ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​មិន​ភ័យ​…​បើ​ចុច​កណ្ដឹង​ផង គោះ​ទ្វារ​ផង​យ៉ាងនេះ(មានវីដេអូ)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​សហការ​ណ៏​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​កាន់​ផ្ទះល្វែង​មួយ​កន្លែង​ដើម្បី​អន្តរា​គម​ន៏​ភ្លាម​ៗ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​សហការ​ណ៏​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​កាន់​ផ្ទះល្វែង​មួយ​កន្លែង​ដើម្បី​អន្តរា​គម​ន៏​ភ្លាម​ៗ បន្ទាប់​ពី​មាន​សេចក្ដី​រាយ​ការ​ណ៏​មក​ថា ផ្ទះ​ខាងលើ​នោះ​មាន​តែ​ក្មេង​ៗ​ចំនួន​៣​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​នោះ ចំណែក​ឪពុក​ម្ដាយ​របស់​ពួក​គេ​មិន​នៅ​ព្រោះ​ជាប់រវល់​ទៅ​លក់​នំ​បុ័ង ។ ខណៈនោះ​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន​ទៅ​ចុច​កណ្ដឹង​ផង និង​គោះ​ទ្វារ​ផង ប៉ុន្តែ​ក្មេង​ៗ​ទាំងនោះ​មិន​ហ៊ាន​បើកទ្វារ​ឡើយ បាន​នាំ​គ្នា​សម្ងំ​នៅ​ក្នុងផ្ទះ​ទាំង​ការ​ភ័យ​ខ្លាច​បំផុត​រួច​បាន​នាំ​គ្នា​ទូរស័ព្ទ​ទៅ​ប្រាប់​ឪពុក​ម្ដាយ ។ ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​២៤ បុរី​ជីប​ម៉ុង ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ​នោះ​ប្ដី​ឈ្មោះ គឹ​ម សុ​ប៊ែ​ល អាយុ​៣៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ គឹ​ម សុ​ភ័​ណ្ឌ អាយុ​៣២​ឆ្នាំ ពួក​គាត់​មានមុខ​របរ​លក់​នំ​បុ័ង​ដាក់​សាច់ ចំណែក​កូន​របស់​គាត់​ដែល​ស្ថិត​នៅ​ក្នុងផ្ទះ​បី​នាក់​បងប្អូន ហើយ​ទទួល​រង​នូវ​ការ​ភិតភ័យ​នោះ​ទី​១-​ឈ្មោះ គឹ​ម សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​១២​ឆ្នាំ​, ទី​២-​ឈ្មោះ គឹ​ម សុខា ភេទ​ស្រី អាយុ​៩​ឆ្នាំ និង​ទី​៣-​ឈ្មោះ គឹ​ម សុផល ភេទ​ប្រុស អាយុ​៣​ឆ្នាំ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ​បាន​នាំ​គ្នា​ទៅ​លក់​នំ​បុ័ង​ដាក់​សាច់​ដោយ​បាន​ឲ្យ​កូនប្រុស​ស្រី​របស់​ពួក​គាត់​ទាំង​បី​នាក់​នោះ​នៅផ្ទះ​ហើយ​មុន​ពេល​ចេញ​ទៅ​ពួក​គាត់​បាន​ផ្ដាំផ្ញើរ​កូន​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​ឡើយ គឺ​ឲ្យ​ពួក​គេ​ស្ថិត​នៅ​តែ​ក្នុងផ្ទះ​ប៉ុណ្ណោះ ដោយ​បាន​បិ​ទ្វារ​ខ្ទាស់​គន្លឹះ​ពី​ខាងក្នុង ។ មិនតែប៉ុណ្ណោះ​ពួក​គាត់​បាន​ប្រាប់​កូន​ថា បើ​មាន​មនុស្ស​ប្លែក​ទៅ​ហៅ​ឬ​គោះ​ទ្វារ​ហៅ​ឲ្យ​ចេញ​ក្រៅ​ហាម​មិន​ឲ្យ​ចេញ​ដាច់ខាត បន្ទាប់​មក​ទើប​គាត់​នាំ​គ្នា​ចាកចេញ​ទៅ​លក់ដូរ នៅ​តាម​បណ្ដា​មុខ​រោងចក្រ​កាត់ដេរ​នានា​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​នោះ ។ លុះដល់​ពេល​កើតហេតុ​ខណៈ​ដែល​កូន​របស់​ពួក​គាត់​កំពុង​ស្ថិត​នៅ​ក្នុងផ្ទះ​បី​នាក់​បងប្អូន​នោះ ស្រាប់តែ​មាន​បុរស​មិន​ស្គាល់​មុខ និង​អត្តសញ្ញាណ​ម្នាក់​បាន​ទៅ​ចុច​កណ្ដឹង និង​ស្រែកហៅ​ព្រមទាំង​គោះ​ទ្វារ ប៉ុន្តែ​កូន​ៗ​របស់​ពួក​គាត់​មិន​បើកទ្វារ​នោះ​ឡើយ​ហើយ​ពួក​គេ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ។ ពួក​គេ​បាន​នាំ​គ្នា​សម្ងំ​នៅ​ក្នុងផ្ទះ​មិន​ហ៊ាន​មាត់​តប​វិញ​ទេ ក្រោយមក​បាន​ទូរស័ព្ទ​ប្រាប់​ឪពុក​ម្ដាយ​បានដឹង​ទើប​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​បន្ទាប់​មក​ម្ចាស់ផ្ទះ​ខាងលើ​បាន​រាយ​ការ​ណ៏​តាម​ដំណើររឿង​ជូន​នគរបាល​ឲ្យ​ជួយ​អន្តរា​គម​ន៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ដោយ​ពួក​គាត់​បាន​ផ្តោត​សំខាន់​ទៅ​លើ​ជន​មិន​ស្គាល់​មុខ​ចង់​ចាប់​កូន​គាត់​តែ​ម្ដង ព្រោះ​ពេល​នេះ​កំពុង​មាន​ពាក្យ​ចចាមអារ៉ាម​ពី​រឿង​ចាប់​ក្មេង​នេះ​ស្ទើរ​គ្រប់កន្លែង​ដែល​ជន​អគតិ​មួយ​ចំនួន​តូច​តែងតែ​ប្រឌិត​ឡើង​ស្រាប់​ផង ។

ប្រភព​ខាងលើ​នោះ​បាន​បន្ត​ថា ក្រោយ​ពេល​មានការ​រាយ​ការ​ណ៏​គួរ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បែប​នេះ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​សហការ​ណ៏​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​កាន់​ផ្ទះល្វែង​មួយ​កន្លែង​នោះ​ដើម្បី​អន្តរា​គម​ន៏​ភ្លាម​ៗ ។ ប៉ុន្តែ​ពេល​ទៅ​ដល់​មិនឃើញ​ជនសង្ស័យ​នោះ​ទេ ។ នគរបាល​ក៏​មិន​ទាន់​បាន​សន្និដ្ឋាន​ថា​ជា​ករណី​ពិតប្រាកដ​នៅឡើយ​ដោយ​គ្រាន់តែ​ទទួល​ពាក្យបណ្ដឹង​សរសេរ​របាយ​ការ​ណ៏​ទៅ​តាម​អ្វី​ដែល​បាន​កើតឡើង​ជាក់ស្ដែង​តែ​ប៉ុណ្ណោះ និង​រង់ចាំ​ការ​ស្រាវជ្រាវ​បន្ត​ទៀត ៕