ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ផ្ទះ​ទេវតា​ចំនួន​​៤​​ ជូន​ដល់​ទុរគត​ជន ជន​ចាស់ជរា​​ គ្មាន​ទីពឹង

6 ឆ្នាំ មុន

ខេត្តកំពត ​៖ កាលពី​​ព្រឹក​ថ្ងៃ​ទី​០១ ​សីហា ​លោក​ជំទាវ ឌី សុ​ខី​ទីឃាយុ​កោ ភរិយា​លោ​ក​ហ៊ុន ម៉ា​និ​ត តំណាង​លោក​ជំទាវ ហ៊ុន
ម៉ា​ណា បាន​ដឹកនាំ​ក្រុមការងារ​កម្មវិធី​ផ្ទះ​ទេវតា ​ចុះ​មក​ប្រគល់​ផ្ទះ​ទេវតា​ចំនួន​​៤​ខ្នង​ជា​បន្ត​ទៀត ​ជូន​ដល់​ទុរគត​ជន ជន​ចាស់ជរា​

ខេត្តកំពត ​៖ កាលពី​​ព្រឹក​ថ្ងៃ​ទី​០១ ​សីហា ​លោក​ជំទាវ ឌី សុ​ខី​ទីឃាយុ​កោ ភរិយា​លោ​ក​ហ៊ុន ម៉ា​និ​ត តំណាង​លោក​ជំទាវ ហ៊ុន
ម៉ា​ណា បាន​ដឹកនាំ​ក្រុមការងារ​កម្មវិធី​ផ្ទះ​ទេវតា ​ចុះ​មក​ប្រគល់​ផ្ទះ​ទេវតា​ចំនួន​​៤​ខ្នង​ជា​បន្ត​ទៀត ​ជូន​ដល់​ទុរគត​ជន ជន​ចាស់ជរា​គ្មាន​ទីពឹង​ នៅ​លើ​ទឹកដី​​​ខេត្តកំពត​ ។​

ផ្ទះ​​ដែលត្រូវ​​ប្រគល់​ជូន​​ក្នុង​ពេល​នោះ​មាន ១-​ផ្ទះ​លេខ​២១២ ប្រគល់​ជូន​អ៊ុំ​ស្រី រស់ អន អាយុ​៦០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ក្រាំង​គួ​យ ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរ​ជ័យ ​ខេត្តកំពត​ ។ ២-​ផ្ទះ​លេខ​២១១ ប្រគល់​ជូន លោកយាយ​ហ៊ឹ​ម អ៊ី​ប អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ ត្រពាំង​វែង​ឃុំ​អង្គរ​ភ្នំ​តូច​ស្រុក​អង្គរ​ជ័យ​ខេត្តកំពត ​។ ៣-​ផ្ទះ​លេខ​២១៣ ប្រគល់​ជូន លោកតាអោម សឿ​ន អាយុ៧០ឆ្នាំ ​រស់នៅ​ភូមិ​ត្រពាំងរុន​ ឃុំ​តានី​ស្រុក​អង្គរ​ជ័យ ​ខេត្តកំពត ​ និង៤​-​ផ្ទះ​លេខ​២១០ ប្រគល់​ជូន​លោកយាយ​អ៊ុ​ង​កេ​ន​ អាយុ​៨១​ឆ្នាំ ​រស់នៅ​ភូមិ​ភ្នំ​ឆ្មា ឃុំ​ម្រោម ស្រុក​អង្គរ​ជ័យ ខេត្តកំពត​ ។

សូម​បញ្ជាក់​ថា ផ្ទះ​ទាំង​៤​ខ្នង​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​ព្រមទាំង​ក្រុម​គ្រួសារ ​។ ទុរគត​ជន​ជន​ចាស់ជរា​គ្មាន​ទីពឹង​ដែល​ទទួល​បាន​ផ្ទះ​នីមួយ​ៗ ក្រោយ​ពី​ទទួល​បាន​ផ្ទះ​ហើយ​នោះ ក៏​ទទួល​បាន​អំណោយ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​មាន​ជា​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ គ្រឿង​ឧបភោគ​-​បរិភោគ ថ្នាំពេទ្យ និង​ថវិកា​មួយ​ចំនួន​ធំ​។

ក្នុង​ឱកាស​នោះ​ដែរ ​មាន​ប្រជាពលរដ្ឋ ប្អូន​ៗ​សិស្សានុសិស្ស ដែល​បាន​ចូលរួម​អបអរសាទរ​កម្មវិធី​ផ្ទះ​ទេវតា ក៏​បាន​ទទួល​អំណោយ ពី​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផង​ដែរ រួម​មាន​សម្ភារ​សិក្សា ទឹកដោះ​កូន​ក្មេង នំ​កញ្ចប់ មាន​ផ្តល់​រទេះរុញ​សម្រាប់​ជន​ពិការ​ចំនួន​២​គ្រឿង ជូន​ជន​ពិការ និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​។