ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខចិត្ត​ដាច់​ជើង​ខ្លួនឯង ដើម្បី​លោកយាយ​ម្នាក់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ធ្វើការ​នៅ​ខ្សែ​រថភ្លើង​អាយុ​២៩​ឆ្នាំ បាន​ជួយ​ច្រាន​យាយ​ចាស់​ត្រចៀកធ្ងន់​ម្នាក់​ចេញពី​ខ្សែ​រថភ្លើង ពេល​រថភ្លើង​កំពុង​បើក​ទៅ​មុខ​។ តែ​ការ​ជួយ​សង្គ្រោះ​នេះ បាន​ធ្វើ​ឲ្

ចិន​៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ធ្វើការ​នៅ​ខ្សែ​រថភ្លើង​អាយុ​២៩​ឆ្នាំ បាន​ជួយ​ច្រាន​យាយ​ចាស់​ត្រចៀកធ្ងន់​ម្នាក់​ចេញពី​ខ្សែ​រថភ្លើង ពេល​រថភ្លើង​កំពុង​បើក​ទៅ​មុខ​។ តែ​ការ​ជួយ​សង្គ្រោះ​នេះ បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​នោះ​ដាច់​ជើង​ម្ខាង​ពិការ​មួយ​ជីវិត​។

លោក Xu Quian Kai អាយុ​២៩​ឆ្នាំ បាន​ឈរ​លើ​រថភ្លើង​ពេល​ដែល​រថភ្លើង​បើក​ទៅ​មុខ​។ ទៅ​មុខ​បាន​បន្តិច​ក៏​ឃើញ​យាយ​ចាស់​ម្នាក់​បម្រុង​នឹង​ឆ្លងកាត់​ផ្លូវ​រថភ្លើង​។ Xu បាន​ខិតខំ​ស្រែក​ចុច​ស៊ី​ផ្លេ តែ​ធ្វើ​យ៉ាងណា​ក៏​លោកយាយ​ម្នាក់​នោះ​មិន​ព្រម​ដឹង ដោយសារ​តែ​គាត់​ត្រចៀក​ថ្លង់​។

ដោយ​មិន​បង្អង់​យូរ Xu ក៏​លោត​ចុះ​ទៅ​ច្រាន​យាយ​ចាស់​ចេញពី​ផ្លូវ ដើម្បី​កុំ​ឲ្យ​រថភ្លើង​បុក​គាត់​។ ការ​ជួយ​នេះ បាន​សម្រេច​ដូច​ក្តី​បំណង តែ​ជើង​ម្ខាង​របស់ Xu ត្រូវ​បាន​ដាច់​ដោយសារ​តែ​រថភ្លើង​កិន​ពីលើ​។

គេ​បាន​បញ្ជូន​លោក​ទៅ​មន្ទីរពេទ្យ​នៅ​ក្បែរ​នោះ តែ​លោក​បាន​សន្លប់​បាត់ស្មារតី​ជា​ច្រើន​ថ្ងៃ​។ យាយ​ចាស់​ម្នាក់​នោះ បាន​មក​លុតជង្គង់​អរគុណ ហើយ​បន់ស្រន់​ឲ្យ Xu ឆាប់​ដឺ​ង​ខ្លួន​ឡើង​វិញ​។

ប៉ុន្មាន​ថ្ងៃក្រោយ Xu ពិតជា​ដឹងខ្លួន​មែន​។ គេ​បាន​សួរ Xu ថា មាន​ស្តាយក្រោយ​ដែរ​ឬ​អត់? Xu ឆ្លើយ​វិញ​យ៉ាង​លឿន​ថា «​ខ្ញុំ​មិន​ស្តាយក្រោយ​ទេ ក្នុង​ការ​ជួយ​ជីវិត​មនុស្ស​។ បើ​ខ្ញុំ​ឃើញ​សភាព​ការ​ដូច​មុន​ទៀត ខ្ញុំ​លើក​នេះ​នឹង​ជួយ​ទៀត ទោះបី​ដឹង​ថា លទ្ធផល​ទៅ​ជា​យ៉ាងនេះ​ក៏​ដោយ​»៕