ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន ចាប់ផ្តើម​បង្ហាញ​អាវុធ​ទំនើប​ៗ​ហើយ

6 ឆ្នាំ មុន

ចិន ៖ កាលពី​ថ្ងៃ​ទី​៣០ កក្កដា ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង

ចិន ៖ កាលពី​ថ្ងៃ​ទី​៣០ កក្កដា ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង បាន​ត្រួតពល​នា​ឱកាស​នៃ​ព្យុហយាត្រា​យោធា​ធំ​មួយ​រៀបចំ​ឡើង​ក្នុង​ខួប​លើក​ទី​៩០ នៃ​ការ​បង្កើត​កងទ័ព​រំដោះប្រជាជន​ចិន ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ប្រធានាធិបតី លោក​ស៊ី ជី​ន​ពីង ក៏​ជា​អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​កណ្តាល​ចិន បាន​ចូលរួម​ផ្ទាល់​ត្រួតពល​ក្នុង​ក្បួនព្យុហយាត្រា​ដ៏​ធំ​បែប​នេះ នៅ​ឯ​មូលដ្ឋាន​ហ្វឹកហ្វឺន​យោធា ZHURIHE តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី ក្នុង​ភាគ​ខាងជើង​ចិន ដោយ​បង្ហាញ​ពី​គ្រឿង​សព្វាវុធ​ទំនើប​ៗ​ចុង​ក្រោយ​ទាំងឡាយ​របស់​ចិន ។

ស្លៀកពាក់​ឯកសណ្ឋាន​យោធា លោក​ស៊ី ជី​ន​ពីង ឈរ​លើ​រថយន្ត​ហ្ស៊ី​ប​បើក​ដំបូល​មួយ​ដែល​បើក​យឺត​ៗ​នៅ​មុខ​ក្បួន​កងទ័ព​ដែល​ធ្វើ​ចលនា​ទៅ​តាម​សង្វា​ក់​ភ្លេង​យោធា ។ ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ទូរទស្សន៍​កណ្តាល​ថ្មី​ព្យុហយាត្រា​យោធា​នេះ​ចាប់ផ្តើម​ពី​ម៉ោង​៩​ព្រឹក​ម៉ោង​ក្នុងស្រុក​ទៅ ។ ក្បួនព្យុហយាត្រា​នេះ​ចូលរួម​ដោយ​ទាហាន​១២.០០០​នាក់ យន្តហោះ​យោធា​១២៩​គ្រឿង ព្រមទាំង​កងឯកភាព​យោធា​ទាំងឡាយ ។

គួរ​កត់​សម្គាល់ថា ជាង​៤០%​នៃ​គ្រឿង​សព្វាវុធ​ចិន​ត្រូវ​បាន​បង្ហាញ​ជា​លើក​ដំបូង ពិសេស​គ្រឿង​សព្វាវុធ​ទំនើប​ចុង​ក្រោយ​ទាំងឡាយ ។ កងរថក្រោះ កង​រថយន្ត​ប្រយុទ្ធ​នៃ​កងទ័ពជើងគោក កាណុង​កាំភ្លើង​ធំ​ស្វ័យប្រវត្តិ និង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ត្រូវ​បាន​បង្ហាញ ហើយ​មានការ​ហោះហើរ​របស់​កងទ័ព​ជើង​អាកាស​ពិសេស​ចិន ។ គេ​ឃើញ​ក្បួន​មី​ស៊ី​ល​យុទ្ធសាស្ត្រ ពិសេស​ក្បួន​រថក្រោះ​ប្រយុទ្ធ​ធុន 99-A ជា​រថក្រោះ​ទំនើប​ចុង​ក្រោយ​របស់​ចិន ដែល​អាច​វាយប្រហារ​បណ្តា​គោលដៅ​ចំ​ៗ ។ មាន​ក្បួន​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ HJ-10 ដែល​អាច​កម្ទេច​រថក្រោះ ឧទ្ធម្ភាគចក្រ ព្រមទាំង​រថពាសដែក​ទាំងឡាយ ៕