ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកជន​កីឡា​ជិះ​ស្គី​បន្ទះក្តារ​ដំបូង​របស់​អា​មេ​រិ​កបាន​មក​ប្រទេស​កម្ពុជា​ថ្ងៃនេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រីស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់កាលពី​ថ្ងៃ​ទី​២៩ កក្កដា កន្លង​មក​ថា បេស​កជន​កីឡា​ជិះ​ស្គី​លើ​បន្ទះក្តារ​ដំបូង​របស់​ក្រសួង
ការ​បរទេស​អា​មេ​រិ​ក​គឺ​លោក​

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រីស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់កាលពី​ថ្ងៃ​ទី​២៩ កក្កដា កន្លង​មក​ថា បេស​កជន​កីឡា​ជិះ​ស្គី​លើ​បន្ទះក្តារ​ដំបូង​របស់​ក្រសួង
ការ​បរទេស​អា​មេ​រិ​ក​គឺ​លោក​Neftalie Williams នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៧ ។ បច្ចុប្បន្ន លោក Neftalie Williams កំពុង​សិក្សា​យក​សញ្ញាបត្រ​បណ្ឌិត​នៅ​សាកលវិទ្យាល័យ​Waikato នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ។

យោង​តាម​ប្រភព​ដដែល​បញ្ជាក់​ថា កម្មវិធី​បេសកជន​កីឡា​នេះ​មាន​បំណង​លើកកម្ពស់​ការ​យល់​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា ដោយ​ផ្សារ​ភ្ជាប់​យុវជន​កម្ពុជា តាម​រយៈ​ការ​បង្ហាត់បង្ហាញ​ការ​ជិះ​ស្គី​លើ​ក្តារបន្ទះ នៅ​តាម​អង្គការ​មិនមែន​រដ្ឋាភិបាល វិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា ។ កម្មវិធី​នេះ​ថែម​ទាំង​ធ្វើ​ឡើង​ដើម្បី​អបអរ​ការ​ដាក់​បញ្ចូល​កីឡា​ជិះ​ស្គី​លើ​បន្ទះក្តារ​ជា​កីឡា​អូ​ឡាំ​ពិ​ក​ផ្លូវការ ដោយ​ចាប់ផ្តើម​នៅ​ក្នុង​កីឡា​អូ​ឡាំ​ពិ​ករដូវក្តៅ​ឆ្នាំ​២០២០ និង​អបអរ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ជិះ​ស្គី​លើ​បន្ទះ​ក្តារ​នៅ​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ពេល​ខាង​មុខ​នេះ ។ ក្រៅពី​នេះ​ទៀត កម្មវិធី​នេះ​មាន​បំណង​គាំទ្រ​ដល់​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ការ​អភិវឌ្ឍ​កីឡា​យុវជន​ផង​ដែរ ។

អ្នក​សារព័ត៌មាន​អាច​ចូល​យក​ព័ត៌មាន​តាម​កម្មវិធី​ខាងក្រោម​៖

ថ្ងៃ​ព្រហស្បតិ៍ ទី​៣ សីហា ម៉ោង​៩​ព្រឹក ជួប​ជាមួយ​អគ្គនាយក​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​(​បន្ទប់​ប្រជុំ ក​) ។ ម៉ោង​១០​ព្រឹក សំណេះសំណាល​ជាមួយ​សិស្ស​-​និស្សិត​ស្តី​ពី​វប្បធម៌​ជិះ​ក្តារ​ស្គី ការ​ជិះ​ក្តារ​ស្គី​ការទូត និង​តួនាទី​នៃ​ការ​ជិះ​ក្តារ​ស្គី​នៅ​ក្នុង​ការ​ជំរុញ​ការ​សិក្សាអប់រំ ។

ថ្ងៃ​សៅរ៍ ទី​៥ សីហា ម៉ោង​៩​ដល់​ម៉ោង ១១​ព្រឹក មានកម្ម​វិធី​សម្តែង​ជូន​សាធារណជន​នៅ​សួន​មុខ​វត្ត​បទុម​វ​តី ជិត​ស្តូប​មិត្តភាព​កម្ពុជា វៀតណាម ។ បេសកជន​ជិះ​ក្តារ​ស្គី រួម​ជាមួយ​ជនជាតិ​ខ្មែរ​ខ្លះ​ដែល​ជិះ​ក្តារ​ស្គី និយាយ​ទៅ​កាន់​សាធារណជន​អំពី​ការ​ស្រឡាញ់​របស់​លោក​ចំពោះ​កីឡា​នេះ ហើយ​លោក​នឹង​ជិះ​ក្តារ​ស្គី​ឱ្យ​មើល ។ អ្នកចូលរួម​ដែល​មាន​ចំណាប់ អារម្មណ៍​អាច​ជិះ​ក្តារ​ស្គី​សាកល្បង​បាន ហើយក្តារ​ស្គី​និង​គ្រឿង​ប្រដាប់​ការពារ​នឹង​មាន​ផ្ដល់​ជូន​។

សាធារណជន​ដែល​ចង់​ចូលរួម ត្រូវ​ចុះ​ឈ្មោះជាមួយ​ស្ថានទូត​អា​មេ​រិ​ក ដោយ​ផ្ញើ​អីុ​ម៉ែ​លតា​មរយៈ​អាសយដ្ឋាន ៖ PASPhnomPenh@state.gov ព្រោះ​កន្លែង​មាន​កំណត់។

អ្នក​សារព័ត៌មាន​ដែល​ចង់​យក​ព័ត៌មាន​នៅ​ក្នុង​ព្រឹត្តិការណ៍​ទាំងនេះ ត្រូវ​ចុះ​ឈ្មោះ​ជាមួយ​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អា​មេ​រិ​ក តាម​ទូរស័ព្ទ​លេខ ០២៣ ៧២៨ ២៥៨ ឬ អីុ​ម៉ែ​ល ChreaV@state.gov ៕