ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​មួយ​ក្រុម​រហ័ស​នាម «PT ឫស្សី​តាន់​» ត្រូវ​ឃាត់ខ្លួន​បាន​ហើយ បន្ទាប់​ពី​នាំ​គ្នា​ចូល​កា​.​ប់​គេ​ក្នុង​ពិធី​ខួបកំណើត

1 ឆ្នាំ មុន
  • ភ្នំពេញ

យុវជន​មួយ​ក្រុម​ដែល​រហ័ស​នាម «PT ឫស្សី​តាន់​» ប្រដាប់​ដោយ​កាំបិត​.​ប៉័ងតោ​បាន​ធ្វើ​សកម្មភាព​ចុះ​កា​.​ប់​ចិញ្ច្រាំ​យុវជន​ប្រុស​ស្រី​មួយ​ក្រុម​ដែល​កំពុង​ជួបជុំ​គ្នា​ធ្វើ​ពិធី​ខួបកំណើត បណ្តាល​ឱ្យ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​មួយ​ក្រុម​ដែល​រហ័ស​នាម «PT ឫស្សី​តាន់​» ប្រដាប់​ដោយ​កាំបិត​.​ប៉័ងតោ​បាន​ធ្វើ​សកម្មភាព​ចុះ​កា​.​ប់​ចិញ្ច្រាំ​យុវជន​ប្រុស​ស្រី​មួយ​ក្រុម​ដែល​កំពុង​ជួបជុំ​គ្នា​ធ្វើ​ពិធី​ខួបកំណើត បណ្តាល​ឱ្យ​រង​របួស​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរា​គម៍​ឃាត់ខ្លួន​បាន​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ហាង​លក់​ស្រា​កា​ឡុ​ក ក្បែរ​រង្វង់​មូល​នាង​ម​ឆ្ចា ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​យុវជន​ប្រុស​ស្រី​ជាង​១០​នាក់​បាន​មក​ហាង​លក់​ស្រា​ក្រឡុក ក្បែរ​រង្វង់​មូល​នាង​ម​ឆ្ចា ដើម្បី​ធ្វើ​ពិធី​ខួបកំណើត​ជួបជុំ​គ្នា​ផឹកស៊ី​យ៉ាង​សប្បាយ ខណៈ​ពេល​នោះ ស្រាប់តែ​មាន​ក្មេង​ស្ទាវ​ប្រុស​ស្រី​មួយ​ក្រុម ជិះ​ម៉ូតូ​៣​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ប្រដាប់​ដោយ​កាំ​បិ​.​ត​បុ័ងតោ រួច​ចុះ​ពីលើ​ម៉ូតូ ហើយ​ក៏​រត់​ចូល​ទៅ​ធ្វើ​សកម្មភាព​កា​.​ប់​ភាគី​ជន​រង​គ្រោះ​តែ​ម្តង ធ្វើ​ឱ្យ​ភាគី​រង​គ្រោះភ័យ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន និង​បង្ក​អោយ​បុរស​ចំនួន​២​នាក់​រង​របួស​បែកក្បាល​ហូរ​ឈា​.​ម​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ភាគី​ក្រុម​ជន​បង្ក​បាន​នាំ​គ្នា​រត់ឡើង​ជិះ​ម៉ូតូ ដើម្បី​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​កម្លាំង​កង​អន្តរា​គម៍​បាន​ធ្វើការ​ជិះ​ម៉ូតូ​ប្រដេញ​តាម និង​ឃាត់​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់ និង​ម៉ូតូ​ចំនួន​៣​គ្រឿង​ផង​ដែរ​។

បច្ចុប្បន្ន ក្រុម​ជន​បង្ក​ប្រុស​ស្រី​ដែល​រហ័ស​នាម «PT ឫស្សី​តាន់​» ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ បាន​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សួរនាំ និង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ