ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកខ្ពស់ពេកចាញ់ខ្យល់ក្រឡាប់ផ្ងារជើង

6 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖​រថយន្តកូរ៉េដឹកក្រដាសឡាំង១​គ្រឿង ដោយសារ​ដឹកច្រើនហួសពេកនិងខ្ពស់ហួសប្រមាណផង ក៏ក្រឡាប់ផ្ងារជើង​ចាក់ក្រដាសចោលអស់គ្មានសល់ ខណៈ​កំ​ពុងបើកបរនៅលើ

 រាជធានីភ្នំពេញ​៖​រថយន្តកូរ៉េដឹកក្រដាសឡាំង១​គ្រឿង ដោយសារ​ដឹកច្រើនហួសពេកនិងខ្ពស់ហួសប្រមាណផង ក៏ក្រឡាប់ផ្ងារជើង​ចាក់ក្រដាសចោលអស់គ្មានសល់ ខណៈ​កំ​ពុងបើកបរនៅលើដងផ្លូវ ទោះជាយ៉ាងណាមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទេ ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៣​រសៀលថ្ងៃទី៣១ ខែកក្កដា នៅ​កែងផ្លូវលេខ៤៨៨​និងផ្លូវលេខ១៥៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​ ។

ប្រភពព័ត៌មានឱ្យដឹងថា  រថយន្តនេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់​ផ្លាកលេខ ពោធិ៍សាត់ ២A-០៣១៥ បើកបរដោយបុរសឈ្មោះ កែម វុទ្ធី អាយុ៣១​ឆ្នាំ ក្នុងទិស​ដៅពី​ជើង​​ទៅត្បូង​។ លុះទៅដល់ចំណុចខាងលើ ក៏​បានបត់ឆ្វេងក្នុងបំណងទៅចាក់អង្រែ ស្រាប់តែខ្យល់បក់ខ្លាំងមួយវឹប​ក្រឡាប់ផ្ងារជើងតែម្តង ៕