ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ចំនួន​១.៩២៨​នាក់​ទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា

6 ឆ្នាំ មុន

កាលពី​ពេល​កន្លង​ទៅ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍​បាន​រៀបចំ​កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​ជូន​ដល់​សិស្ស​ទាំង​៨​សាខា​សរុប​ចំនួន​១៩២៨​នាក់​សម្រាប់​ឆ្នាំ​សិក្សា

កាលពី​ពេល​កន្លង​ទៅ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍​បាន​រៀបចំ​កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​ជូន​ដល់​សិស្ស​ទាំង​៨​សាខា​សរុប​ចំនួន​១៩២៨​នាក់​សម្រាប់​ឆ្នាំ​សិក្សា ២០១៦ ២០១៧​នេះ​។ ការ​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​នេះ​បាន​រៀបចំ​ឡើងជា​២​ផ្នែក គឺ​ផ្នែក​ទី​១ រួម​មាន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស និង ភាសា​ខ្មែរ​ដែល​មាន​សិស្ស​សរុប​ចំនួន​៩១៧​នាក់ ក្នុង​នោះ​សិស្ស​ស្រី​ចំនួន​៤០៧​នាក់​។

រី​ឯក​ផ្នែក​ទី​២ រួម​មាន​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​ខ្មែរ​ថ្នាក់​ទី​៦ ទី​៩ និង​ទី​១២ សរុប​ចំនួន ១០១២​នាក់ ដែល​ក្នុង​នោះ​មាន​សិស្ស​ស្រី​សរុប​ចំនួន​៤៨៨​នាក់​។ លោក តែ​ឡាយ ប្រធាន​នាយក​អប់រំ​និង​ធនធានមនុស្ស​នៅ​ក្រុមហ៊ុន​វេស​ឡាញ​គ្រុប​បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​សិក្សា​ថ្មី​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៧​នេះ ហើយ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​ប្អូន​ៗ ក្មួយ​ៗ​នឹង​ទទួល​បានការ​សិក្សា​បន្ថែម​លើ​កម្មវិធី​គោល​របស់​សាលារៀន​ទាំងអស់ គឺ ៖

ទី​១ កម្មវិធី​ចំណេះដឹង​លើ​ការ​គ្រប់គ្រង​និង​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​បាន​ត្រឹមត្រូវ Money Tree Financial Literacy ដែល​មានចំនេះ​ដឹង​ក្នុង​ការ​ដោះស្រាយ​បំណុល ការ​ប្រើប្រាស់ និង​ការ​គ្រប់គ្រង​លុយកាក់​បាន​ត្រឹមត្រូវ និង ការពារ​ខ្លួន​ពី​សម្ពាធ​សម្ភារ​និយម​ក្នុង​សង្គម​។

ទី​២ កម្មវិធី The Leader in Me ដែល​សិក្សា​ពី​ទម្លាប់​ល្អ​ទាំង​៧​របស់​បុគ្គល​ឆ្នើម​ដែល​នឹង​ដឹកនាំ​សិស្សានុសិស្ស​អោយ​មានចំនេះ​ដឹង​និង​ជំនាញ​ក្នុង​ការ​ត្រិះ​រិះ​ពិចារណា ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ការ​ដោះស្រាយ​បញ្ហា គំនិត​ច្នៃប្រឌិត និង​ការ​បង្កើត​ថ្មី សហប្រតិបត្តិការ ធ្វើ​ការងារ​ជា​ក្រុម មាន​សីលធម៌ សុជីវធម៌​ល្អ​មាន​ផ្នត់គំនិត​ឈានមុខ​គេ និង​មាន​ភាព​ជា​អ្នកដឹកនាំ​។ កម្មវិធី​ទាំង​២​នេះ​នឹង​ជួយ​ផ្តល់​អោយ​សិស្សានុសិស្ស​នូវ​ជំនាញ​នៃ​សតវត្ស​ទី​២១ ដែល​ជា​ជំនាញ​ចាំបាច់​និង​ត្រូវការ​ក្នុង​ការ​បំពេញការងារ នា​ពេល​បច្ចុប្បន្ន​នេះ​បន្ថែម​ពីលើ​សមត្ថភាព​ចំណេះដឹង​។