ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​ឡូញ ៖ ៤០​ប្រទេស​អាច​ធ្វើ​ពហិការ​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២៤ បើ​រុ​ស្ស៊ី​-​បេឡា​រុស​មាន​សិទ្ធិ​ចូលរួម

1 ឆ្នាំ មុន

ប៉ូ​ឡូញ ៖ លោក Kamil Bortniczuk រដ្ឋមន្ត្រី​កីឡា និង​ទេសចរណ៍​ប្រទេស​ប៉ូ​ឡូញ បាន​និយាយ​ថា រហូត​

ប៉ូ​ឡូញ ៖ លោក Kamil Bortniczuk រដ្ឋមន្ត្រី​កីឡា និង​ទេសចរណ៍​ប្រទេស​ប៉ូ​ឡូញ បាន​និយាយ​ថា រហូត​ដល់​៤០​ប្រទេស អាច​ធ្វើ​ពហិការ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ឆ្នាំ​២០២៤ ក្រោយ​ទទួល​ដំណឹង​អំពី​គំនិត​ផ្តួចផ្តើម​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ ដើម្បី​អនុញ្ញាត​ឱ្យ​អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស មាន​សិទ្ធិ​ចូលរួម​ប្រកួត​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៣​។ គួររំលឹកថា អូ​ឡាំ​ពិ​ក ២០២៤ ៖ អ៊ុយ​ក្រែ​ន​ព្រមាន​ធ្វើ​ពហិការ បើ​អត្ត​ព​លិ​ក​រុ​ស្ស៊ី​-​បេឡា​រុស​បាន​សិទ្ធិ​ចូលរួម

លោក Kamil Bortniczuk

ការ​អត្ថាធិប្បាយ​របស់​លោក Bortniczuk កើតឡើង បន្ទាប់​ពី​ប្រទេស​ប៉ូ​ឡូញ លី​ទុ​យ​អា​នី អេ​ស្តូ​នី និង​ឡា​ត​វី (Latvia) បាន​ច្រានចោល​ផែនការ​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ ដែល​ហៅ​កាត់​ថា IOC ដើម្បី​អនុញ្ញាត​ឱ្យ​ជនជាតិ​រុ​ស្ស៊ី និង​បេឡា​រុស មាន​សិទ្ធិ​ចូលរួម​ប្រកួត​នៅ​ព្រឹត្តិការណ៍​ឆ្នាំ ២០២៤ ។

លើស​ពី​នេះ ប្រទេស​អ៊ុយ​ក្រែ​ន ក៏​បាន​គំរា.ម​ធ្វើ​ពហិការ​ផង​ដែរ ប្រសិនបើ​មានរឿង​នោះ​កើតឡើង​មែន​។ ប៉ុន្តែ​ទោះ​យ៉ាងណា កាលពី​ថ្ងៃ​ទី​០២ ខែកុម្ភៈ IOC បាន​លើក​ឡើង​ថា ការ​ធ្វើ​ពហិការ​ណាមួយ នឹង​ក្លាយជា​ការ​ដាក់​ទណ្ឌកម្ម​លើ​អត្ត​ព​លិ​ក​តែ​ប៉ុណ្ណោះ​។

លោក Bortniczuk ជឿជាក់​ថា វា​អាច​ទៅ​រួច​ក្នុង​ការ​កសាង​សម្ព័ន្ធភាព​នៃ​ប្រទេស​ចំនួន​៤០ រួម​ទាំង​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​កា​ណា​ដា ដើម្បី​គាំទ្រ​លើ​ការ​បិទ​ផែនការ​របស់ IOC មុន​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ កើតឡើង​។ លោក​បន្ថែម​ថា «​ដោយ​គិត​ពី​រឿង​នេះ ខ្ញុំ​មិន​គិត​ថា យើង​នឹង​ប្រឈម​មុខ​នឹង​ការ​សម្រេចចិត្ត​ដ៏​តឹងតែង​មុន​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ចាប់ផ្តើម ហើយ​ប្រសិនបើ​យើង​ធ្វើ​ពហិការ​ការ​ប្រកួត នោះ​សម្ព័ន្ធ​ដែល​ជា​ផ្នែក​តែ​មួយ នឹង​មាន​លក្ខណៈ​ទូលំទូលាយ​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ឱ្យ​ការ​ប្រកួត​គ្មាន​ន័យ​»​។

គួរ​រំលឹក​ថា IOC កាលពី​ស​ប្តា​ហ៍​មុន បាន​ប្រកាស​ថា ខ្លួន​នឹង​រុករក​ផ្លូវ​មួយ ដើម្បី​អនុញ្ញាត​ឱ្យ​អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​នៅ​ទី​ក្រុងប៉ារីស ក្រោម​ទង់ជាតិ​អព្យាក្រឹត ដែល​ទ​ង្វើ​នេះ បាន​ជំរុញ​ឱ្យ​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង ដោយ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ខណៈប​ច្ចប្ប​ន្ន​អ៊ុយ​ក្រែ​ន នៅ​តែ​រង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​សកម្មភាព​ឈ្លានពាន​របស់​រុ​ស្ស៊ី ដែល​ចាប់ផ្តើម​ដំបូង តាំងពី​ខែ​ចុងខែ​កុម្ភៈ ឆ្នាំ​២០២២ មក​ម្ល៉េះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ