ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​គួរ​ត្រៀមខ្លួន​យ៉ាងដូចម្តេច​ក្រោយ​បញ្ចប់​ការ​សិក្សា?

6 ឆ្នាំ មុន

កញ្ញា ឃ​ន ស៊ី​ថា ដែល​ជា​និស្សិត​ដែល​ទើបនឹង​បញ្ចប់​ការ​សិក្សា​ផ្នែក​ធនាគារ​និង​ហិរញ្ញវត្ថុ​ពី​សាកលវិទ្យាល័យ ហ្សា​ម៉ា​ន់​បាន​ថ្លែង​ថា ការណ៍​ដែល​ប្អូន​ទើបបាន​ទទួល​សញ្ញាបត្រ​ថ្មី​នេះ គឺ​

កញ្ញា ឃ​ន ស៊ី​ថា ដែល​ជា​និស្សិត​ដែល​ទើបនឹង​បញ្ចប់​ការ​សិក្សា​ផ្នែក​ធនាគារ​និង​ហិរញ្ញវត្ថុ​ពី​សាកលវិទ្យាល័យ    ហ្សា​ម៉ា​ន់​បាន​ថ្លែង​ថា ការណ៍​ដែល​ប្អូន​ទើបបាន​ទទួល​សញ្ញាបត្រ​ថ្មី​នេះ គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​វិ​ថី​ថ្មី​មួយទៀត​សម្រាប់​ប្អូន​តែ​ប៉ុណ្ណោះ​ទេ​។ ប្អូន​ស៊ី​ថា​គឺជា​និស្សិត​ម្នាក់​ក្នុង​ចំណោម​និស្សិត​៥៦​នាក់​ផ្សេង​ទៀត​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់​ក្នុង​ឆ្នាំ​២០១៧​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ថ្ងៃ​សៅរ៍​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ សាកលវិទ្យាល័យ​បាន​រៀបចំ​កម្មវិធី​អបអរសាទរ​ការ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​របស់​និស្សិត​ជំនាន់​ទី​៣​របស់​ខ្លួន​នៅ​ឯ​សណ្ឋាគារ​សុខា​ភ្នំពេញ​ដែល​មានការ​ចូលរួម​ជា​កិត្តិយស​ពី​ឯកឧត្តម យក់ ង៉ុ​យ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក  Thomas Hundt នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Smart Axiata ដែល​ជា​វាគ្មិន​កិត្តិយស​នៅ​ក្នុង​កម្មវិធី និង​បាន​ផ្តល់​មតិ​សំណេះសំណាល និង​លើកទឹកចិត្ត​ទៅ​កាន់ និស្សិត ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១៦-២០១៧​នេះ ។

នៅ​ក្នុង​ថ្លែង​សុន្ទរកថា​គន្លឹះ​របស់​លោក ក្នុង​កម្មវិធី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​របស់ និស្សិត ជំនាន់​ទី​៣​នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក  Thomas Hundt បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​សូម​ជំរុញ​លើកទឹកចិត្ត​អ្នក​ទាំងអស់​គ្នា​ឱ្យ​កំណត់​គោលដៅ​ប្រកបដោយ​មហិច្ឆតា​ធំ ហើយ​ខិតខំ​ធ្វើ​កិច្ចការ​ដើម្បី​សម្រេច​ឱ្យ​បាន​គោលដៅ​ទាំងនោះ​។ ក្នុង​ការណ៍​គិត​អំពី​ការ​រៀបចំ​គោលដៅ​អាជីព វា​មាន​សារៈសំខាន់​ដែល​អ្នក​ត្រូវ​ចោទសួរ​ខ្លួនឯង​នូវ​សំនួរ​សំខាន់​ៗ​មួយ​ចំនួន​។ សូមកុំ​ជ្រើស​យក​ការងារ​ដែល​មាន ភាព​សាមញ្ញ ឬ​ភាព​ងាយស្រួល​ពេក អ្នក​គួរ​ធ្វើការ​ងារ​ណា​ដែល​ជម្រុញ​ឱ្យ​អ្នក​មានការ​ខិតខំ​ប្រឹងប្រែង​ទើប​ធ្វើ​ឱ្យ​អ្នកមាន​ភាព​រីក​ចម្រើន​។

បើសិនជា​ការងារ​ដែល​អ្នក​ធ្វើ​ហាក់ដូចជា​មាន​ភាព​ងាយ​ពេក​សម្រាប់​អ្នក នោះ​មាន​ន័យ​ថា​អ្វី​ដែល​អ្នក​កំពុង​ធ្វើ គឺ​មិន​ត្រឹមត្រូវ​សម្រាប់​អ្នក​ឡើយ​។ សូម​ចង​ចាំ​ថា ការ​ធ្វើ​ខុស​មិនមែន​ជា​បញ្ហា​ទេ ព្រោះ​ការងារ​អ្វី​ដែល​មាន​សារៈ​ប្រយោជន៍ ជា​ទូទៅ​ច្រើន​តែ​ជា​កិច្ចការ​ដែល​ពិបាក​សម្រេច ដូចនេះ​ត្រូវ​រៀន​ពី​កំហុស​ទាំងនោះ​។ នេះ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អ្នក​អាច​រីក​ចម្រើន និង​អភិវឌ្ឍ​វិន័យ​សម្រាប់​ខ្លួន ហើយ​វា​នឹង​តាម​បម្រើ​អ្នក​យ៉ាង​ល្អ​អស់​មួយ​ជីវិត​។ ភាព​ជោគជ័យ មិន​អាច​កើតឡើង​ដោយ​ឯកឯង​បាន​ទ អ្នក​ត្រូវ​ខិតខំ​ធ្វើការ​ទើប​វា​បាន​សម្រេច​។ ប្រសិនបើ​អ្នក​មានការ​តាំងចិត្ត​ខិតខំ​ប្រឹងប្រែង ឱកាស​ផ្សេង​ៗ​គឺ​នឹង​ស្ថិត​ក្នុង​ដៃ​របស់​អ្នក​។​”