ​កញ្ញា ឡុ​ង សុធា​រី អគ្គលេខាធិការ​សហព័ន្ធ​, ១៨-​កីឡា​ទូកក្ដោង ដឹកនាំ​ដោយ​លោក ថោ​ង​ រដ្ឋ​សក្ដិ អនុប្រធាន​សហព័ន្ធ​, ១៩-​កីឡា​ទ្រី​យ៉ា​ត្លុង ដឹកនាំ​ដោយ​លោក ងិ​ន សុខ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​, ២០-​កីឡា​បាល់ឱប​ដឹកនាំ​ដោយ​លោក នួន ឡេ​ង អគ្គលេខាធិការ​សហព័ន្ធ​, ២១-​កីឡាបាល់ទះ ដឹកនាំ​ដោយ​លោក ខៀវ ភា​រិ​ទ្ធ អនុប្រធាន​គណៈកម្មការ​បច្ចេកទេស​សហព័ន្ធ​, ២២-​កីឡា​បង្ហាត់​ជិះសេះ ដឹកនាំ​ដោយ​លោក Kao Vannarin អគ្គលេខាធិការ​សហព័ន្ធ​, ២៣-​កីឡាហែលទឹក​ដឹកនាំ​ដោយ​លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ និង​២៤-​កីឡា​កា​រ៉ា​តេ​ដូ ដឹកនាំ​ដោយ​លោក ឡា​ច ច័ន្ទ​រិ​ទ្ធី គ្រូបង្វឹក​ជម្រើសជាតិ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​ដឹកនាំ​អត្ត​ព​លិ​ក​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ធ្លាប់​មាន​ប្រសាសន៍​រួច​មក​ហើយ​ថា ក្នុង​ចំណោម​កីឡា​ទាំង​២៤​ប្រភេទ​ដែល​កម្ពុជា​នឹង​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​នេះ​ប្រភេទ​កីឡា​មួយ​ចំនួន​មាន​សក្ដានុពល​សង្ឃឹម​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ​ដូច​ជា តេ​ក្វា​ន់​ដូ ប៉េតង់ ប្រដាល់​សាកល វាយ​កូន​ឃ្លី​លើ​តុ សី​ឈិ​ន​ឡូ​ន និង​វាយ​កូន​បាល់ ។ ដោយឡែក​ប្រភេទ​កីឡា​ផ្សេង​ទៀត​ក៏​យើង​មាន​សង្ឃឹម​ដែរ ប៉ុន្តែ​ត្រូវ​រង់ចាំ​មើល​លើ​ការ​ប្រកួត​ជាក់ស្ដែង ៕