ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាពត្រូវធ្វើយ៉ាងណាឱ្យរឹងមាំ…

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ​កក្កដា ​កន្លងមក មាន​​ការ​​​ទស្សនកិច្ច​សិក្សា​ស្តី​ពី​ការ​កសាង​អង្គ​ភាពរឹងមាំ​គ្រប់​វិស័យរបស់​កងអនុសេនាធំ​ទី​១​ ចំណុច​បង្គោល​សី​ម៉ា​លេខ​៣២,៣៣​ និង​៣៤ ផ្នែក​សឹក​រង​ថ្មពួក ខេត្តបន្ទាយមានជ័យ ស្ថិត​ក្រោម​អ​ធិប​​តី​ភាព​​​

ខេត្តបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ​កក្កដា ​កន្លងមក មាន​​ការ​​​ទស្សនកិច្ច​សិក្សា​ស្តី​ពី​ការ​កសាង​អង្គ​ភាពរឹងមាំ​គ្រប់​វិស័យរបស់​កងអនុសេនាធំ​ទី​១​ ចំណុច​បង្គោល​សី​ម៉ា​លេខ​៣២,៣៣​ និង​៣៤ ផ្នែក​សឹក​រង​ថ្មពួក ខេត្តបន្ទាយមានជ័យ ស្ថិត​ក្រោម​អ​ធិប​​តី​ភាព​​​លោក​​ឧត្តមសេនីយ៍ត្រី ឈិ​ន រ៉​ន នាយ​រង​សេនា​ធិ​ការ អនុប្រធាន​តំបន់​១ យោធភូមិ​ភាគ​ទី​៥ និងមានកា​រ​ចូលរួម​ពី​លោកជឹ​ម ប៊ុ​ន​អាន មេបញ្ជាការ​រង នាយសេនាធិការ​តំបន់សឹករង​បន្ទាយ​មាន​ជ័យ, លោក​ឧត្តមសេនីយ៍ត្រី ឃួ​ន ជឿន មេ​បញ្ជាការ​វ​រ​ការពារ​ព្រំ​ដែន​លេខ​៥០៣ និង​នាយទាហាន​តាម​បណ្តា​កង​ល្បាត​៦៥​នាក់ផងដែរ ​។

លោក​វ​រ​សេនីយ៍​ត្រី ព្រហ្ម ប៊ុ​ន​នឿ​ន ​មេបញ្ជាការ​កង​អនុ​សេ​នាំ​ធំ​ទី​១ បាន​រាយការណ៍​អំពី​សភាពការណ៍​តាម​ព្រំដែន​មាន​សភាព​ស្ងប់ស្ងាត់ ​ហើយ​កម្លាំង​ដែល​បាន​ឈរជើង​នៅ​ទី​នេះ ​ជំរុញ​ឲ្យ​មានការ​ដាំ​ដុះ​ដំណាំ​ សម្រាប់​ជួយ​ផ្គត់​ផ្គង​ជីវភាព​ក្នុង​អង្គភាព​បន្ថែម​ទៀត ហើយ​ពេល​នេះ ​កំពុង​តែ​ត្រៀម​រៀបចំ​កសាង​អាគារ​ទីបញ្ជាការ​បន្ថែម​ទៀត​ផង​ដែរ​។

​បន្ទាប់​ពី​ចំណាប់អារម្មណ៍​របស់​មេ​បញ្ជាការ​តាម​បណ្តា​អង្គភាព​ផ្សេង​ៗ​ទៀត​តាម​ព្រំដែន​រួច​មក​លោក​វរសេនីយ៍ឯក​ជឹ​ម ប៊ុ​ន​អាន បាន​​ថ្លែង​ថា សូម​បន្ត​កសាង​បន្ថែម​ហើយ​ថែរ​រក្សា​ស​មិ​ទ្ឋិ​ផល​ចាស់​ដែល​កើត​មាន​ឡើង​មក​នោះ​ឲ្យ​បាន​គង់វង្ស ហើយ​បន្ត​ស្វែងរក​មូលនិធិ​សាងសង់​អាគារ​ទីបញ្ជាការ​បន្ថែម​ទៀត ហើយ​ជំរុញ​ចំណេះដឹង​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​ឲ្យ​ទទួល​បាន​គ្រប់​ៗ​គ្នា​តាម​សម័យ​កាល​ដែល​ត្រូវការ ​។​