កាចសាហាវណាស់… កាប់ដាច់ម្រាមដៃហើយ​ជិះ​​គេច​បាត់


ខេត្តពោធិ៍សាត់​ ៖​ បុរស​ម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពី​​ត្រូវ​គូ​កន​ដែល​ផឹកស៊ី​ជាមួយ​គ្នា​​កាប់​ពីរ​​បី​កាំបិត​ ​ដោយ​បាន​​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ​​កើតឡើង​កាលពី​វេលាម៉ោង០៥ និង៣០នាទីល្ងាច​ថ្ងៃ​ទី​៣១​ កក្កដា ​ស្ថិត​ក្នុង​ភូមិ​តា​លោ​ ឃុំ​តា​លោ​ស្រុក​​​បាកាន​ ។ ​ប្រភពពីនគរបាលឱ្យដឹងថា​ ជន​រង​គ្រោះខាងលើ​​ឈ្មោះ​រុំ រ៉ា​ឈី​ត ​អាយុ​២៤​ឆ្នាំ ។ ​រីឯ​​ជន​ដៃដល់​ឈ្មោះ​គី ខ្ទីង ​​អាយុ​២៤​ឆ្នាំ ​រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ជាមួយ​គ្នា​ ។​

​មុនពេលកើតហេតុ នៅ​ល្ងាច​​នោះ ជន​រង​គ្រោះ​និង​ជន​ដៃដល់​រួម​ជាមួយ​គូ​កន​​២​នាក់​ទៀត​ បាន​ផឹកស៊ី​ជាមួយ​គ្នា​នៅផ្ទះ​ក្នុងភូមិ​តា​លោ​ ។​ ពួក​គេ​បាន​ផឹកស៊ី​តាំងពី​ថ្ងៃ​រហូត​ដល់​ម៉ោងជាង​០៥​ល្ងាច​ ក៏​កើត​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​រវាង​ឈ្មោះ​គី ខ្ទីង ជាមួយឈ្មោះ​រុំ ឈី​ត ហើយ​បាន​ប្រកែក​គ្នា​យ៉ាង​តឹង​មាត់​តឹង​.​កដាក់គ្នា ​។ ​ដោយសារ​ពួក​គេ​ស្រវឹង​​និយាយ​យកឈ្នះ​រៀង​ៗ​ខ្លួន​ គ្មាន​អ្នក​ណា​ចុះ​ចាញ់​​នោះ​ ក៏​​ឈាន​ដល់​វាយ​ប្រតាយប្រតប់​គ្នា​ផ្អើល ។​

ពេល​នោះ​ឈ្មោះគី ខ្ទីង បាន​ទាញ​កាំបិត​កាប់​ទៅ​លើ​ឈ្មោះ​រុំ រ៉ា​ឈី​ត ដាច់​ម្រាមដៃ​ចំនួន​​៣ ចំ​ក្បាល​មួយ​កន្លែង និង​ចំ​ថ្ពាល់​ខាងឆ្វេង​មួយ​កន្លែង​ទៀត​ធ្លាយ​ដល់​អណ្ដាត​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​តែម្តង ។​ ក្រោយ​ពេល​កើតហេតុ​ ជនសង្ស័យ​​​បាន​ជិះ​ម៉ូតូ​​លី​កាំ​បិត​ ឆ្ពោះទៅ​ទិស​ខាងជើង​បាត់​តែ​ម្ដង ​។ ​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​សហការ​គ្នា​​តាម​ស្វែងរក​ជន​ដៃដល់​​ខាងលើនេះ ។

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ