ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Manchester City គ្រោង​ធ្វើ​ដំណើរ​មក​ប្រទេស​ជប៉ុន និង​ថៃ នៅ​រដូវក្តៅ​ខាង​មុខ​នេះ

1 ឆ្នាំ មុន

អង់គ្លេស​៖ ក្លិប​ជើងឯក​អង់គ្លេស Manchester City គ្រោង​នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​ជប៉ុន និង​ថៃ

អង់គ្លេស​៖ ក្លិប​ជើងឯក​អង់គ្លេស Manchester City គ្រោង​នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​ជប៉ុន និង​ថៃ Pre-Season Tour មុន​រដូវ​កាល​រដូវក្តៅ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​កាសែត​អង់គ្លេស Daily Mail ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៣​នេះ​។

Manchester City គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​អាស៊ី ដើម្បី​ជា​ផ្នែក​មួយ នៃ​ការ​ត្រៀមលក្ខណៈ​របស់​ពួក​គេ​សម្រាប់​រដូវ​កាល​ក្រោយ ដែល​ក្រុម​របស់​អ្នកចាត់ការ Pep Guardiola នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អាស៊ី​ចុង​បូព៌ា ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៩ ពោល​គឺ​មុន​ពេល​ជំងឺ​រាតត្បាត​សាកល​។

Daily Mail ចុះ​ផ្សាយ​ថា​ម្ចាស់​ជើងឯក Premier League គ្រោង​នឹង​ធ្វើ​ដំណើរ​ទាំង​ក្នុង​ប្រទេស​ជប៉ុន និង​ប្រទេស​ថៃ សម្រាប់​ដំណើរ​ទេសចរណ៍​រដូវក្តៅ​របស់​ពួក​គេ​នៅ​ពាក់កណ្តាល​ខែកក្កដា​។ City ស្ថិត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ជា​លើក​ចុង​ក្រោយ ដែល​ពួក​គេ​បាន​ទៅ​អាស៊ី​ក្នុង​ឆ្នាំ 2019 ដោយ​ប្រឈម​មុខ​នឹង​ក្លិប​បុត្រ​សម្ព័ន្ធ City Football Group គឺ​សមាជិក​លី​គ​កំពូល​ជប៉ុន Yokohama F. Marinos នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​នា​កីឡដ្ឋាន Nissan នៃ​ទីក្រុង Yokohama ប្រទេស​ជប៉ុន​។

យ៉ាងណា​ក្ដី City មិន​ទាន់​បញ្ជាក់​គម្រោង​នៅឡើយ​ទេ បើ​ទោះបីជា​គេ​រំពឹង​ថា​នឹង​ចំណាយពេល​យូរ​ជាង​នេះ​នៅ​ប្រទេស​ជប៉ុន និង​ប្រកួត​នៅ​ប្រទេស​ថៃ បន្ថែម​ទៀត​។ ដំណើរ​កម្សាន្ត​ឆ្លង​ទ្វីប​ទៅ​កាន់​ផ្នែក​មួយទៀត​នៃ​ពិភពលោក​នោះ គឺជា​កម្មវិធី សម្រាប់​ក្លិប​យក្ស​អង់គ្លេស ដែល​អាច​ទាញ​យក​ប្រយោជន៍​ពី​ភាព​ទាក់ទាញ​របស់​ពួក​គេ​នៅ​ក្នុង​តំបន់​នោះ​។

មុន​ពេល​ចាប់ផ្ដើម​រដូវ​កាល​នេះ ក្រុម​របស់​លោក Guardiola បាន​ធ្លាប់​បាន​ធ្វើ​ដំណើរ​ប្រកួត​ទេសចរណ៍​នៅ​អា​មេ​រិ​ក ដែល ពួក​គេ​ប្រឈម​មុខ​នឹង​ក្លិប​ដូច​ជា Club America និង Bayern Munich ជាដើម​៕ (​ដោយ​៖ ភឿ​ង ភារៈ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ