ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ប្រាប់ក្រុមប្រឆាំងជាជនអាក្រក់ថា បើមេអាក្រក់ហើយ គួរធ្វើមនុស្សល្អ និងខិតខំរក្សាសុខភាព

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​ក្រុម​អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​ជា​មនុស្ស​អាក្រក់​ថា​កុំ​ធ្វើ​ជា​មនុស្ស​អាក្រក់​ដូច​មេ​ខ្លួន គួរ​ខិតខំ​រក្សា​សុខភាព​ឲ្យ​ល្អ​ប្រសើរ​កុំ​ចេះ​តែ​រករឿង​ក្រុម​គ្រួសារ​សម្តេច​។ ការ​លើក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​ក្រុម​អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​ជា​មនុស្ស​អាក្រក់​ថា​កុំ​ធ្វើ​ជា​មនុស្ស​អាក្រក់​ដូច​មេ​ខ្លួន គួរ​ខិតខំ​រក្សា​សុខភាព​ឲ្យ​ល្អ​ប្រសើរ​កុំ​ចេះ​តែ​រករឿង​ក្រុម​គ្រួសារ​សម្តេច​។

ការ​លើក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​ក្រុម​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​មួយ​ចំនួន​ចេះ​តែ​រករឿង និង​ជេរ​ប្រមាថ​ក្រុម​គ្រួសារ​សម្តេច​ពិសេស​នោះ​ថា​មិនឃើញ​វត្តមាន​សម្តេច​កិត្ត​ព្រឹទ្ធ​ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ដែល​ភរិយា​សម្តេច​មាន​ជំងឺ​ធ្ងន់ នៅ​ពេល​ប្អូនស្រី​របស់​សម្តេច​កិ ត្ត​ព្រឹទ្ធ​បណ្ឌិត ទទួលមរណភាព​។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៦ កុម្ភៈ​យ៉ាង​ដូច្នេះ​ថា​៖ ភរិយា​ខ្ញុំ​មាន​បងប្អូន​៥​នាក់ ស្រី​៣​នាក់ ប្រុស​២​នាក់​។​បងប្រុស​ទី​៣ ត្រូវ​ប៉ុ​ល​ពត ស​ម្លា​.​ប់​ពេល​នេះ​ប្អូនស្រី​ពៅ​មរណភាព​ដោយ​ជំងឺ​ក្នុង​ពេល​បងស្រី​ទី​មួយ​ទើបបាន​មក​ចូលរួម ដោយ​គាត់​មាន​ជំងឺ​ផង​ដែរ​។

មុន​នេះ​បន្តិច​ក្រុម​អាក្រក់​នៅ​ក្រៅប្រទេស​ថា ភរិយា​ខ្ញុំ​កំពុង​មាន​ជំងឺ​ជា​ទម្ងន់ ក្នុង​ពេល​ដែល​ភរិយា​ខ្ញុំ​មិន​បាន​ឃ្លាតឆ្ងាយ​ពី​ប្អូនស្រី​តាំងពី​មុន​ចែក​ឋាន​រហូត​មក​នៅ​ក្នុង​ក្តា​មឈូស​។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖« ខ្ញុំ​ចង់​ប្រាប់​ទៅ​ជន​អាក្រក់​ថា បើ​មេ​របស់​អ្នក​អាក្រក់ សូមអ្នក​រក្សាខ្លួន​ជា​មនុស្ស និង​ខិតខំ​រក្សា​សុខភាព​របស់​អ្នកជា​ជាង​មក​រករឿង​គ្រួសារ​ខ្ញុំ​។ ពិតជា​អាក្រក់​កែ​មិន​បាន​ទាំង​មេ​ទាំង​កូន​ដែល​គ្មាន​សារជាតិ​ជា​មនុស្ស​សោះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ