ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថយ​រថយន្ត​បុក​ចូល​ផ្ទះ​អ៊ុតសក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ បើករថយន្ត​ស្ទើរភ្លើង ដាក់​លេខ​ថយក្រោយ មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​ចូល​ក្នុងផ្ទះ​អ៊ុតសក់ បាក់​ទ្វារ​អស់​មួយ​ផ្ទាំង និង​កញ្ចក់​ទូ​ដាក់​គ្រឿងក្រអូប តែ​សំណាងល្អ ដែល​គ្នាន​អ្នក​រង​របួស

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ បើករថយន្ត​ស្ទើរភ្លើង ដាក់​លេខ​ថយក្រោយ មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​ចូល​ក្នុងផ្ទះ​អ៊ុតសក់ បាក់​ទ្វារ​អស់​មួយ​ផ្ទាំង និង​កញ្ចក់​ទូ​ដាក់​គ្រឿងក្រអូប តែ​សំណាងល្អ ដែល​គ្នាន​អ្នក​រង​របួស ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ហាង​អ៊ុតសក់​យីហោ ស្រី​លាភ សាឡ​ន ផ្ទះ​លេខ​៣២ABo ផ្លូវ​១៣៤ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌ​ទួល​គោ​គ ។

រថយន្ត​បង្ក​ម៉ាក កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-២៥៧០ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់ឈ្មោះ វ័យ​ប្រមាណ​៦០​ឆ្នាំ ។

បើ​តាម​សម្តី​បុរស​វ័យ​ចំណាស់​ដែល​ជា​អ្នកបើកបរ​រថយន្ត​បង្ក បាន​រៀបរាប់​ឲ្យ​ដឹង​ថា ៖ ផ្ទះ​របស់​គាត់​នៅ​ក្បែរ​កន្លែង​កើតហេតុ ហើយ​រូប​គាត់​មិន​ប្រសព្វ​បើកបរ​រថយន្ត​នោះ​ទេ ព្រោះ​រថយន្ត​ខាងលើ​គឺជា​រថយន្ត​របស់​កូន​របស់​គាត់​ទេ ។ នៅ​មុន​ពេល​កើតហេតុ គាត់​បាន​បើករថយន្ត​ខាងលើ តាម​បណ្តោយ​ផ្លូវ​១៣៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បំណង​យក​ទៅ​ចត​នៅ​ខាង​មុខ​ផ្ទះ​កើតហេតុ​ខាងលើ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បើករថយន្ត​ថយក្រោយ ដើម្បី​ចត​ដាក់​ក្បាល​ទៅ​ទិស​ខាងលិច​វិញ ។ ខណៈ​ពេល​ដែល​ថយ​ជិត​ផុត​ហើយ គាត់​ជាន់​ហ្គា​ខ្លាំង​ពេក ក៏​ជ្រុល​ថយ​ទៅ​បុក​ចូល​ផ្ទះ​អ៊ុតសក់ បណ្តាល​ឲ្យ​បាក់​ទ្វារ​អស់​មួយ​ផ្ទាំង តែ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន ក៏​បន្ត​ទៅ​បុក​ទូកញ្ចក់​សម្រាប់​ដាក់​សម្ភារ​អ៊ុតសក់ និង​គ្រឿងក្រអូប បណ្តាល​ឲ្យ​បែក​ខូចខាត​សម្ភារ​អស់​មួយ​ចំនួន​ទៀត ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត​ក្រពឹត និង​បាក់​កញ្ចក់​មើល​ក្រោយ ផ្នែក​ខាងឆ្វេង តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ទេ ។

ក្រោយ​កើតហេតុ ភាគី​ទាំង​សងខាង បាន​និយាយ​ចរចា​ដោះស្រាយ​គ្នា ដោយ​ភាគី​ខាង​រថយន្ត​បង្ក ក៏​ព្រម​ចេញថ្លៃ​ខូចខាត​ឲ្យ​ទៅ​ភាគី​ខាង​ម្ចាស់ផ្ទះ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕