ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid ជួប​ជើងឯក​អាហ្វ្រិក ខណៈ​ជើងឯក​អាស៊ី ប៉ះ​ជើងឯក​ឡា​ទី​ន ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FIFA Club

1 ឆ្នាំ មុន

ប្រទេស​ម៉ា​រ៉ុ​ក​ ៖ ការ​ប្រកួត​ជើងឯក​ក្លិប​បាល់ទាត់​ពិភពលោក FIFA Club World Cup ឆ្នាំ​2022 បាន​

ប្រទេស​ម៉ា​រ៉ុ​ក​ ៖ ការ​ប្រកួត​ជើងឯក​ក្លិប​បាល់ទាត់​ពិភពលោក FIFA Club World Cup ឆ្នាំ​2022 បាន​ឈាន​ដល់​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​ក្លិប​មក​ពី​តំបន់​អឺរ៉ុប Real Madrid ជួប​ជើងឯក​អាហ្វ្រិក Al Ahly និង​ក្លិប​ជើងឯក​ទ្វីបអាស៊ី Al Hilal ត្រូវ​ជួប​ក្លិប​ជើងឯក​មក​ពី​អា​មេ​រិ​កឡា​ទី​ន Flamengo​។

កាលពី​យប់មិញ​នេះ Al Ahly របស់​ប្រទេស​អេ​ហ្ស៊ី​ប បាន​ផ្តួល​ក្រុម Seattle Sounders របស់​អា​មេ​រិ​ក ក្នុង​លទ្ធផល 1-0 នៅ​កីឡដ្ឋាន Tangier តាម​រយៈ​គ្រាប់​បាល់​ចុង​ម៉ោង​របស់ Mohamed Afsha ដែល​ធ្វើ​ឲ្យ​ក្លិប​ជើងឯក​ទ្វីបអាហ្វ្រិក ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​ត្រូវ​ជួប Real Madrid នៅ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ នៅ​វេលា​ម៉ោង​០២៖០០​នាទី​រំលង​អ​ធ្រា​ត​។

កាលពី​ម្សិលមិញ​ក្លិប​ជើងឯក​អាស៊ី Al Hilal មក​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​កក់​សំបុត្រ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូច​គ្នា​បន្ទាប់​ពី​បាន​ផ្តួល​ក្រុម Wydad Athletic Club របស់​ម្ចាស់ផ្ទះ​ម៉ា​រ៉ុ​ក​ក្នុង​លទ្ធផល 5-3 លើ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី បន្ទាប់​ពី​ស្មើគ្នា​លទ្ធផល 1-1 ក្នុង​ម៉ោង​ធម្មតា​៩០​នាទី និង​បន្ត​រក្សា​លទ្ធផល​ដ​ដែល​ទោះជា​មានការ​ថែម​ម៉ោង ១៥​នាទី​២​ដង​ក៏​ដោយ​។ Al Hilal នឹង​ប៉ះ Flamengo របស់​ប្រេ​ស៊ី​ល​នៅ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ នៅ​វេលា​ម៉ោង​០២៖០០​នាទី​រំលង​អ​ធ្រា​ត នៅ​កីឡដ្ឋាន Grand Stade de Tanger នៅ​ប្រទេស​ម៉ា​រ៉ុ​ក​។

ការ​ប្រកួត FIFA Club World Cup ឆ្នាំ 2022 នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ នៃ​កីឡដ្ឋាន Prince Moulay Abdellah Stadium ក្នុង​ទីក្រុង Rabat​។ Real Madrid បាន​ចូលរួម​ព្រឹត្តិការ​ជើងឯក​ក្លិប​ពិភពលោក​ជា​លើក​ទី​៦ ដោយ​ឈ្នះ​ជើងឯក​ក្នុង​ឆ្នាំ​២០១៤, ២០១៦, ២០១៧ និង ២០១៨​។ ខណៈ​ដែល Chelsea របស់​អង់គ្លេស ជា​ជើងឯក FIFA Club World Cup ឆ្នាំ​២០២១ ៕ (ដោយ ៖ ភឿង ភារៈ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ