ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត Mai Davika ឆ្លើយ​តប​ទាំង​កំហឹង ក្រោយ​​មាន​អ្នក​មិន​អស់ចិត្ត​រឿង​នាង​ថា​មិន​បាន​កែ​សម្ផស្ស

1 ឆ្នាំ មុន

កាលពី​កន្លង​ទៅ អ្នក​រាល់គ្នា​ពិតជា​បានដឹង និង​បានឃើញ​ហើយ នៅ​រឿងរ៉ាវ​របស់​តារា​សម្ដែង​ស្រី កញ្ញា Mai Davika ដោយ​នាង​ធ្លាប់​បាន​ចេញ​មុខ​មក​បង្ហាញ​នៅ​វី​ដេ​អូ​របស់​ខ្លួន​អោយ​គ្រប់​គ្នា​បាន​មើល ក្រោយ​ពី​មាន​មនុស្ស​មួយ​ចំនួន​បាន​នាំ​គ្នា​និយាយ​លើក​ឡើង​ឥត​ឈប់​ពាក់ព័ន្ធ​ទៅ​នឹង​មុខមាត់​របស់​នាង ដោយ​ពួក​គេ​បាន​នាំ​គ្នា​និយាយ​លើក​ឡើង​បញ្ចេញមតិ​ពី​មួយ​ទៅ​មួយ​ថា

ប្រទេស​ថៃ ៖ កាលពី​កន្លង​ទៅ អ្នក​រាល់គ្នា​ពិតជា​បានដឹង និង​បានឃើញ​ហើយ នៅ​រឿងរ៉ាវ​របស់​តារា​សម្ដែង​ស្រី កញ្ញា Mai Davika ដោយ​នាង​ធ្លាប់​បាន​ចេញ​មុខ​មក​បង្ហាញ​នៅ​វី​ដេ​អូ​របស់​ខ្លួន​អោយ​គ្រប់​គ្នា​បាន​មើល ក្រោយ​ពី​មាន​មនុស្ស​មួយ​ចំនួន​បាន​នាំ​គ្នា​និយាយ​លើក​ឡើង​ឥត​ឈប់​ពាក់ព័ន្ធ​ទៅ​នឹង​មុខមាត់​របស់​នាង ដោយ​ពួក​គេ​បាន​នាំ​គ្នា​និយាយ​លើក​ឡើង​បញ្ចេញមតិ​ពី​មួយ​ទៅ​មួយ​ថា «​ពួក​គេ​មិន​ជឿ​នោះ​ទេ​ថា តារា​ស្រី​រូប​នេះ​មិន​បាន​កែ​មុខមាត់​នោះ ព្រោះ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន និង​អី​ឡូ​វ​នេះ វា​ហាក់បីដូចជា​ខុស​គ្នា​ឆ្ងាយ​ខ្លាំង​ណាស់ ដូច​មេឃ​ហើយ​និង​ដី​អ​ញ្ជឹ​ង ចេញ​មក​កុហក​បោ​.​ក​គេ​ទាំង​រស់​តែ​ម្ដង​»​។

ហើយ​ចំពោះ​ការ​បង្ហោះ​ឃ្លី​ប​បង្ហាញ​ភស្តុ​តាង​យ៉ាង​ច្បាស់​ៗ​នេះ​ដែរ យើង​ក៏​បានឃើញ​ថា ដោយ​មាន​គ្រូពេទ្យ​ជំនាញ​បាន​ជួយ​ស្កេ​ន​មុខ​អោយ​តារា​សម្ដែង​ស្រី កញ្ញា Mai Davikah ហើយ​បន្ទាប់​ពី​បាន​ស្កេ​ន​រួច​មក ភ្លាម​ៗ​នោះ​គ្រូពេទ្យ​ក៏​បាន​និយាយ​បញ្ជាក់​ទាំង​គ្មាន​លាក់លៀម​បែប​នេះ​ថា «​ចំពោះ​មុខមាត់​របស់​នាង​ពីមុខ និង​ពេល​នេះ គឺ​មិន​ខុស​គ្មាន​នោះ​ទេ ព្រោះថា​នាង​មិន​ដែល​ធ្លាប់​វះកាត់​សូ​ម្បី​តែ​ម្តង គឺ​មក​ពី​ធម្មជាតិ​សុទ្ធសាធ​»។

បន្ទាប់​ពី​ចេញ​មុខ​មក​និយាយ​ជា​ច្រើន​លើក​ជា​ច្រើន​សារ​ហើយ​នៅ​តែ​មិន​ស្ដាប់ ស្រាប់តែ​ថ្មី​ៗ នេះ កំពូល​តារា​សម្ដែង​ស្រី​រាង​តូច​ស្ដើង​ខ្ពស់ កញ្ញា Mai Davika ក៏​បាន​ចេញ​មុខ​មក​និយាយ​ម្ដងទៀត អំពី​បញ្ហា​មាន​មតិ​ខ្លះ​និយាយ​មិនដឹង​ក្បាល​មិនដឹង​កន្ទុយ​អោយ​មហាជន​មួយ​ចំនួន​បាន​ភ្លឺភ្នែក​តែ​ម្តង​។

នេះ​បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​របស់​ថៃ ដែល​មានឈ្មោះ​ថា «Khaosod» «TVpool » «Nine Entertainment» បាន​ផ្សព្វផ្សាយ​រាយការណ៍​ប្រាប់​អោយ​ដឹង​នៅ​លើ​គណនី​ផេ​ក​ក្នុង​កម្មវិធី​មួយ តាម​រយៈ​បទ​សម្ភាសន៍​ដាក់​ទៅ​វិញ​ចំ​ៗ​ឡើង​ស្ពឹក​មុខ​ថា «​កាលពី​ប៉ុន្មាន​ថ្ងៃមុន មាន​គណនី​មួយ​បាន​ចូល​មក​ខ​មិន​និយាយ​ពាក្យ​មិន​សមរម្យ​ចំពោះ​ខ្ញុំ​ទាំង​ទទឹងទិស​តែ​ម្ដង ហើយ​កាលដែល​ខ្ញុំ​បាន​ចេញ​មុខ​ឆ្លើយ​តប​ទៅ​កាន់​នឹង​មតិយោបល់​នោះ គឺ​ខ្ញុំ​ឆ្លើយ​ដោយ​ចិត្តសប្បុរស​។ ពីព្រោះ​ថា តាំងពី​កើតមក​រហូត​ដល់​ពេល​នេះ ខ្ញុំ​មិន​ដែល​បានឃើញ​មាន​អ្នក​ណា​បញ្ចេញមតិ​ដោយ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​បែប​នេះនោះ​ទេ​។ ហើយ​ចំពោះ​ការ​ខ​មិន​នោះ​ដែរ ខ្ញុំ​មិន​ទៅ​មានចិត្ត​ស្អប់ ឬ​មួយ​ក៏​មានចិត្ត​ខឹង​នឹង​គាត់​នោះ​ទេ ព្រោះ​មាន​អ្នក​បញ្ចេញយោបល់​ផ្សេង​ទៀត ធ្លាប់​ប្រមា​.​ថ​មើល​ងា​.​យ​ខ្ញុំ​ច្រើន​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​មិន​ដែល​ទៅ​ខ្វល់​ផង ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា មតិ​ដែល​បាន​និយាយ​នោះ គាត់​ហាក់បីដូចជា​សរសេរ​ច្រើន​អំពី​កន្លែង​ចំណុច​មួយ​ចំនួន​នៃ​មុខមាត់​របស់ខ្ញុំ និង​អ្វី​ដែល​គាត់​កំពុង​ធ្វើ​ដូច​រាង​ជឿជាក់​ខ្លាំង​ណាស់​»​។

យ៉ាងណាមិញ បើ​ទោះបីជា​តារា​ស្រី​រូប​នេះ ខំ​ចេញ​មុខ​មក​បកស្រាយ​ជម្រះ​មន្ទិល​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មាន​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​អ៊ី​ន​ធើ​រ​ណេ​ត ហាក់ដូចជា​មិន​ព្រម​ឈប់​ទាល់តែ​សោះ ដោយ​ម្នាក់​ៗ​នៅ​តែ​ខំ​បញ្ចេញមតិ​មិន​លួស​ថ្ងៃ​ថា «​មិន​ជឿ​ជា​ដាច់ខាត​» ហើយ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ស្វែងរក​កន្លែង​ដែល​តារា​ស្រី​រូប​នេះ នាង​ធ្វើការ​វះកាត់​ថែម​ទៀត រហូត​ធ្វើ​អោយ​រឿងរ៉ាវ​មួយ​នេះ កំពុង​តែ​មានការ​ចម្រូងចម្រាស់​ដូច​ជា​មិន​ទាន់​ចប់​ស្ងប់ស្ងាត់​នោះ​ទេ​។ ជា​ហេតុ​ធ្វើ​ឲ្យ​តារា​សម្ដែង​រូប​នេះ ធ្លាប់​ចេញ​មុខ​តប​កាលពី​លើក​មុន​ថា «​អ្នក​ប្រហែលជា​ដឹង​ច្បាស់​ជាង​ខ្លួន​របស់ខ្ញុំ​ផ្ទាល់​ខ្លាំង​ណាស់ ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ណា​មាន​ទំនុកចិត្ត​បែប​នេះ​ពី​មុន​មក​នោះ​ទេ​»​។

ហើយ​មក​ដល់​ពេល​នេះ​ផង​ដែរ យើង​អាច​និយាយ​បាន​ថា វា​មិនមែន​ជា​លើក​ទី​១​នោះ​ឡើយ​សម្រាប់​តារា​សម្ដែង​ស្រី កញ្ញា Mai Davika ដែល​ត្រូវ​បាន​គេ​នាំ​គ្នា​ធ្វើការ​រិះគន់​មក​កាន់​រូប​នាង​នោះ រហូត​ពេល​ខ្លះ​ធ្វើ​អោយ​នាង​ទ្រាំ​លែង​បាន ក៏​ស្រាប់តែ​ចេញ​មុខ​មក​និយាយ​ឆ្លើយ​តប​ទៅ​កាន់​អ្នកលេង​អ៊ី​ន​ធើ​រ​ណេ​ត​វិញ ដោយ​កាលពី​កន្លង​ទៅ​ពី​លើក​មុន នាង​ក៏​ធ្លាប់​ចេញ​មុខ​មក​ឆ្លើយ​តប​ដោយ​បាន​ដាក់​ទៅ​វិញ សម្ដី​ឡើង​ស្លូតបូត​សុភាព​រាបសា និង​មិន​ចេះ​បញ្ចេញ​កំហឹង​ខឹង ឬ​មួយ​ក៏​ប្រកាន់​ជាមួយនឹង​ការ​បញ្ចេញមតិ​មិនល្អ​ទាំង​អស់នោះ​ណាមួយ​ឡើយ​។

ជា​ពិសេស​នោះ តារា​ស្រី​រូប​នេះ​ថែម​ទាំង​បាន​និយាយ​បន្ត​អោយ​ដឹង​ទៀត​ថា «​ខ្ញុំ​លែង​ខ្វល់ខ្វាយ ឈឺក្បាល​ហាលថ្ងៃ​ទៀត​ហើយ ចង់​អ្នក​ណា​ថា​អី និយាយ​អ្វី គិត​មិនល្អ​មក​លើ​រូប​នាង​ក៏​តាមតែ​គេ​ទៅ​ចុះ ចង់​ថា​ឲ្យ​នាង​យ៉ាងម៉េច​ក៏​អញ្ជើញ គឺជា​រឿង​របស់​ពួក​គេ ព្រោះ​ខ្ញុំ​ជា​មនុស្ស​របស់​មហាជន ដូច្នេះ​ហើយ​ខ្ញុំ​គ្មាន​សិទ្ធិ​អី​ត្រូវ​ទៅ​មានរឿង ឬ​មួយ​ក៏​ទៅ​ឈ្លោះ​ជាមួយ​គេ​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ពេល​ខ្លះ​វា​ច្រើន​ដង​ពេក​ទៅ​ហើយ ទ្រាំ​លែង​បាន ទើប​ខ្ញុំ​ចេញ​មុខ​មក​ទម្លាយ​នៅ​សារ​ប៉ុន្មាន​ឃ្លា​ឆ្លើយ​តបត​ទៅ​វិញ បង្ហាញ​ភស្តុ​តាង​ដោយ​បាន​ស្កេ​ន​មុខ​យ៉ាង​លម្អិត​ឃើញ​គ្រប់​ផ្នែក​យ៉ាង​ច្បាស់លាស់ គ្រូពេទ្យ​ក៏​បាន​និយាយ​បញ្ជាក់​ថា «​មុខមាត់​របស់ខ្ញុំ​សុទ្ធសាធ​មិន​មានការ​កែកុន​នៅ​ត្រង់​កន្លែង​ណា​ប៉ុណ្ណឹង​ទៅ​ហើយ ក៏​នៅ​តែ​មាន​អ្នក​ចូល​ទៅ Comment និង​ពន្យល់​ពី​រូបភាព​របស់ខ្ញុំ​ទៀត​ថា «​មុខ​របស់​តារា​ស្រី​ថ្មី​រូប​នេះ នៅឯណា ត្របក់ភ្នែក​ទាំងមូល​មិនធំ​ដូច​ពេល​នេះ​ទេ ការ​លើក​ចិញ្ចើម​ក៏​ដូច​គ្នា ព្រោះ​ចម្ងាយ​រវាង​ភ្នែក​កើនឡើង ការ​វះកាត់​ថ្គាម និង​អាច​មានការ​វះកាត់​ជា​ច្រើន​ដែល​មិន​អាច​រក​ឃើញ​ដោយ​ម៉ាស៊ីន​ស្កេ​ន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ