ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើ​មិន​ចង់​ជឿ! តារា​ប្រុស​ចិន​Kris Wu​ ត្រូវ​​គេ​រក​ឃើញ​​មាន​«រោគ​ស្វាយ» ​

1 ឆ្នាំ មុន

នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ថ្មី​ៗ​នេះ បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ដែល​មានឈ្មោះ​ថា​«allkpop»​បាន​ផ្សព្វផ្សាយ​ប្រាប់​អោយ​ដឹង រហូត​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​ដែល​និយម​តាមដាន ​និង​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក​នៅ​ក្នុង​ប្រទេស​ចិន​ទាំងមូល ​ហាក់​មានការ​ភ្ញាក់ផ្អើល​និង​នឹក​ស្មាន​មិន​ដល់​គ្រប់​ៗ​គ្នា ​ក្រោយ​ពី​បាន​ប្រទះ​ឃើញ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​រាយការណ៍​ទាំង​ប្រញាប់ប្រញាល់​ពី​អ្នក​និយម​លេង​អ៊ីនធើរណេត​ម្នាក់ ​ដែល​បាន​ចេញ​មុខ​មក​ធ្វើការ​អះអាង​បន្ថែម​ប្រឆាំង​នឹង​តារា​ប្រុស​លោក…

នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ថ្មី​ៗ​នេះ បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ដែល​មានឈ្មោះ​ថា​«allkpop»​បាន​ផ្សព្វផ្សាយ​ប្រាប់​អោយ​ដឹង រហូត​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​ដែល​និយម​តាមដាន ​និង​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក​នៅ​ក្នុង​ប្រទេស​ចិន​ទាំងមូល ​ហាក់​មានការ​ភ្ញាក់ផ្អើល​និង​នឹក​ស្មាន​មិន​ដល់​គ្រប់​ៗ​គ្នា ​ក្រោយ​ពី​បាន​ប្រទះ​ឃើញ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​រាយការណ៍​ទាំង​ប្រញាប់ប្រញាល់​ពី​អ្នក​និយម​លេង​អ៊ីនធើរណេត​ម្នាក់ ​ដែល​បាន​ចេញ​មុខ​មក​ធ្វើការ​អះអាង​បន្ថែម​ប្រឆាំង​នឹង​តារា​ប្រុស​លោក Kris។

​​ភ្លាម​ៗ​នោះ អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណែ​ត​រូប​នោះ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Weibo របស់​ចិន​និយាយ​បើក​កកាយ​ខ្ទិច​គ្មាន​សល់​បែប​នេះ​ថា​ «​តារា​សម្ដែង​ក៏​ដូច​ជា​តារាចម្រៀង​ដ៏​ស្រស់​សង្ហា​រាង​ខ្ពស់ស្រឡះ​លោក​Kris Wu ប្រាកដ​ណាស់​ថា ​គាត់​បាន​មាន​រោគ​ស្វាយ​» ។

បន្ថែម​លើស​ពី​នេះ ​គណនី​ដែល​បាន​ប្រើ​Weibo​ រូប​នោះ​ បាន​និយាយ​បន្ត​អោយ​ដឹង​ទៀត​ថា​ «​ពេល​នោះ​ផង​ដែរ ​តារា​ប្រុស​លោក​Kris Wu​ បាន​និយាយ​ខ្លាំង​ៗ​បង្ខំ​នាង​ឱ្យ​រួម​ភេទ​ជាមួយ​អំឡុង​ពេល​នារី​ៗ​វ័យក្មេង​រូប​នោះ​នាង​មក​រដូវ ហើយ​ក៏​បាន​ថត​វី​ដេ​អូ​ទុកជា​ភស្តុ​តាង​ដោយ​សម្ងាត់​ផង​ដែរ ។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍ ក្រុម​គ្រួសារ​របស់​តារា​ប្រុស​ចិន​លោក Kris Wu បានដឹង​ពី​អាកប្បកិរិយា​របស់​គាត់ ដូចដែល​បាន​រាយការណ៍​ពី​មុន​មក ដោយ​គេ​បាន​តាមដាន​ដឹង​ថា ​លោក​Kris Wu សញ្ជាតិកា​ណា​ដា​ ដែល​ជា​អតីត​សមាជិក​ក្រុម EXO ខាងលើ​រូប​នេះ ​ត្រូវ​បាន​គេ​ចាប់ខ្លួន​កាត់ទោស​ឱ្យ​ជាប់ពន្ធ​ធនាគារ​រយៈពេល​13 ឆ្នាំ​ពី​បទ​រំលោភ និង​រៀបចំ​ពិធីជប់លៀង​ ដើម្បី​ល្បួង​ក្មេង​ៗ​មក​បំពាន​រៀង​កាយ​ដោយ​បាន​បង្ខិតបង្ខំ​រហូត​បាន​សម្រេច ​។

មិនតែប៉ុណ្ណោះ ប៉ូ​លិសក៏​បាន​ស្វែងរក​ឃើញ​ថា​ តារា​ប្រុស​អតីត​សមាជិក​ក្រុម​EXO រូប​នេះ​ លោក​បាន​រួមមេត្រី​ជាមួយ​អនីតិជន​ក្រោម​លេស​នៃ​ការ​សវន​កម្ម និង​ការ​ជួប​ជាមួយ​អ្នកគាំទ្រ​នៅ​ឆ្នាំ 2020 ហើយ​មាន​លទ្ធភាព​ដែល​គាត់​អាច​នឹង​ត្រូវ​ទទួល​រង​នូវ​សារ​ធាតុគីមី ​ប្រសិនបើ​គាត់​ត្រលប់​ទៅ​ប្រទេស​កា​ណា​ដា​វិញ ​។

បន្ទាប់​ពី​បានឃើញ​ព័ត៌មាន​នេះ ​រួច​មក​មិន​ទុក​ចាំ​យូរ​ ក៏​មាន​អ្នក​ដែល​តែងតែ​ស្រលាញ​ចូល​ចិត្ត​គាំទ្រ​រូប​លោក​បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​និយាយ​លើក​ឡើង​ទៅ​កាន់​អាយ​ដល​របស់​ពួក​គេ​គ្រប់​ៗ​គ្នា​ថា ​«​ខ្ញុំ​នៅ​តែ​មិន​ជឿ​នោះ​ទេ​ថា​គាត់​បាន​ធ្វើ​រឿង​ទាំង​អស់នេះ​» «​ជួនកាល​អាច​មាន​មនុស្ស​មិនល្អ​ចោទប្រកាន់​គាត់​ផង​ក៏​មិនដឹង សង្សារ​Kris Wu នារី​ម្នាក់​និង​ក៏​ច​រឹក​មិនល្អ​ដែរ ពេល​ខ្លះ​បង្កើត​រឿង​បែប​និង​ឡើង​មក​ព្រោះតែ​ចង់​ល្បី​ដើម្បី​តោង​Kris ក៏​ថា​បាន​ដែរ​» «​អ្នកខ្លះ​ទៀត​បាន​លើក​ថា​ «​មិនយូរ​មិនឆាប់​នោះ​ទេ​អាយ​ដល​និង​បាន​ចេញ​មក​វិញ​ហើយ ខ្ញុំ​រង​ចាំ​អ្នក​ត្រឡប់​មក​វិញ មក​បម្រើរ​អារម្មណ៍​អ្នកគាំទ្រ​សា​ជា​ថ្មី​ម្ដងទៀត​ស៊ូរ​ៗ​ឡើង​ណា​អាយ​ដល​»​។

សូម​រំលឹក​ផង​ដែរ​ថា មាន​សេចក្ដីរាយការណ៍​មក​ថា KRIS WU ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៣​ឆ្នាំ កាលពី​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ ដោយ​តុលាការ​ស្រុក Chaoyang ទីក្រុង​ប៉េ​កាំ​ង​បាន​ចេញ​មក​ប្រកាស​ក្ដែ​ង​ៗ​ជា​សាធារណៈ​នូវ​សាលក្រម​នៃ​សំណុំរឿង​របស់​ចុងចោទ Wu Yifan ហៅ​ក្រៅ​ថា (Kris Wu) ពី​បទ​រំលោភ​សេពសន្ថវៈ​នារី​ភេទ​ក្មេង​ស្រី​ដែល​មិន​ទាន់​គ្រប់​អាយុ ដូច្នេះ​ហើយ​លោក​ត្រូវ​បាន​គេ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​ដប់​ខែ​ពី​បទឧក្រិដ្ឋ​ជា​ច្រើន ហើយ​ភ្លាម​ៗ​នោះ ​ក៏​បាន​សម្រេច​អនុវត្ត​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ថេរ​ចំនួន១៣ឆ្នាំ​រួម​ទាំង​ការ​និរទេស​ចេញពី​ប្រទេស​ផង​ដែរ ជាមួយ​គ្នា​នោះ មន្ត្រី​ស្ថានទូត​កា​ណា​ដា​ប្រចាំ​ប្រទេស​ចិន ក៏​បាន​ចូលរួម​ក្នុង​ការ​កាត់ទោស​នេះ​ដែរ​ ​។

អត្ថបទសរសេរ ដោយ