ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់នេះ ដេក​​ស្រួលលើគេ​យូរហើយ…

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ កងរាជអាវុធហត្ថ​ស្រុក​បារាយ​ណ៍ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា បានឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ និង​ដាក់កុង​ត្រួ​ល​ជជុះ​នៅ​ភូមិ​យាយទៀង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ។

ខេត្តកំពង់ធំ ៖ កងរាជអាវុធហត្ថ​ស្រុក​បារាយ​ណ៍ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា បានឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ និង​ដាក់កុង​ត្រូល​ជជុះ ​នៅ​ភូមិ​យាយទៀង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ។

លោក​វរសេនីយ៍ទោ ឃុន ប៊ុ​ន​ហួ មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍បានឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កងកម្លាំង​របស់​លោក​ចំនួន​៦​នាក់ ​បាន​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ម្នាក់ ពី​បទ​ជំរិត​ទារប្រាក់​ពី​ពលរដ្ឋ​ឈ្មោះស៊ន សា​វុ​ធ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ​។

ក្រោយ​ពី​ឃាត់់ខ្លួន សមត្ថកិច្ច​បាន​រក​ឃើញនិង​ដកហូតប័ណ្ណ​បុគ្គលិក​អង្គការ​ការពារព្រៃឈើ សត្វព្រៃ​និង​បរិស្ថាន​១​សន្លឹក លិខិត
បញ្ជា​បេសកកម្ម​របស់​អង្គការ​១​ច្បាប់ សំណើសុំ​លើក​ស្លាក​១​ច្បាប់ ប័ណ្ណបើកបរ​១​សន្លឹក រថយន្ត​១​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២D-៤០៤៩ ទូរស័ព្ទ​ដៃ​២​គ្រឿង និង​សម្ភារ​មួយ​ចំនួន យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​បញ្ជាការ​ដ្ឋាន​​កងរាជអាវុធហត្ថខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឆ្លើយ​ថាខ្លួន​មិន​បាន​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ទេ គឺ​ពួក​គាត់​ឱ្យ​ក្នុង​១​គោ​យន្ត​៥.០០០​រៀល ទៅ​១០.០០០​រៀល គ្រាន់​បាន​ទិញ​បាយ​ហូប​តែ​ប៉ុណ្ណោះ ។ លោក អុ​ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ប្រាប់​កោះ​សន្តិភាព​នៅ​រសៀលថ្ងៃ​ទី​៣១ ខែកក្កដា ថា ជន​ឈ្មោះ ស៊ន សា​វុ​ធ ដែល​ជា​បុគ្គលិក​របស់​អង្គការ​ការពារ​ព្រៃឈើ សត្វព្រៃ និង​បរិ​ស្ថាន ត្រូវ​បាន​សាលាដំបូង​សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ពី​បទ​ដាក់​កុងត្រូលជជុះ និង​ជំរិត​យក​ប្រាក់​ពី​បង​ប្អូន​​ប្រជាពលរដ្ឋ​ដែល​ដឹកអុស ដឹកឈើ​បន្តិចបន្តួច​បុគ្គល​រូប​នេះ​បាន​ដាក់​ប៉ុស្តិ៍​បែបនេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

ការ​លុប​បំបាត់​ប៉ុស្តិ៍​អនាធិបតេយ្យ​គឺជា​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ដាក់​ឱ្យ​អនុវត្ត ។ ហ្នឹង​ហើយ​​របស់​ដែល​ហៅ​ថា កុងត្រូលជជុះ​ដុះ​មមីស​…​មិនដឹង​ជា​អង្គការ​ខ្មោច​យ​រ៍​អី​ទេ ដាក់​នៅ​ស្ទើរ​គ្រប់​ខេត្ត​ទូ​ទាំង​ប្រទេស ដាក់​ស្ទាក់​ចាំ​យក​តែ​ប្រាក់ ៕     ​