ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អា​មេរិ​កថា ​វ៉ា​ស៊ី​ន​តោន​ពុំ​មាន​បំណង​ផ្តួលរំលំ​​កូរ៉េ​ខាងជើង​ឡើយ

6 ឆ្នាំ មុន

អា​មេ​រិ​ក​-​កូរ៉េ​ខាងជើង ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក REX TILLERSON ថ្លែង​កាលពី​ថ្ងៃ​ទី​១ សីហា ថា សហរដ្ឋ​អា​េ​ម​រិ​ក​ពុំ​ស្វែងរក​ផ្តួលរំលំ​របប​កូរ៉េ​ខាងជើង​ឡើយ ហើយ​ចង់​

អា​មេ​រិ​ក​-​កូរ៉េ​ខាងជើង ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក REX TILLERSON ថ្លែង​កាលពី​ថ្ងៃ​ទី​១ សីហា ថា សហរដ្ឋ​អា​េ​ម​រិ​ក​ពុំ​ស្វែងរក​ផ្តួលរំលំ​របប​កូរ៉េ​ខាងជើង​ឡើយ ហើយ​ចង់​នា​ឱកាស ឬ​ពេល​ណាមួយ​ចរចា​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង ។

ប្រមុខ​ការទូត​អា​មេ​រិ​ក​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា យើង​ពុំ​មាន​បំណង​ផ្លាស់​ប្តូរ​របប ឬ​រំលាយ​របប​មួយ​ឡើយ រួច​យើង​ក៏​គ្មាន​បំណង​ជំរុញ​ឱ្យ​មានការ​បង្រួបបង្រួម​ដោយ​តក់ក្រហល់​នៃ​ឧបទ្វីប​កូរ៉េ ព្រមទាំង​ពុំ​ស្វែងរក​លេស​មួយ ដើម្បី​បញ្ជូន​កងទ័ព​របស់​យើង​ឱ្យ​ហួស​ពី​ខ្សែស្រប​ទី​៣៨​ដែរ ។ ខ្សែស្រប​ទី​៣៨ កំណត់​ពី​ព្រំដែន​រវាង​កូរ៉េ​ទាំង​២ ។
លោក TILLERSON បន្ត​ថា យើង​ពុំ​មែន​ជាស​ត្រូវ​របស់​អ្នក​ឡើយ ក៏​ប៉ុន្តែ​អ្នក​គឺជា​ការ​គំរាមកំហែង​មួយ​ដែល​ពុំ​អាច​ទទួលយក​បាន​សម្រាប់​យើង ហើយ​យើង​ត្រូវ​តែ​ឆ្លើយ​តប​វិញ ។ យើង​សង្ឃឹមថា ពេល​ណាមួយ ឬ​ឱកាស​ណាមួយ កូរ៉េ​ខាងជើង​នឹង​ចាប់ផ្តើម​យល់ ហើយ​យើង​នឹង​អង្គុយ​ចរចា​ជាមួយ​អ្នក ។

កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៨ កក្កដា បាន​បាញ់​សាកល្បង​ប្រកបដោយ​ជោគជ័យ​មី​ស៊ី​ល​រំលង​ទ្វីប​ថ្មី ហើយ​និយាយ​ថា ចាប់ពី​ពេល​នេះ​តទៅ ខ្លួន​មាន​សមត្ថភាព​វាយប្រហារ​ដែនដី​សហរដ្ឋ​អា​មេ​រិ​ក​ហើយ ។

ក្រសួងការបរទេស​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​១ សីហា ថា លោក REX TILLERSON នឹង​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន ថៃ និង​ម៉ា​ឡេ​ស៊ី ពី​ថ្ងៃ​ទី​៥ ទៅ​៩ សីហា ។

ក្នុង​សេចក្តី​ប្រកាស​មួយ ក្រសួង​នេះ​និយាយ​ថា លោក TILLERSON នឹង​ចូលរួម​ក្នុង​វេទិកា​តំបន់​អាស៊ាន​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ម៉ានីល ។ ក្នុង​វេទិកា​នេះ ប្រមុខ​ការទូត​អា​េ​ម​រិ​ក​នឹង​ជួប​ពិភាក្សា​ជាមួយ​បណ្តា​សម​ភាគី​នៃ​ប្រទេស​ឯទៀត​ៗ​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ពី​សន្តិសុខ​សមុទ្រ និង​ពី​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម ៕