ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​និង​ដឹកនាំ​រឿង ​​បង្ហាញ​គន្លឹះ​សិល្បៈ​ដល់​និស្សិត​ភាពយន្ត​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ចុង​ស​ប្តា​ហ៍​មុន ​លោក​ហ៊ុយ យ៉ា​ឡេ​ង​ ដែល​មហាជន​ស្គាល់​ច្បាស់ ​ក្នុង​ខ្សែភាពយន្ត​រឿង ​«​វិកលចរិត​»​បាន​ទៅ​ធ្វើ​បទ​បង្ហាញ​ ជុំវិញ​ភាព​លំបាក​​និង​ជោគជ័យ​នានា​នៃ​វិ​ថី​សិល្បៈ​ដល់​និស្សិត​បញ្ញា​សាស្ត្រ​រៀន​ជំនាញ​ខាង​​ភាព​យន្ត​ ។

រាជធានីភ្នំពេញ ៖ កាលពី​ចុង​ស​ប្តា​ហ៍​មុន ​លោក​ហ៊ុយ យ៉ា​ឡេ​ង​ ដែល​មហាជន​ស្គាល់​ច្បាស់ ​ក្នុង​ខ្សែភាពយន្ត​រឿង ​«​វិកលចរិត​»​បាន​ទៅ​ធ្វើ​បទ​បង្ហាញ​ ជុំវិញ​ភាព​លំបាក​​និង​ជោគជ័យ​នានា​នៃ​វិ​ថី​សិល្បៈ​ដល់​និស្សិត​បញ្ញា​សាស្ត្រ​រៀន​ជំនាញ​ខាង​​ភាព​យន្ត​ ។ 

លោក​ហ៊ុយ យ៉ា​ឡេ​ង​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង​កោតសរសើរ​ ជុំវិញ​ការ​ផលិត​រឿង​«​វិកលចរិត​» ​រហូត​អាច​ជ្រាតចូល​ទីផ្សារ​ខាងក្រៅ​បាន​​នោះ​ ធ្វើការ​​បញ្ជាក់​ថា ​លោក​ត្រូវ​ខាង​សាលា​បញ្ញា​សាស្ត្រ​ ក្បែរ​វិមាន​ឯករាជ្យ​ អញ្ជើញ​មក​ធ្វើ​បទ​បង្ហាញ​ពី​ជីវិត​សិល្បៈ​ជូន​ដល់​សិស្ស​​និស្សិតImpact Hub ​ខាង​ភាពយន្ត​ ។ ​មានចំណុច​ជា​ច្រើន ​ដែល​លោក​បាន​លើកយក​មក​ដូច​ជា​បង្ហាញ​វិ​ដេ​អូ​ស្តី​ពី​ការ​ថត​សម្តែង​តាំងពី​ដើម​មក រ​ហូត​ក្លាយជា​អ្នកដឹកនាំ​រឿង​​ និង​និយាយ​បន្ត គឺ​ស្តី​ពី​ភាពយន្ត​«​វិកលចរិត​» ​ដែល​យើង​បាន​ទទួល​ជោគជ័យ​ច្រើន​ជាងគេ ​នៅ​ក្នុង​ជីវិត​ខ្ញុំ ​ដែល​ផលិត​រឿង​កន្លង​មក ​។

​លោក​អះអាង​​ថា​រឿង​ «​វិកលចរិត​»​ ទទួល​បាន​ពានរង្វាន់​នៅ​ប្រទេស​ចិន​ និង​យក​ទៅ​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​ច្រើន​តាម​ប្រទេស​នីមួយ​ៗ​ដូច​ជា​ថៃ ឡាវ ម៉ា​ឡេ​ ក៏​​ដូច​ជា​ចូល​ក្នុង​មហោស្រព​ភាពយន្ត​អាស៊ី​ប៉ា​ស៊ី​ភិ​ច​លើក​ទី​១៧​ផង​ដែរ​ ។ ​ពាក់​ព័​ន្ធ​ជាមួយ​ប​ពិសោធន៍​របស់​លោក​ តាំងពី​ដំបូង​រហូត​មក​ទល់​ពេល​នេះ​ ។ លោក​យ៉ា​ឡេ​ង​បន្ត​ថា ​ចំពោះ​បញ្ហា​លំបាក​នៅ​តែ​ប្រឹង​នៅ​តែ​តស៊ូ​និង​មាន​ក្តី​ស្រ​មៃបើ​យើង​អត់​មានការ​តស៊ូ​បោះបង់​ចោល​នោះ​មិនកើត​នោះ​ទេ​។​លោក​ជា​ឧទាហរណ៍​មួយ​បើ​យើង​រៀន​ចប់​អត់​មានការ​តស៊ូ​នោះ​មិនមែន​ជា​អ្នក​ប្រ​យុ​ទ្ឋ​ឡើយ​។​ ការ​បង្ហាញ​បំ​ណិ​ន​ជីវិត​របស់​លោក​ដល់​ប្អូន​ៗ​ជំនាន់​ក្រោយ​នេះ​មិនមែន​លោក​ជា​បណ្ឌិត​អ្វី​នោះ​ទេ​គ្រាន់តែ​អ្វី​ដែល​លោក​ដឹង​ឆ្លងកាត់​ជីវិត​យក​មក​បង្ហាញ​និង​ស្រប​តាម​ការ​អញ្ជើញ​ជា​ច្រើន​ដង​របស់​និស្សិត​យើង​ផង​ទើប​លោក​គិត​ថា ​ដល់​ពេល​ត្រូវ​បញ្ចេញ ​។​